មើលកុនអង្គុយលើគ្នា❗

Start from the beginning
                                        

" ចង់ទៅណាទៀត?? " អ្នកទាំងពីរចេញពីហាងដោយស្នាមញញឹម មើលទៅពួកគេពិតជាមានសេក្តីសុខណាស់
" អត់ដឹងទេ!! បងចង់ទៅណាទៀតហ៎?? " ជេយ៉ុនងើបមុខសម្លឹងស៊ុងហ៊ុនគេមិនភ្លេចឡើយតបសំណួររបស់នាយទោះបីជាមាត់ខ្លួនកំពុងតែមមាញឹកលិទ្ធការ៉េមដែលស៊ុងហ៊ុនទិញឲ្យក៏ដោយ
" ចង់មើលរឿងទេ?? " ស៊ុងហ៊ុនញ៉ាក់ចញ្ចើមខ្វាច់ៗ គេដឹងចំណុចខ្សោយជេយ៉ុនប្រាកដជាមានគំនិតអ្វីមិនខាន
" រឿងហ៎?? មើលឯណាទៅផ្ទះវិញមែន?? "
ជេយ៉ុនសួរទាំងចម្ងល់ គេជ្រួញចិញ្ចើមចូលគ្នាក្រែងថានាំអូនដើរលេងហីឥលូវមិចចង់បបួលទៅមើលរឿងនៅផ្ទះវិញ។

   ខណៈពេលនេះគឺម៉ោងមួយ សែសិបប្រាំនាទីជាង ស៊ុងហ៊ុនក្នុងដៃមានកាន់ភ្ជាប់នូវសំបុត្រពីរសន្លឹក  ក្បែរនោះក៏ឃើញវត្តមានជេយ៉ុនអង្គុយញុំា ផប់ខនជាមួយកូកាទាំងញញឹមពព្រាយ ត្រឹមប៉ុណ្ណេះយើងក៏អាចស្មានដឹងហើយថាពួកគេនៅទីណា ។(កុននឹងត្រូវចាក់បញ្ជាំងនៅម៉ោង២:១៥នាទី ហើយចប់នៅម៉ោង៥ល្ងាច)
  " កុនចាក់ម៉ោង២ អូនកុំញុំាកូកាច្រើនពេកប្រយ័ត្នឈឺនោម!! " ស៊ុងហ៊ុនញញឹមថ្ពាល់ខួចគេខ្សឹបដាក់ត្រចៀកជេយ៉ុនតិចៗ ផ្លុំខ្យល់ដង្ហើមក្តៅមួយឃូសឲ្យជេយ៉ុនប្រញាប់លើកដៃខ្ទប់ត្រចៀកដែលរសើប
  " រសើបណាស់! " ជេយ៉ុនរុញទ្រូងមាំចេញពីខ្លួន ខ្មាស់ក៏ខ្មាស់អៀនក៏អៀនមនុស្សច្រើនណាស់ ឯខួរក្បាលគេវិលវុលអស់ហើយស៊ុងហ៊ុនពេលនេះដូចជាមនុស្សពីរផ្សេងគ្នាអីចឹងគេត្រៀមចិត្តមិនទាន់សោះ

   ហលទី២ ជួរA  កៅអីចុងក្រោយគេបង្អស់សម្រាប់គូរស្នេហ៍ ស៊ុងហ៊ុនជ្រើសយកវាដើម្បីមើលរឿងខ្មោចជាមួយជេយ៉ុន  ។ សកម្មភាពដំបូងនៃរឿងគឺផ្តើមចេញពីសកលវិទ្យាល័យមួយដែលសម្បូរទៅដោយនិស្សិតពូកែធ្វើបាប រករឿងគ្នាទៅវិញទៅមក។ សិស្សស្រីពីរនាក់មានឈ្មោះថា ហាន់ណា និងយូគី គឺជាជនរងគ្រោះដែលត្រូវបានគេសម្លាប់នៅក្នុងសកលវិទ្យាល័យនោះយ៉ាងឃោរឃៅ ។  ព័ត៌មានបានផ្សាយថាអ្នកទាំងពីរជួបឧបទ្ទវហេតុធ្លាក់ពីលើអាគារស្លាប់ទាំងដែលការពិតអ្នកទាំងពីរត្រូវបានគេរំលោភបំពាននិងសម្លាប់មុនពេលត្រូវគេទម្លាក់ចុះពីលើអាគារដ៏សែនខ្ពស់។ ដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯង ព្រមទាំងគំនុំឈាមផ្សាភ្ជាប់ជាមួយគ្នាផងនោះ អ្នកទាំងពីរបានក្លាយជាព្រលឹងខ្មោចដែលកាចសាហាវរង់ចាំលងបន្លាចសិស្សនិសិត្សដ៏អាក្រក់ទាំងអស់នោះ។

សន្និវាសស្នេហ៍Where stories live. Discover now