រឿង : តម្រាស្នេហ៍អទិទេព [2/3]

Start from the beginning
                                        

     " ហ៉ឹហ៉ឹ !! " ជូយាន

     " តែពេលនេះ ខ្ញុំលែងមានឱកាសហើយ ! ជូយាន ! កុំភ្លេចខ្ញុំឱ្យសោះ ! ដាច់ខាតកុំបំភ្លេចខ្ញុំ ! " លីលុន

     " ខ្ញុំគ្មានថ្ងៃបំភ្លេចឯងនោះទេ ! " ជូយាន ត្រហូរយំជាខ្លាំង គេពិតជាចង់ឃាតពេលវេលាឱ្យឈប់ត្រឹមនេះខ្លាំងណាស់ តើធ្វើយ៉ាងណា ទើបអាចឃាត់គេបានទៅ ។

     " មានជីវិតរស់នៅយូរអង្វែង ធ្វើដំណើរនាពេលរាត្រីដ៏សែនងងឹតគ្មានពន្លឺ មិនមែនអតិតហើយក៏មើលមិនឃើញអនាគត ! ពីពេលនេះតទៅ បងលែងបាននៅក្បែរអូន  ជូយាន បងស្រឡាញ់អូន ! " ចប់ប្រយោគ រាងកាយរបស់លីលុន ក៏រលាយបាត់អស់គ្មានសល់ ។

     "........" ជូយាន ភាំងអស់ស្មារតី កែវភ្នែកសម្លឹងមើលទៅរង្វង់ដៃដែលទទេស្អាត ដំណក់ទឹកថ្លាក៏ច្រាលចេញមកដូចទឹកបាក់ទំនប់ ។

     " ច្បាប់ទេវតាមិនអាចផ្លាស់ប្ដូរ លីលុន ជ្រើសរើសផ្លូវស្លាប់ក៏មិនព្រមទទួលកំហុស ដល់ចុងក្រោយក៏ត្រូវរលាយប្រលឹងអស់គ្មានសល់ ! " សានធានហៃ

      " សមចិត្តរបស់ទ្រង់ហើយមែនទេ ? " នាយតូចក៏ក្រោកឈរឡើងនឹងសម្លឹងទៅរក ធានហៃ ទាំងទឹកភ្នែកកំពុងស្រក់ ។

      " លីលុន គ្រាន់តែជាដើមហួយកុយ តែគេក៏អាចយល់អំពីក្ដីស្រឡាញ់នៅក្នុងលោក ផ្ទុយទៅវិញទេវតាដែលមនុស្សគ្រប់គ្នាគោរពបូជាសុំសេចក្ដីសុខបែរជាមិនយល់អំពីហេតុផល់មួយនេះ ! " ជូយាន

     " សណ្ដានរបស់បិសាចគឺកាចសាហាវទើបត្រូវបង្កើតច្បាប់ឡើងដើម្បីការពារ បើមានច្បាប់ហើយមិនគោរពតាម តើមេឃដីចាំបាច់ខណ្ឌចែកឋានបិសាច មនុស្ស និង ទេវតាធ្វើអី ! " សានហៃធាន

      " បិសាចសាងអំពើអាក្រក់គឺត្រូវតែទទួលទោស តែពួកយើងគ្រាន់តែស្រឡាញ់គ្នា ហេតុអ្វីក៏ត្រូវទទួលទោះដែរ ?  " ជូយាន

      " បិសាចនឹងអទិទេពគឺមិនអាចនៅជាមួយគ្នានោះទេ បើមានះនឹងត្រូវមេឃដីដាក់ទោស វិញ្ញាណត្រូវរលាយមិនអាចចាប់ជាតិជារាងរហូត ! " សានធានហៃ

      " ខ្ញុំមិនព្រមទទួលយកវាសនាមួយនេះនោះទេ ! ខ្ញុំចង់ ផ្លាស់ប្តូរវាសនារបស់ខ្លួនឯង ទោះត្រូវមេឃដីដាក់ទោស វិញ្ញាណត្រូវរលាយសាបសូន្យ ក៏ខ្ញុំត្រូវតែនៅជាមួយគេឱ្យបានដែរ ! " ចប់ប្រយោគ ជូយាន ក៏ប្រើកម្លាំងទេវតាទាំងអស់ វាយប្រហារខ្លួនឯងយ៉ាងពេញទំហឹង ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now