"កំពុងថារកឡើងទៅដាស់...ឆាប់មកញ៉ាំមក! "ឃេនឌ្រីកនិយាយប្រាប់មុខស្មើរតាមទម្លាប់ វាសដៃបង្ហាញនំប៉័ងដុតលាបជាមួយប័រ មានពងមាន់ចៀនមិនអោយឆ្អិនពេក និងសាច់ក្រកនៅកៀនចានអ្វីដែលនេលសុនភ្ញាក់គឺនាយថែមទាំងដុតនំcupcakeថែមទៀត
នេះនាយងើបមកធ្វើតាំងពីម៉ោងប៉ុន្មាននឹង? គេគេងស្ពឹកមិនដឹងថានាយចុះមកធ្វើការងារផ្ទះហើយស្អាតអស់ រាងរអៀសខ្លួនខ្លះដែរ
"បង...បងធ្វើអាហារពេលព្រឹក? "ឃេនឌ្រីកងក់ក្បាលចូលអង្គុយមុនោយមាននេលសុនមកអង្គុយទល់មុខគេហើយចាប់ផ្តើមញ៉ាំ
"ខ្ញុំមិនដឹងសោះថាបងក៏ចេះធ្វើម្ហូប"
"បងធ្លាប់ជួយការងារប៉ាតូចខ្លះទើបរៀនសូត្រយល់ដឹងមកល្មម អាចធ្វើចម្អែតក្រពះខ្លួនឯងបាន"សមបម្រុងនឹងចាក់ចូលសាច់ក្រករាងអាក់បន្តិចអមជាមួយទឹកមុខភ្ញាក់ផ្អើលដែលនេលសុនបានមើលទៅកាន់អ្នកដែលញ៉ាំអាហារធ្វើខ្លួនមិនដឹងខ្យល់អី
"មើលមុខស្អី? ម៉េចមិនញ៉ាំទៅ! "
"បងហៅខ្លួនឯងថាបងឬឃេនឌ្រីក? "
"ហើយយ៉ាងម៉េច? ក្រែងដឹងហើយមិនអញ្ចឹងថាស្រលាញ់? "
"គ្រាន់តែសួរសោះ កាចម្ល៉េះ"នេលសុនអោនមុខញ៉ាំអាហារក្នុងចានតែក្នុងចិត្តក៏លួចអៀនខ្លះដែរពេលគេប្រើសព្វនាមបែបនេះជាមួយខ្លួន
"បងនាំខ្ញុំទៅវិញបានទេឃេនឌ្រីក ពេលនេះគ្រប់គ្នាប្រហែលជាវឹកវរណាស់ហើយ"ឃេនឌ្រីកងើបមុខមកមើលអ្នកដែលកំពុងនិយាយអង្វរមកកាន់ខ្លួន
"...."
"តាមពិតខ្ញុំផ្តាច់ពាក្យជាមួយបងវ៉ិចទ័រមកបានមួយរយ:ហើយ តែមកពីមិនទាន់បានប្រកាសព្រោះរង់ចាំស្ថានភាពក្រុមហ៊ុនប៉ាគាត់មានលំនិងមិនចង់អោយមានរឿងរញ៉េរញ៉ៃច្រើន សុំទោសដែលមិនអាចនិយាយប្រាប់បងបានតាមត្រង់ពេលនោះ"នេលសុនសម្រេចនិយាយការពិតប្រាប់ក្រែងលោគេអាចទន់ចិត្តនាំខ្លួនទៅវិញ តែមើលទៅឃេនឌ្រីកដែលដឹងហើយគេក៏ហាក់ធម្មតាៗអញ្ចឹង?
"ល្អហើយអញ្ចឹង! "គេនិយាយរួចឈ្ងោកមុខខាំនំប៉័ងញ៉ាំធ្វើមិនដឹង អោយអ្នកដែលខំមានសង្ឃឹមទម្លាក់ទឹកមុខចុះយ៉ាងលឿន
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៤២:ហាមប្រកែក!
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)