Ep 5 ស្រីកញ្ជ្រោង

Start from the beginning
                                        

" ឈប់សិន បងមិនទាន់ថាអូនរំខានឯណា បងគ្រាន់តែសួរប៉ុណ្ណោះ បានអូនមកលេងបងដូច្នេះល្អហើយ  បានជាគ្នា " Hyunjin ក៏ឡើងទៅទាញ jasmine យកមកអោប ដើម្បីលួងលោមនាង  Jasmine នាងក៏លួចញញឹមពេញចិត្ត

" មិនរំខានមែនឬ " Jasmine

" អត់នោះទេ " Hyunjin  

" ចឹងថ្ងៃនេះអូននៅកំដរបងណា " Jasmine
នាងគ្មានបំណងមកកំដររាងក្រាស់នោះទេ បំណងនាងគឺមកយាមរាងក្រាស់ខ្លាចថារាងតូច មកមាយាអ្វីដាក់នាំឲរាងក្រាស់ទន់ចិត្ត

ងាកមកមើលរាងតូចវិញ នៅបន្តធ្វើការរហូតទាល់តែអស់ទើបសម្រាក នាយតូចធ្វើការបានល្អណាស់ លើកដំបូងពិតមែនតែទឹកដៃមិនធម្មតា ហើយធ្វើលឿនហើយមុនម៉ោងទៀតផង

" អ្នកបងឈរចាំអ្វីនឹង " Jasmine បណ្តើរគ្នាជាមួយរាងក្រាស់ចេញមកខាងក្រៅក៏ឃើញរាងតូចកំពុងតែឈរនៅមុខក្រុមហ៊ុន ទើបនាងធ្វើជាសួររាក់ទាក់បន្ទិចទៅ

" អរ ចាំ Rina នាងមកយក ព្រឹកមិញមកជាមួយបងថ្លៃមិនបានយកឡានមក " Felix

" Hyun ឲអ្នកបងជិះដែរទៅល្អទេ ទម្រាំ Rinaមកយកអាចនឹងយូ ខ្លាចអ្នកបងខ្លាច " Felix

" អរគុណហើយណា នៅទឹកចិត្តតែមិនអីទេ ព្រោះ Rina នាងបានមកដល់ហើយ " Felix ញញឹមតបទៅ Jasmine ហើយក៏ដើរសម្តៅទៅរកឡានរបស់ខ្លួនព្រោះ Rina បានមកដល់ហើយ រាងក្រាស់វិញបានតាមសម្លឹងមើលរាងតូចរហូតដល់រាងតូចចេញទៅផុតទើបទៅឡានរបស់ខ្លួនដែរ

នាយកាន់តែឆ្ងល់ពីរាងតូចហើយ ពិតជាឈប់ស្រឡាញ់នាយមែនឬសម្តែង ព្រោះតាំងពីដឹងខ្លួនមក មិនឃើញរបីរវល់ខ្វល់ខ្វាយពីនាយសោះ បែបនេះនាយដូចជាប្លែកចិត្តយ៉ាងមិចមិនដឹង

" បងកំពុងគិតអ្វីនឹង " Jasmine

" អរ អត់ទេ ពួកយើងទៅ " Hyunjin
Q ដែលជាជំនិតក៏បញ្ជាឲរថយន្តមានចលនាបន្តទៅមុខត្រឡប់ទៅភូមិគ្រឹះវិញ

ម៉ោងបាយទៀតហើយ

មិនបាច់ឆ្ងល់ទេ ហេតុអីចេញភាគបាយល្ងាចច្រើនម្លេះ ព្រោះមានតែម៉ោងបាយល្ងាចនេះទេ ដែលសមាជិកគ្រួសារបានមកជុំគ្នា

" ប្អូនថ្លៃយ៉ាងមិចដែរ ការងារថ្ងៃនេះ លំបាកទេ " Bang chan

" មិនអីទេបងថ្លៃ លំបាកគួរសមដែរតែអាចធ្វើបាន " Felix

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now