ស៊ុងហ៊ុនធ្លាប់តែជាមនុស្សពូកែលេងសើចសប្បាយមិនដែលចេះស្ងប់ប្រែជាមនុស្សម្នាក់គ្មានវិញ្ញាណព្រោះតែពេលនេះនាយកំពុងអង្គុយនៅបន្ទប់ទទួលថ្នាំព្យាបាលម្យ៉ាងពីគ្រូពេទ្យនៅទីនោះ។ ស៊ុងហ៊ុនត្រូវមកជួបពេទ្យទទួលថ្នាំក្នុងមួយអាទិត្យម្តង តែយើងមិនទាន់ដឹងទេថានាយមានជំងឺអ្វីនោះ។ ហើយរឿងដែលនាងមានជំងឺនេះ ក៏មិនបានដឹងដល់ជេគដែរព្រោះស៊ុងហ៊ុនលាក់ជេគមិនឲ្យដឹងទេ។ឆ្ងល់ណាគេមានជំងឺអីទៅ??
ស៊ុងហ៊ុនបានដើរចេញពីមន្ទីពេទ្យទាំងដៃនាយលូកចូលហោប៉ៅ នាយដើរតែម្នាក់ឯង។ តែមើលចុះសភាពស៊ុងហ៊ុនឥឡូវនេះខុសប្លែកពីមុនណាស់ នាយស្លៀកពាក់ខោអាវសាមញ្ញៗ ខោក្រណាត់ អាវ hoodieមានមួកពីក្រោយ ស្បែកជើងប៉ាត់តាសាមញ្ញបំផុត រីឯសក់វិញនាយកាត់ឡើងខ្លីបំផុត មិនដូចពីមុន នាយតែងខ្លួនឆើតឆាយណាស់។
ខណៈនោះជេគដែលជាសង្សារសំណព្វរបស់គេបានជិះឡានឃើញនាយដលរម្នាក់ឯងក៏ឈប់ឡានរួចចេញពីឡានរត់ទៅរកស៊ុងហ៊ុន។
"បងស៊ុងហ៊ុន!!" ជេករត់ទៅពញ្ញាក់ស៊ុងហ៊ុនតែនាយដូចជាមិនភ្ញាក់ផ្អើលសោះ។
"អាវ!!អូនជេកចេញពីធ្វើការហើយឬ មិចមិនប្រាប់ឲ្យបងទៅយក??"ស៊ុងហ៊ុន
"អត់អីទេអូនជិះឡានមកខ្លួនឯងតើ!!"
"ហើយបងដើរមកទីនេះធ្វើអី??"
"គឺ...បងដើរលេងលំហែខួរបងstressពេក!!"ស៊ុងហ៊ុន
"តោះឡើងឡានទៅញ៊ាំអីជាមួយអូនមក!!"ជេកឃើញថាសង្សារខ្លួនមិនសូវសប្បាយចិត្តក៏អូសដៃទៅញ៊ាំអីបំបាត់ភាពស្មុកស្មាញ
Skip
ក្តីស្រលាញ់មិនផ្លាស់ប្តូរឬ?? មិនចាកចេញពីគ្នាឬ?? ស្រឡាញ់គ្មានថ្ងៃឈប់ឬ?? តើមានទេមនុស្សបែបនេះក្នុងលោក?? ខ្ញុំគិតថាមាន!!
គិតទេថាមនុស្សស្រឡាញ់ភេទដូចគ្នាដូចជាពួកយើងនឹងដំណើរការរហូតនោះ ឬក៏មានតែក្នុងរឿង?
គូរស្នេហ៍មួយគូរនេះកំពុងអង្គុយ អង់យោលទោងលេងនៅសួនក្មេងលេងមួយនាពេលយប់នេះ។
"បងជេយ៍ម្តេចមិនលឺនិយាយអ្វីសោះចឹង??មានរឿងអ្វីមែនទេ??" ជុងវ៉ុនដែលអង្គុយជិតនោះងាកសម្លឹងទៅជេយ៍ដែលអង្គុយទាំងមុខមិនរីក
YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)
Randomរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!
|part23:បែកគ្នា|
Start from the beginning
