ភាគទី១:ផ្ដើមរឿង

Start from the beginning
                                        

"អរុណសួស្តីលោកម្ចាស់! "កូនចៅឈុតខ្មៅច្រើននាក់អោនក្បាលគោរពអ្នកដែលបោះជំហានចុះពីលើឡាន ក្រោមផ្ទៃមុខត្រជាក់ស្រឹប កំណាត់អាវក្រណាត់ខ្មៅ សក់ទម្រង់undercutលើកចូកជាស្ទាយជះនូវចំហាយឥទ្ធិពលត្រជាក់ចេញពីខ្លួនគេអោយអ្នកដែលឃើញហើយអត់មិនទ្រាំមិនបាន

គេមិនចេញស្តីអ្វីទៅកាន់កូនចៅទេ ជំនួសដោយការបោះជំហានជើងចូលមកខាងក្នុងក្រុមហ៊ុនខ្នាតយក្សរបស់ខ្លួន ខណ:បុគ្គលិកនាំគ្នាបំបែកគ្នាធ្វើការញាប់ដៃញាប់ជើង សម្ដៅមកកាន់ជណ្តើរយន្តដោយមានជាជំនិតជូន លូកចុចប៊ូតុងជាន់លើបំផុតនៃអគារដ៏សែនខ្ពស់មួយនេះ

"មនុស្សដែលលោកម្ចាស់ បានអោយខ្ញុំចាប់មកពេលនេះកំពុងស្ថិតនៅក្នុងបន្ទប់ធ្វើការរបស់លោកម្ចាស់ទាន"ជំនិតជូនរហ័សរាយការណ៏ពីការងារដែលខ្លួនបានធ្វើសម្រេចទៅកាន់អ្នកដែលឈរស្ងៀមមិនចេញស្តី ជណ្តើរយន្តរបើកដោយមាននាយកម្លោះបោះជំហាននាំមុខទៅមុន រុញទ្វារចូលអូហ្វីសរបស់គេក៏ប្រទះឃើញបុរសចំណាស់វ័យ៤០ជាង កំពុងលុតជង្គង់ញ័រខ្លួនទទ្រើក មានកូនចៅរបស់ជេយ៍ដិនភ្ជុងកាំភ្លើងមកកាន់គេ

"ស្វាគមន៏សារជាថ្មីមកកាន់ជេយ៍ដិនគ្រុប....លោកគីម"សម្លេងធ្ងន់ៗនិយាយឡើងមកជាការឡកឡើយ បោះជំហានមកកាន់តុធ្វើការសឹមដាក់ខ្លួនអង្គុយលើកៅអី លើកជើងម្ខាងមកគងពីលើជើងម្ខាងទៀតសម្លឹងទៅកាន់បុរសដែលមើលមកគេទាំងទឹកមុខភ័យខ្លាច ហើយប្រុងស្ទុះមកអោបជើងនាយកម្លោះសុំការអង្វរកតែក៏ត្រូវកូនចៅរបស់គេចាប់ក្របួចទៅវិញ

"ទុក...ទុកឱកាសអោយខ្ញុំម្តងទៀតលោកម្ចាស់! ខ្ញុំពិតជាគ្មានជម្រើសពិតមែន ខ្ញុំពិតជាគ្មានបំណងចង់ដុតឃ្លាំងអាវុធលោកម្ចាស់ឡើយ"លោកគីមនិយាយរៀបរាប់ញ័របបូរមាត់តតាត់ពេលឃើញក្រសែរភ្នែកមុតស្រួចដូចជាផ្លែកាំបិតមើលមកគាត់ចំៗ

"ជម្រើសមានអោយរើសច្រើនណាស់ តែលោកបែរជារើសក្បត់យើង"

"លោកម្ចាស់សូមមេត្តា..."

ផាំង!!!

"បើយើងមេត្តាដល់តាកញ្ចាស់ឯង តើទំនិញដែលខូចខាតរបស់យើងត្រលប់មកវិញទេ? "លោកគីមអោនមុខចុះយ៉ាងលឿនពេលលោកម្ចាស់ស្រាប់តែស្ទុះទះតុមួយទំហឹងស្រែកសន្ធាប់គាត់ម៉ាំងៗ

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Where stories live. Discover now