ភាគទី8: កុំប៉ះពាល់របស់ខ្ញុំ

Start from the beginning
                                        

#skip
ពេលព្រឹកឡើងថេហ្យុងក៏ដើរស្ទាបទ្រូងរបស់ខ្លួនមិនឈប់ទេ ទើបបង្កើតជាការសង្ស័យដល់អេមម៊ែលីព្រោះព្រឹកមិញភ្ញាក់ឡើងមកទាំងថេហ្យុងនិងជុងហ្គុកក៏ងើបពីគេងអស់ទៅហើយ។

«appaកើតអីមែនទេ ទើបស្ទាបទ្រូងមិនឈប់»

«ខិក ខិក»គ្រាន់តែលឺកូនសួរបែបនេះថេហ្យុងឆ្លក់បាយសឹងស្លាប់ដោយសារតែពេលនេះពួកគេកំពុងតែរៀបអារហារពេលព្រឹករួចក៏ត្រៀមខ្លួនធ្វើដំណើរទៅកន្លែងផ្សេងទៀត

«នេះទឹក...»ជុងហ្គុកធ្វើជាយកអាសារហុចទឹកអោយទៅអ្នកជាសង្សារហើយក៏មិនភ្លេចញាក់ចញ្ចើមដាក់រាងតូច

«អឹម...គឺAppaមិនអីទេកូន»គេទទួលទឹកពីជុងហ្គុកហើយក៏ធ្វើមុខបែបខឹងក្រោធស្ទើរតែហក់ទៅចាប់ហែកជុងហ្គុកស៉ីទៅហើយឯណាថានិងថ្នាក់ថ្នមតែគ្មានសោះ។

«កុំកុហកកូនណា»

«គឺAppa មិនអីពិតមែនណាមួយ»

«ប៉ា ប៉ា ប៉ាកុំភ្លេចមើលថែAppaផងណាកូនខ្លាចAppaឈឺខ្លាំង»

«បាទ...មក មកនេះបងមើលថែ»ជុងហ្គុកចូលទៅចាប់ទាញថេហ្យុងអោយមកជិតហើយក៏ឪនទៅថើបទ្រូងរបស់ថេហ្យុងមួយខ្សឺតទាំងដែលគេនៅមិនទាន់លេបបាយចូលពោះបានស្រួលបួលផង ដូច្នេះធ្វើអោយរាងតូចងើបមុខឡើងភ្ញាក់ផ្អើលជាមួយនាយមិនស្ទើរទេហើយក៏សម្លក់មុខនាយមិនដាច់ឡើយ

«ជុង...!»ថេហ្យុងស្រែកហៅឈ្មោះរបស់ជុងហ្គុកទាំងអារម្មណ៍មួលម៉ៅជាពន់ពេក យប់មិញលេងនៅមិនទាន់ឆ្អែតឬទើបព្រឹកឡើងមកប៉ះពាល់ថែមដឹងទេគេឈឺហើយស្រគាសឹងស្លាប់

«អូនម៊ែលប្រាប់អោយមើលថែបងក៏ធ្វើតាមកូន»

«ហេតុអីបងច្រឡើមយ៉ាងនេះហាស សមជុងហ្គុកអូនពីមុនមកអោយអូនវិញមក»ថេហ្យុងមិនសុខចិត្តដែលនាយប្រែជាបែបនេះលឿនពេក

«ចឹងមិនល្អទេឬបងនិងបានមើលថែរអូនអោយដិតដល់កុំអោយឈឺទៀត មែនទេអូនម៊ែល»

«ត្រូវហើយAppaអោយប៉ា ប៉ា មើលថែAppaទៅណា កូនបារម្ភណាស់»

«ឃើញទេ មកចឹងបងថើបទៀតអោយបាត់ឈឺ»

«កុំ កុំអោយសោះមិនចឹងទេអូនខឹងបងហើយ»ទឹកមុខបញ្ជាក់ពីការខឹងក្រោធរបស់ថេហ្យុងក៏បង្ហាញអោយជុងហ្គុកបានដឹងថាតែហ៊ានរញ៉េរញ៉ៃផ្តេសផ្តាសច្បាស់ណាស់ គេនឹងខឹងលួងមួយអាទិត្យមិនបាត់ផង។

ប្រធានផ្នែកចនWhere stories live. Discover now