"ពេលនោះនាងក៏អាយុ២៣ឆ្នាំ ជាពេលវេលាសាកសមបំផុតហើយ"វេស៏ដែលបានលឺក៏ញញឹមតិចៗមកផង
"សូមអោយសំណាងល្អទាំងពូនិងនីកូល"
"អរគុណលោកប្រុស"
_____
ម៉ោង៨:៤៥នាទីព្រឹក
វិមានស្ទេស៏ហ្វត
"ជុងហ្គុក!ឈប់សិន! "សម្លេងហៅរបស់ភរិយាអោយអ្នកដែលហៀបនឹងឡើងឡានទៅជាមួយកូនទៅហើយត្រូវងាកមកវិញសិន
"អូនមានអីឬ? "
"បើបងចប់ម៉ោងការងារទទួលអូននៅមន្ទីរពេទ្យផង"
"ហ្ហឹម!ចាំបងទៅទទួលអូន"
"ជូនកូនទៅសាលាចុះ តាំងចិត្តធ្វើការណាបង"ជុងហ្គុកគ្រហឹមទទួលពាក្យអោនថើបមាត់ភរិយាបន្តិចមុននឹងឡើងឡានបើកចេញទៅ ដោយមានថេយ៉ុងនៅតាមមើលឡានរបស់គេរហូតដល់ចេញទៅផុតទើបចូលមកខាងក្នុងវិញត្រៀមខ្លួនក្នុងការទៅធ្វើការរបស់គេដូចគ្នា
"គាត់ពិតជាភ្លេចថ្ងៃកំណើតរបស់ខ្លួនឯងពិតមែនឬ?"ថេយ៉ុងគ្រវីក្បាលសើចតិចៗសម្លឹងមើលប្រអប់កាដូដែលគេបានត្រៀមសម្រាប់ជុងហ្គុក តែមិនអីទេភ្លេចបែបនេះក៏ល្អគេនឹងបានស្រួលរៀបចំអោយបន្តិច
_____
ម៉ោង១រសៀល
ទម្រាំតែទៅដល់ទីតាំងកន្លែងបោះតង់វាក៏រសៀលណាស់ទៅហើយ និស្សិតទាំងអស់នាំគ្នាចុះពីលើឡានដោយខ្លះពត់ដៃពត់ជើងសម្រួលសរសៃខ្លះ
"ប្អូនៗសូមឈរជាជួរសិនមក បន្តិចទៀតយើងនឹងត្រូវចាប់ដៃគូររួមតង់យប់នេះ"សម្លេងរបស់លោកគ្រូបន្លឺចេញពីម៉ៃក្រូហ្វូន ហៅអោយនិស្សិតមកតម្រង់ជួរសិនមានខាងស្រីមួយជួរ និងខាងប្រុសមួយជួរ ហើយនៅខាងមុខជួរនីមួយៗគឺមានធុងលេខពីរផង
"ស្វាមគមន៏និស្សិតឆ្នាំទី៣គ្រប់រូបមកកាន់កម្មវិធីបោះតង់របស់សាលាយើង មុននឹងបន្តactivityផ្សេងទៀត លោកគ្រូចង់អោយប្អូនៗដើរមកចាប់ក្រដាសលេខដែលមាននៅក្នុងធុងមួយនេះទាំងអស់គ្នាដើម្បីស្វែងរកដៃគូររួមតង់បន្តិចទៀតគ្រូនិងហៅលេខមកហើយអ្នកដែលមានលេខដូចគ្នាត្រូវលើកដៃឡើង"គាត់និយាយតែប៉ុណ្ណេះសិស្សក៏នាំគ្នាចូលមកចាប់ក្រដាសលេខម្តងម្នាក់ៗ ឃេនឌ្រីកចាប់ហើយក៏ដើរចេញមកម្ខាងរង់ចាំអោយចាប់រួចរាល់ទាំងអស់គ្នានិងអាលគ្រូប្រកាស ឆ្លៀតពេលរង់ចាំក៏បានទូរស័ព្ទទៅប្រាប់អ្នកផ្ទះថាខ្លួនបានមកដល់ដូចគ្នា
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៣២:ថែរក្សាខ្លួនណាកូន
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)