ភាគ២:លោកចង់ធ្វើអី?

Start from the beginning
                                        

រាងតូចលាងសម្អាតដៃនិងសម្លឹងមើលមុខខ្លួនឯងក្នុងកញ្ចក់មួយសន្ទុះ គេក៏ដកដង្ហើមធំ ព្យាយាមបង្ហាញស្នាមញញឹមឡើងមកកុំអោយគ្រប់គ្នាចាប់បានថាគេមិនបានពេញចិត្តនឹងការផ្សំផ្គុំមួយនេះ

ផឹប!!!

បែរខ្លួនបម្រុងនឹងដើរចេញពីបន្ទប់ទឹក ក៏ជ្រមិលខ្លួនបុកនឹងទ្រូងមាំរបស់នរណាម្នាក់អោយគេស្ទើរតែផ្ងារក្រោយ តែបានប្រអប់ដៃបុរសនោះក្រសោបអោបចង្កេះទ្រគេទាន់....ក្លិនទឹកអប់បែបបុរសក្រអូបប្រហើរៗ បក់កាត់ច្រមុះជុងវ៉ុនព្រមជាមួយសំនៀងដែលស្តាប់ទៅប្រហែលៗបន្លឺឡើងមក

"ភ្ជាប់ពាក្យមួយទាំងមូល....មិនគិតផ្តល់ដំណឹងមកកាន់គ្នាមួយម៉ាត់ទេឬFavorite? "

សព្វនាមមួយនេះគ្មាននរណាហៅគេទៀតឡើយ ក្រៅពី....

"លោក....លោក"ជុងវ៉ុនសម្លឹងមុខបុរសចំពោះមុខហៅគេទាំងត្រដិតៗ ព្យាយាមរើគេចចេញតែប្រអប់ដៃមាំក៏ក្រសោបអោបចង្កេះកាន់តែណែន

"មកទីនេះបានដោយរបៀបណា? "ជុងវ៉ុនធ្វើមុខភ័យព្រោះបើតាមដឹងមក គ្មាននរណាអញ្ជើញនាយមកទេ

"ទ្វារចំហរអោយចូល បងក៏ដើរចូលមក"សម្តីរបស់គេធ្វើអោយអ្នកស្តាប់ហួសចិត្តមិនស្ទើរព្យាយាមរើរចេញពីការអោបមួយនោះយ៉ាងលំបាក

"លែងខ្ញុំ!!!"

"ថ្ងៃនេះFavoriteស្រស់ស្អាតណាស់ ដូចជាទេពអប្សរអញ្ចឹង....តែគួរអោយស្តាយ អូនមិនបានទៅជួបទេវបុត្ររបស់អូននៅក្នុងកម្មវិធីបានយូរទេ"ជុងវ៉ុនគ្រវាសដៃដែលលើកអង្អែលមុខគេចេញ ទាំងក្រហមមុខងាំង គេទាំងអៀនទាំងខឹងជួបគ្នាបានតែ៣ដងបុរសនេះលូកលាន់គេបាន២ដងទៅហើយ!

"លែងខ្ញុំទៅ....ខ្ញុំនិយាយហើយថាកាលដែលខ្ញុំជួយលោកនៅយប់នោះខ្ញុំមិនបានទាមទារអោយលោកតបស្នងខ្ញុំ ហើយខ្ញុំកាន់តែមិនអាចទទួលយកលោកបានដូចគ្នា ខ្ញុំមិនបានស្រលាញ់លោក"ជុងវ៉ុនព្យាយាមបកស្រាយប្រាប់នាយអោយបានយល់....បើដឹងថាមួយខែមុនគេជួយចំទាយាទត្រកូលជេយ៍ដិននោះ គេច្បាស់ជាដើរគេច!គេច្បាស់ជាមិនជួយបុរសដែលរងរបួសដោយគ្រាប់កាំភ្លើងយកមកព្យាបាលហើយអោយសម្រាកក្នុងអាផាត៏មិនរបស់គេឡើយ

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Where stories live. Discover now