"បង!!ជុងហ្គុក!! "
"បើនៅតែបន្តបែបនេះទៀត បងស្រីយំខ្សោះខ្លួនមិនខាន"រ៉េយ៏ម៉ុនអង្គុយអោបដៃដកដង្ហើមធំឡើងមក
"ឡើងទៅបន្ទប់គាត់មុននេះ បងស្រីស្រកសាច់មុខក៏ស្លក់ប៉ុន្មានថ្ងៃនេះញ៉ាំមិនបានគេងមិនស្រួល ខ្ញុំបារម្ភណាស់"
"កុំបារម្ភអី! បងជឿថាមិនយូរទេលោកប៉ាច្បាស់ជាព្រមនិយាយជាមួយនីកូលដោយសម្រួលមិនខាន"ឃើញប្អូនៗហាក់បង្ហាញការព្រួយបារម្ភនៅឡើយទើបឃេនឌ្រីកត្រូវនិយាយសម្រួលកុំអោយពួកគេគិតច្រើនពេក
"ពិតមែនឬបងប្រុស"ឃេនឌ្រីកងក់ក្បាលលូកចាប់អាហារអោយប្អូនស្រី និងអោយអ្នកបើកឡានជូនប្អូនៗទៅសាលាមុនសឹមឡើងមកជាន់ខាងលើមកមើលប្អូននិងលោកប៉ាផង
"ប៉ា!យ៉ាងម៉េចហើយ"ឡើងមកដល់ក៏ឃើញថេយ៉ុងឈរនៅមាត់ទ្វារបន្ទប់ប្អូនស្រីទើបគេរហ័សចូលមកសួរនាំ
"ឃេនឌ្រីក ហេតុអីមិនទាន់ទៅមហាវិទ្យាល័យ?"
"ខ្ញុំបារម្ភពីប្អូន! លោកប៉ាគាត់មានបានបន្ទោសនាងខ្លាំងដែរទេ?"គេព្យាយាមចង់ចូលទៅជួបប្អូនដែរតែប៉ុន្មានថ្ងៃនេះជួបមិនដែលបានយូរ និយាយគ្នាបានបន្តិចនាងក៏ប្រាប់ថាហត់ចង់សម្រាកទើបគេអត់មិនបារម្ភមិនបាន
"គាត់មិនបានស្តីអីអោយប្អូននោះទេ កុំបារម្ភអីណា"ឃេនឌ្រីកមិនមាត់ដើរចូលទៅក្នុងបន្ទប់ប្អូនស្រីតាមពីក្រោយថេយ៉ុងក៏លឺទាន់ពាក្យមួយប្រយោគចេញមាត់របស់ជុងហ្គុក
"យើងលែងអោយកូនទៅរៀននៅអិលអេហើយ នឹងបញ្ជូនអោយទៅរៀនដុកទ័រនៅអ៊ីតាលី"នីកូលគ្រាន់តែលឺគាត់និយាយបែបនេះហើយបានត្រឹមតែយំ ពេលគាត់ឡើងមកសួរនាំនាងរឿងមិនចុះទៅញ៉ាំបាយហើយក្រោយមកក៏ស្រាប់តែប្រាប់ថាអោយនាងទៅរៀនបន្តក្រៅប្រទេស
"លោកប៉ា! "ឃេនឌ្រីកចូលមកពាំងពីមុខប្អូនសម្លឹងមុខឪពុកស្មើរធេងហាក់មិនយល់ថាម្តេចបានជាគាត់សម្រេចចិត្តដូច្នេះ
"បង!ហេតុអីបញ្ជូនកូនទៅឆ្ងាយដល់ថ្នាក់នេះ?"ថេយ៉ុងចូលមកសួរនាំម្នាក់តែបែរជាមិនទទួលបានចម្លើយពីជុងហ្គុកសោះព្រោះគេគិតតែពីឈរសម្លឹងមើលកូនស្រីមិនដាក់ភ្នែក
KAMU SEDANG MEMBACA
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romansa«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៣០:យើងនិយាយមិនទាន់អស់!
Mulai dari awal
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)