«គ្មានអីទេបង នឹកឃើញក៏ចង់ចិត្រញុាំទៅ»ឡេវ៉ាជ្រួញចិញ្ចើម ម៉ែអាណាឃ្លានត្រសក់ឆៅៗចឹងហ្មងហ្អី ប្លែកណាស់ថេយ៉ុង!! នាយតូចសម្លឹងមើលមុខឡេរ៉ាហើយក៏សើច
«ខ្ញុំក៏ប្រាប់បងហើយតើស៎ សង្ស័យអីទៀត នេះគិតថាប្អូនកុហកហ្អេស៎»នាយតូចសើចស្ញេញដាក់ឡេរ៉ា
«ហុឹស ក្មេងកំហូច!!»ឡេរ៉ាយកដៃមកអង្អែលក្បាលថេយ៉ុង នៅយូរៗឡើងដូចបងប្អូន មិនថានាយតូចចង់ញុាំអី ហូបអី ក៏ប្រឹងរកទាល់តែត្រូវចិត្ត ស្រលាញ់ទុកស្មើរនិងបងប្អូនបង្កើតទៅហើយ
«ហិហិ បងឡេរ៉ាញុាំតំណាប់ដែលទេ ចាំថេយ៍ដួសទុកឲបងខ្លះណា ហើយនេះជា ហើយនេះចំណែករបស់ម្ចាស់ប្រុស»ថេយ៉ុងដើរទៅរំលែកតំណាប់ទុកទៅម្ខាងឲជុងហ្គុកសិនទើប ដើរទៅយកចានមករៀបចាប់ទុកឲឡេរ៉ាមួយចំណែក
«ថេយ៍ ទុកអ្វើអីអូន យកទៅទាំងអស់ទៅ ឮនិយាយថាធ្វើឲលោកម្ចាស់ហ្អេស៌»
«ក៏បែបនិងមែនណាបង តែខ្ញុំធ្វើច្រើនណាស់ បងមកញុាំមកណា»
ថេយ៉ុងដើរចេញពីផ្ទះបាយ បន្ទាប់មកក៏ឡើងទៅជាន់ខាងលើបន្ទប់របស់ជុងហ្គុក!! រាល់ដងក៏មកជួយរៀបចំសម្លៀកបំពាក់ឲនាយកំលោះ បែបនេះជាទម្លាប់រាល់ថ្ងៃ!!
ឡើងមកដល់បន្ទប់របស់ជុងហ្គុកភ្លាម ក្រសែរភ្នែកតូចច្រមិចសម្លឹងមើលឃើញផែនខ្នងបុរសដែលអង្គុយនៅតុធ្វើការ លើកដៃជ្រោងសក់ដែលសើមជាញឹកញាប់ ដកដង្ហើមធំស្ទើរគ្រប់ពេល រហូតដល់ថេយ៉ុងត្រូវជ្រួញចិញ្ចើម និងយកចានដែលដាក់ផ្លែត្រសក់ដែលបានចិត្តរួចរាល់ទៅទុកដាក់នៅលើតុ រួចដើរបង្ហួសមកជិតប្រុសកម្លោះ
«ម្ចាស់ប្រុស កើតអីឬអត់ ឈឺក្បាលហ្អេស៎ ចាំថេយ៍ទៅយកថ្នាំមកឲ??»ថេយ៉ុងដើរទៅចាប់ស្មាជុងហ្គុកដែលអង្គុយក្នុងទឹកមុខរៀបស្មើរ ប៉ុន្តែអ្វីដែលទទួលបានមកវិញ គឺក្រវីក្បាលថាមិនកើតអី
ថេយ៉ុងដើរទៅទាញតុ មួយទៀតមកអង្គុយ សឹមយកដៃស្រឡូនស្រឡៅទៅក្រសោបមុខប្រុសកំលោះ!! ថេយ៉ុងក្រឡេកឃើញក្រដាសការងារមួយដុំធំ ចងជាសមីយ៉ាងរៀបរយ ថែមទាំងមានក្រដាសរាយប៉ាយមួយចំនួន មាននៅលើតុខ្លះ មាននៅលើកម្រាលឥដ្ឋខ្លះ ទំនងជាសរសេរខុស មួម៉ៅ គប់ចោលតែម្តង!!
YOU ARE READING
╹បណ្តូលចិត្តរេរ៉ាវែល╹
Actionឡាវេហ្គាស សហរដ្ឋអាមេរិក JK Top x Tae Bottom Writer : RYDANIAL
ភាគ៣៣៖មើលថែរយើងយ៉ាងនិង ធ្វើមើលតែជាប្រពន្ធ
Start from the beginning
