ភាគទី7:«ខ្ញុំនិងអូសកលោកទៅវិញឲបាន»

Start from the beginning
                                        

«អត់ទៅទេ រឿងគ្មានប្រយោជន៍ផង ទៅនាំតែខាត
ពេលមើលមេរៀន បើឯងចង់ទៅ ខ្វះស្អីគ្នាច្រើនសឹង
អី»យ៉ុនហ្គីនូវតែបដិសេដ ដោយហេតុថាខ្លាចខាត
ពេលមើលមេរៀន នាយមិនចង់ទុកពេលវេលាឲ
ទំនេរឥត ប្រយោជន៍ឡើយ ណាមួយកំពុងសេដរឿង
នឹកអ្នកមានគុណផង គ្មានអារម្មណ៍ណាទៅ សើច
សប្បាយរំភើបនិងរឿងអស់និងទេ។

«តិចថាស្ដាយក្រោយអីទៅ....យើងទៅហើយណា»

«អឺ.....»យ៉ុនហ្គី

ក្រោយបបួលយ៉ុនហ្គីមិនបាន សុង យ៉ុលក៏សម្រេច
រត់ទៅជាមួយសិស្សឯទៀត ដោយស្នាមញញឹមរីក
រាយ ខុសឆ្ងាយពីយ៉ុនហ្គីស្រឡះដែលងាកមុខមក
មើលសៀវភៅវិញជាមួយនិងទឹកមុខក្រៀមៗ។

ក្រឡេកមកមើលអំពីស្ថានភាពខាងក្នុងការិយាល័យ
របស់គ្រូនាយកវិញ រាងតូចជីមីនកំពុងតែអង្គុយគង
ទាក់ខ្លាធ្វើព្រងើយ ហាក់មិនបានខ្វល់អំពីវត្តមានរបស់
សិស្សជាច្រើនដែលចោមរោមមើលមកឡើយ។

«លោក  រឿងប៉ុហ្នឹងសោះចាំបាច់នាំប៉ូលីស មក
ច្រើនម្ល៉េះ »លោកនាយក្រោកឈរ និយាយទៅកាន់
ជីមីន រួចងាកសម្លឹងទៅ រថយន្តរបស់អង្គភាពធំ វាមិន
មែនមានតែមួយពីរទេ គឺតម្រៀបជាជួរដូចចេញ ទៅ
ធ្វើសង្គ្រាមតាមព្រុំដែនទៅហើយ។

« រឿងតូចធំខ្ញុំមិនខ្វល់ទេ តែសិស្សសាលារបស់
លោកបាន លួចរបស់ខ្ញុំ ឬលោកចង់ការពារសិស្ស
បែបនេះទុកហេស៎..»ជីមីនបន្តនិយាយហាក់គ្មានការ
ស្ទាក់ស្ទើរក្នុងចិត្តឡើយ នេះក៏ជាហេតុដែល អំណាច
របស់គេកាន់តែសាភាយ។

« មិនមែនខ្ញុំមានន័យបែបនិងឡើយ ចេះចុះចាំខ្ញុំឲគេ
យករបស់នោះមកឲ លោកវិញ..តើវាជាអ្វីទៅ ហើយ
សិស្សខ្ញុំ គេទៅស្គាល់លោក លួចរបស់បានយ៉ាង
ម៉េច?»គាត់នូវតែមិនជឿ ព្រោះបើតាមចរិករបស់
សិស្សម្នាក់នេះគឺមិនមែនជាមនុស្សបែបនិងឡើយ។

«អេៗ លោកនាយក! និយាយបែបនេះចង់ ចោតថា
ខ្ញុំមួលបង្កាច់ចឹងហ៎ »ជីមីនធ្វើជាភ្ញាក់ផ្អើលយកដៃខ្ទប់
មាត់រួចក្រោកឈរអោបដៃម្ខាង កែវភ្នែកវិញក៏ងាក
សម្លឹងទៅប៉ូលីស3នាក់ដែលគេនាំមក រួចងាកមករក
លោកនាយកវិញ ធ្វើជាញញឹមតែបង្កប់គំនួចនូវក្នុង
ចិត្ត។

«ឥឡូវចាត់ទុកថា .....ហឺ...»នាយកសាលាគាត់ចង់
និយាយត តែក្រោយឃើញស្នាមញញឹមជីមីនបែប
នេះគឺ ដឹងតែមិនស្រួលហើយ មិនអាចលលេងនិង
ចចកក្រុងម្នាក់នេះឡើយ មិនស្រួលៗសាលាគាត់
និងមានរឿងឥឡូវហើយ ទើបគាត់យកទូរសព្ទ័ខល
ទៅគ្រូរប្រចាំថ្នាក់ម្នាក់ ឲហៅសិស្សម្នាក់នោះមក
ឥឡូវនេះ។

(ល្អៗ...ខ្ញុំនិងអូស ក លោកទៅវិញឲបានក្នុងថ្ងៃនេះ)

:សុទ្ធតែអូសក គេផង😌

សូមរង់ចាំអានភាគបន្ត

សរសេរដោយ:ទឹកសន្សើម💜

រឿង មន្តស្នេហ៍ Aster Where stories live. Discover now