" Jasmine អូនកើតអីនឹង " Hyunjin ចូលមកអោបសួរនាងពីក្រោយទាំងបារម្ភ
" អូនមិនអីនោះទេ " jasmine ធ្វើជាជូតទឹកភ្នែកចេញ
" មានរឿងអ្វីប្រាប់បងមើល " Hyunjin
" គឺ បងមើលមុននេះចុះអ្នកបងបំបាក់មុខអូនខ្លាំងណាស់ តែបន្ទោសអ្នកបងក៏មិនកើតព្រោះអូនជាអ្នកមកក្រោយគាត់ពិតមែន " Jasmine
" កុំគិតច្រើនអី អូនក៏ដឹងថាបងមិនបានស្រឡាញ់គេ អ្នកដែលបងស្រឡាញ់គឺជាអូនមិនអញ្ចឹង " Hyunjin
" អូនដឹងថាបងស្រឡាញ់អូនប៉ុន្តែអូនក៏មិនចង់រស់នៅលួចលាក់អញ្ចឹងដែរ Hyun ស្អែកនេះអូនមិនអាចទៅជាមួយបងបានពិតមែនហេស " Jasmine
" កម្មវិធីស្អែកនេះ អូនចូលរួមមិនបានពិតមែនបងសុំទោសណា " Hyunjin
" មិនអីទេអូនយល់ " Jasmine
" ចឹងបានឆ្លាតណា អូនគេងមុនទៅបងមានការងារត្រូវបង្ហើយបន្ទិចសិន " Hyunjin បានបីនាងមកគេងនៅលើគ្រែរួច ក៏ថើបនាងមួយខ្សឹតមុននឹងចាកចេញពីបន្ទប់នាង
ពីដំបូងរាងក្រាស់ថាចូលទៅបន្ទប់ធ្វើការរបស់នាយ ប៉ុន្តែនាយក៏បានប្តូរចិត្តភ្លាមៗដើរចូលទៅក្នុងបន្ទប់របស់រាងតូចវិញ មកដល់ក៏ឃើញរាងតូចកំពុងអង្គុយធ្វើការញុាំនំធ្វើមិនដឹង
" ហុឺយ លោកចូលមកបន្ទប់ខ្ញុំបានយ៉ាងមិច " Felix ក្រលេកទៅឃើញរាងក្រាស់ភ្ញាក់ស្ទើតែគាំងបេះដូងទៅហើយ លេងចូលមកស្ងាត់ៗមិនឮសម្លេងបែបនេះ
" បើកទ្វារដើរចូលមក " Hyunjin តបហីៗ
" ហើយចូលមកមានការអី" Felix
"ចូលមករកប្រពន្ធបន្ទិចទៅក្រែងថាប្រពន្ធនឹក យ៉ាងមិចមិនសប្បាយចិត្តទេហេសដែលឃើញប្តីមករកបែបនេះ " Hyunjin និយាយបណ្តើរ ដើរចូលទៅរករាងតូចបណ្តើរធ្វើឲរាងតូចរាងបុកពោះបន្ទិចដែរ
"ឃើញលោកនឹងហេសឲខ្ញុំសប្បាយចិត្ត ខ្ញុំសុខចិត្តឃើញខ្មោចក៏មិនចង់ឃើញលោកដែរ យល់សប្តិទាំងមិនទាន់ដេក ឆាប់ចេញទៅវិញទៅប្រយ័ត្នសំណព្វចិត្តរបស់លោករកមិនឃើញស្រែកបែកផ្ទះ " Felix
" នេះក៏ជាបន្ទប់ខ្ញុំ ខ្ញុំចង់នៅដល់ម៉ោងប៉ុន្មានក៏បានដែរ " Hyunjin បានឡើងទៅដេកនៅលើគ្រែរាងតូចយ៉ាងរំភើយ ធ្វើឲរាងតូចលោតសញ្ញាសួរពេញខួក្បាលតែម្ដង
Ep 8 ក្រអូបណាស់
Start from the beginning
