ភាគទី7:«ខ្ញុំនិងអូសកលោកទៅវិញឲបាន»

Start from the beginning
                                        

ជុងហ្គុកឯនេះវិញធ្វើមុខក្រញ៉ូវក្រោយពេល ថាឲគេ
តែគេមិនខ្វល់ ទើបនាយត្រូវក្ដៅចិត្តទាត់ជញ្ជាំងមួយ
ជើងឮសូរ តែផាំង! តែថា....

«អ៊ូយ! ឈឺៗ បាក់ជើងហើយទេដឹង ឯង!ចាំមើល
តាហ៊ាន បាក់ជើងយើងឯងត្រូវមិនខានទេ ចាំមើល»
យីប្រូ ទាត់ខ្លួនឯងសោះបន្ទោសគេ ហេតុតែគេកូន
អ្នកមានអញ្ចឹងមែនណ៎។

ថ្ងៃរាងរសៀលបន្តិច ស្រាប់តែឃើញថាក្នុងសាលា
ចាប់ផ្ដើមផ្អើលឈូឆរ សិស្សម្នាក់ៗនាំគ្នារត់ទៅមើល
នៅក្បែរ ការិយាល័យរបស់លោកគ្រូរនាយក ព្រោះ
ដោយឃើញថាមានរយន្តទំនើបរបស់ អ្នកមានម្នាក់
បានមកឈប់ចតនៅខាងមុខនោះ និងមានប៉ូលីសមក
ពីអង្គភាពផ្សេងចូលមកផងដែរ ប្រហែលជាមានរឿង
អីធ្ងន់ធ្ងរមួយហើយមើលទៅ។

អ្នកគ្រប់គ្នារត់ទៅមើលតែយ៉ុនហ្គីមិនខ្វល់ឡើយគឺគិត
តែពី អានសៀវភៅធ្វើមិនដឹង សុងយ៉ុល ក៏ចង់ទៅ
មើលនិងគេដែរ ទើបខំសួរអ្នកដែលចេញទៅនោះថា
គេនាំគ្នាទៅណា៖

«ពួកគេទៅមើលស្អីនិងម៉េចក៏ ឈូឆរម៉្លេះ »សុងយ៉ុល
អង្គុយតុជាមួយយ៉ុនហ្គីហើយស្រែកសួរ

«គឺមានក្រុមប៉ូលីស ប្រចាំការនៅទីស្នាក់ការធំ ចូល
មកជាមួយនិងអ្នកមានណាក៏មិនដឹងទេ ចូលមកក្នុង
សាលាយើង ឯងទៅមើលឬអត់»សិស្សប្រុសម្នាក់
នោះឆ្លើយមកកាន់សុង យ៉ុង ដោយភាពសប្បាយអរ
គឺមិនមែនសប្បាយអរ និងអ្នកមានស្អីនោះទេ ពួកគេ
សប្បាយអរ ចង់ឃើញថាក្រុមប៉ូលីសទាំងនោះឡូយ
ប៉ុណ្ណាទៅ ឯកសណ្ឋាន បែបម៉េច អស្ចារ្យខ្លាំងអត់
ព្រោះ ពួកគេមិនទាន់បានក្លាយជាប៉ូលីសពេញសិទ្ធិ
នូវឡើយទេ ទាល់តែឆ្លងកាត់ការប្រឡងបញ្ចប់សិន។

«ទៅៗ យ៉ុនហ្គី ឯងទៅមើលអត់»សុង យ៉ុល ងាកមក
សួរយ៉ុនហ្គី

«អត់ទៅទេ តិចទៀតដល់ម៉ោងចូលរៀនវិញហើយ »នាយបដិសេធ ដោយមិនងាកមើលមុខ
អ្នកជាមិត្តឡើយ ដោយរវល់តែអានសៀវភៅជាប់
ដូចជាជក់ចិត្តដល់ហើយ ។

«ចាំដល់ម៉ោងចាំមកវិញ ម៉ោះទៅៗ បានគ្នាហី »
សុង យ៉ុលក្រោកឈរចាប់ទាញដៃយ៉ុនហ្គីឲទៅជា
មួយ តែថាម្នាក់នេះដូចគល់ឈើ ទាញគ្មានកម្រើកអី
បន្តិច។

រឿង មន្តស្នេហ៍ Aster Where stories live. Discover now