ភាគ៤៥៖យប់នោះផ្អែមណាស់ បងដូចជាចង់សាកម្តងទៀត

Start from the beginning
                                        

"ឈប់..ឈប់មូល ឈប់ក្តិចប្តីណា ចាំប្តីបើកតិចៗ បងប្អូនជីដូនមួយខ្លា"ថេយ៉ុង ក្តាប់មាត់ គក់ខ្នងជុងហ្គុកមួយដៃទៀត

"ថាអូនយ៉ាងមេច បងឯងខូចសម្បើមណាស់"

"បណ្តូលចិត្ត"រាងតូចរហ័សលើកដៃទៅអង្អែលត្រង់កន្លែងដែលខ្លួនគក់អម្បាញ់មិញថើរវិញ

"អូនថាលេងតើសប្តី ហិហិ បាត់ឈឺឬនៅ"ជុងហ្គុក មុខខ្មូរឡើងមក បើគិតចម្ងាយចាប់តាំងពីផ្ទះមក បើរាប់ទាំងគក់ ទាំងមូលក្តិច ខ្ញាំ វៃមិនតិចជាង10ដងទេ

"ឥលូវឆ្នាស់ណាស់ ប៉ះពាល់តិចតួចមិនបាន"ជុងហ្គុកមើលផ្លូវ តែមាត់នៅរបុិលរប៉ូច លលេងជាមួយថេយ៉ុងមិនដែលដាច់

"អូនឆ្នាស់តែចឹង ប្រុសណាខូចខិលអូនចាប់សំពោង"

"អូនឆ្នាស់ តែបងស្រឡាញ់"ថេយ៉ុងរឹតដៃអោបចង្កេះមាំ ផ្អែកមុខនិងខ្នងជុងហ្គុក

"មែនហេស៎"

"បងធ្វើប៉ុណ្នឹងហើយ មិនឃើញពីទំហំចិត្តបងទៀតហេស៎"

"ចុះយប់ថ្ងៃមុន មិចបងឯងថាចេញទៅរកស្រីក្រៅ??"

"បញ្ចួសបងប្អូនជីដូនមួយខ្លាតើស៌ ថាទៅមែន តែប្តីមិនបានទៅឯណា ផឹកបន្តិច ក៏ចូលផ្ទះហើយក៏.. ជាមួយអូននិង"ថេយ៉ុងអៀនប្រៀន ខ្ញាំអាវជុងហ្គុកជាមួយក្រចកវែងៗ

"និយាយអីនិង ប្រុសឆ្កួត"

"យប់នោះផ្អែមណាស់ បងដូចជាចង់សាកម្តងទៀត??"ជុងហ្គុកជញ្ចក់មាត់ ថែមទាំងសម្លឹងមើលកញ្ចក់ សម្លឹងមើលរាងល្អិត ដែលអង្គុយពីក្រោយ អើតឃើញតែសក់ខ្លីពណ៍ទង់ដែង

"ឈប់និយាយ អូនធាក់បងឲធ្លាក់ពីលើម៉ូតូលូវ មាត់និយាយផ្តេសផ្តាស អូន...អូនក៏ចេះអៀន"ជុងហ្គុក រហ័សទាញដៃថេយ៉ុងឲកាន់តែអោបចង្កេះខ្លួនបន្ថែម ទើបរន្ថើនសម្តី

"មុននិងក្រោយក៏គង់តែម្តងទៀត កាត់ភាពអៀនខ្មាស់ ដឹងអៀនធ្វើអី បងឃើញអស់ហើយ បើឃើញម្តងទៀតក៏មិនឃើញថាខុសអី"
ថេយ៉ុងស្ងាត់មាត់ បាត់មាត់បាត់ក មិនមែនយ៉ាងមេចទេ តែខ្ចិលហាមាត់ឈ្លោះនិង រួយមាត់ដែលតើស៎ បើឈ្លោះចាប់តាំងពីចេញពីរបងឧទ្យាន រហូតជិតដល់ចំការ និយាយទៅក៏ចេះហត់។

╹បណ្តូលចិត្តរេរ៉ាវែល╹Where stories live. Discover now