"មែនហើយ! លោកប៉ាពិតជាខឹងកូននិងពូវេស៏ខ្លាំងណាស់ឬយ៉ាងណា"
"មែន!យើងខឹងខ្លាំងណាស់! "នីកូលលឺបែបនេះក៏បានត្រឹមឈ្ងោកមុខចុះធ្លាក់អស់ក្តីសង្ឃឹមដែលនៅសេសសល់ថាឪពុកនឹងព្រមបើកចិត្តទទួលយក សូម្បីតែថេយ៉ុងក៏គ្រវីក្បាលដកដង្ហើមធំដោយការតឹងចិត្តទើបចូលទៅអោបលួងកូន
"លោកប៉ាខ្ញុំថាលោកប៉ាគួរតែ- "ឃេនឌ្រីកបម្រុងនឹងជួយនិយាយប្អូនតែជុងហ្គុកលើកដៃប្រាប់អោយឈប់
"យើងនិយាយមិនទាន់អស់! "ជុងហ្គុកបែរមកមើលកូនស្រីនិងភរិយាដែលនៅអង្គុយលើគ្រែសម្លឹងមើលមកគេ
"យើងបើកឱកាសអោយសេពគប់គ្នាតែមិនមែនជាពេលនេះ! កូនត្រូវទៅរៀននៅទីនោះតាមពេលដែលយើងកំណត់ រហូតដល់អាចចាស់ចិត្តចាស់គំនិតជាងមុនសឹមត្រលប់មកទីនេះវិញ"នីកូលស្ងាត់សម្លេងយំសម្លឹងមើលជុងហ្គុក
"បើសិនជាពេលដែលត្រលប់មកដល់ អារម្មណ៏ដែលកូនមានចំពោះគេនៅតែដូចដើមនោះយើងនឹងមិនហាមឃាត់បន្តទៀតឡើយ"ថេយ៉ុងនិងឃេនឌ្រីកដកដង្ហើមធូរទ្រូងព្រោះម្នាក់ៗក៏ហាក់យល់ថាសំណើរដែលជុងហ្គុកបាននិយាយវាក៏មិនបានអាក្រក់អ្វី នាយគ្រាន់តែចង់អោយកូនស្រីធំជាងនេះបន្តិចសឹមទាក់ទងគ្នាក៏វាមិនយឺតពេល
"បងបាននិយាយរឿងនេះជាមួយវេស៏ហើយឬនៅជុងហ្គុក?"
"និយាយតាំងតែពីម្សិលមិញ! ហើយគេក៏អោយពាក្យបងថានឹងព្រមបង្ហាញអោយបងឃើញ ពេលនេះវាទៅជាខាងប្រុសព្រម មកខាងយើងស្រីឯណេះស្ទាក់ស្ទើរទៅវិញ! "
"លោកប៉ា...."
"រើសមើលទៅថាបែកគ្នាតែប៉ុន្មានឆ្នាំហើយមកជួបគ្នាវិញ ឬក៏ចង់ត្រូវបែកគ្នារហូត"ជុងហ្គុកថាតែប៉ុណ្ណឹងក៏ដើរចេញទៅវិញបាត់ ទើបនីកូលបែរមកអង្វរថេយ៉ុង
"ប៉ា...ជួយនិយាយជាមួយលោកប៉ាបានដែរទេ?កូនមិនចង់ទៅអ៊ីតាលីឡើយ"
"វាជាជម្រើសមួយដែលត្រឹមត្រូវបំផុតហើយណានីកូល សូម្បីតែប៉ាក៏យល់ថាកូននៅវ័យក្មេងខ្ចីពេកដូចគ្នា បើសិនជាបើកចំហរទំនាក់ទំនងនាពេលនេះកុំថាឡើយវេស៏ដែលត្រូវគេចោទថាពង្វក់ក្មេង កូនក៏អាចនឹងត្រូវប៉ះពាល់កេរ្ត៏ឈ្មោះដូចគ្នា"
"មែនហើយ! លោកប៉ាធ្វើទៅព្រោះចង់ការពារកិត្តយសអោយអូនណានីកូល!បើសិនជាអូនជឿជាក់ថាអារម្មណ៏ដែលអូននិងពូវេស៏មានអោយគ្នាវាជាការស្រលាញ់ពិត មិនថាកន្លងផុតទៅប៉ុន្មានឆ្នាំក៏គង់តែមិនផ្លាស់ប្តូរ ទាល់គាត់អោយឱកាសនេះហើយ ពិតជាមិនចង់យកឱកាសនេះពិសោធន៏អោយលោកប៉ាបានឃើញទេឬ?"ឃេនឌ្រីកដើរមកក្បែរគ្រែយកដៃដាក់លើស្មារប្អូនស្រីម្នាក់ទៀត
"ទទួលសំណើរលោកប៉ាហើយទៅរៀនបន្តនៅអ៊ីតាលីណានីកូល ព្រោះបើសិនជាអូនមិនព្រមថាមិនត្រូវអូនហើយនិងពូវេស៏ច្បាស់ជាគ្មានថ្ងៃស្រលាញ់គ្នាបានសុខដាច់ខាត"
"ឃេនឌ្រីក!កុំបំភ័យប្អូន! "ថេយ៉ុងហាមកូនប្រុសច្បងមិនអោយនិយាយអ្វីបន្តព្រោះនីកូលពេលនេះភ័យឡើងស្លេកមុខអស់ទៅហើយ ទើបចង់អោយពេលកូនស្រីបានគិតថ្លឹងថ្លែងមិនចង់អោយកូនប្រុសមកនិយាយបំភ័យនាងបែបនេះឡើយ
"ខ្ញុំមិនបានបំភ័យ ខ្ញុំគ្រាន់តែប្រាប់ថាលោកប៉ាមិនមែនជាមនុស្សចិត្តទន់ងាយៗឡើយ"នាយកម្លោះនិយាយប្រាប់តែប៉ុណ្ណេះក៏ដើរចាកចេញទៅវិញ ទើបថេយ៉ុងបែរមកអង្អែលសក់កូនស្រីនិងថើបថ្ងាសនាងបន្តិច
"យកពេលគិតសិនទៅណាកូន តែក៏ត្រូវចាំថាប៉ានិងលោកប៉ាកូនពុំដែលខឹងស្អប់កូនឡើយ ពួកយើងគ្រាន់តែបារម្ភចង់ការពារនិងផ្តល់នូវអ្វីដែលគិតថាត្រឹមត្រូវបំផុតសម្រាប់កូន"
"បើគាត់បារម្ភ ហេតុអីក៏គាត់នៅតែបង្ហាញកាយវិការថាគាត់នៅតែខឹងនឹងកូនអញ្ចឹងប៉ាសូម្បីតែអាហារដែលអោយអ្នកបម្រើលើកមកមានខ្លោចខ្លះអីខ្លះទៀត"ថេយ៉ុងញញឹមផ្ទាត់ថ្ងាសនាងស្រាលៗ
"កូនល្ងង់! អាហារទាំងនោះគឺគាត់ជាអ្នកទារប៉ាចូលចង្ក្រានធ្វើវាអោយកូនណា"
"លោកប៉ាជាអ្នកធ្វើ? "នាងហាក់ភ្ញាក់ផ្អើលព្រោះនឹកស្មានថាគាត់ចង់ធ្វើបាបនាងទេតើ
"ត្រូវហើយ! គាត់មិនដែលចេះធ្វើម្ហូបតែក៏ចង់រៀនធ្វើអោយប្រពន្ធអោយកូនមករហូត ហើយបើគាត់ខឹងកូនមែនតើគាត់អាចនឹងយល់ព្រមផ្តល់សំណើរបែបនេះមកកាន់កូនដែរទេ? "ឃើញនាងនៅតែបង្ហាញទឹកមុខភ្ញាក់ផ្អើលទើបថេយ៉ុងស្រវាចាប់កាន់ដៃកូនស្រី
"លោកប៉ាកូនគាត់ក៏បែបនេះមកតាំងតែពីដើមហើយ សម្បកក្រៅអាចនឹងមើលទៅតឹងតែងនិងកាចចំពោះកូន តែគាត់ក៏ស្រលាញ់និងបារម្ភពីកូនណាស់ដឹងដែរទេ?"
__________
Hope you all enjoy ជាមួយសាច់រឿង luv you guys<3
VOCÊ ESTÁ LENDO
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៣០:យើងនិយាយមិនទាន់អស់!
Começar do início
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)