"អ្ហឺ....កូនរំលឹកបានតិចតួច"
"ខូចណាស់! មុខនេះមើលបានបន្តិចក៏បិតសៀវភៅលេងតុក្កតាទៀតហើយមែនទេ? "ថេយ៉ុងចាក់ក្រឡេកកូនហើយក៏ធ្វើដូចជាខឹងអោយនីកូលចូលមកអោបគេបន្តិច
"កូនលេងតុក្កតាពិតមែនតែលេងបានតែបន្តិចប៉ុណ្ណោះ កូនបានរំលឹកមេរៀនរួចហើយ"
"ប៉ាដឹង!ព្រោះមុននេះឈ្លៀតលួចមើលកូនដូចគ្នា"កំពុងនិយាយជាមួយកូនស្រីក៏ឃើញស្វាមីនិងកូនប្រុសច្បងចុះមកស្លៀកពាក់រួចហើយស្រេច
"អរុណសួរស្តីប៉ា"ឃេនឌ្រីកនិយាយអរុណសួរស្តីទៅកាន់ថេយ៉ុងដែលញញឹមនិយាយអរុណសួរស្តីមកកាន់គេវិញដូចគ្នា
"ងើបចោលបងទៀតហើយណាអូនឯង"ជុងហ្គុករអ៊ូមុខក្រញ៉ូវតែក៏ចូលមកអោបចង្កេះភរិយាថើបថ្ពាល់គេមួយខ្សឺត
"អូនត្រូវងើបមករៀបចំអាហារអោយបងនិងកូនៗ មិនចង់រំខានខ្លាចថាបងសម្រាកមិនគ្រប់គ្រាន់"ជុងហ្គុកដកដង្ហើមធំថើបថ្ពាល់គេម្ខាងទៀត ស្រលាញ់ណាស់មិនចង់អោយធ្វើអីទេខ្លាចប្រពន្ធហត់តែថេយ៉ុងមិនដែលស្តាប់សោះព្រោះទម្លាប់ជាមនុស្សដែលមិនដែលទំនេរដៃស្ងៀមទើបការងារអីដែលអាចធ្វើបានក៏ចង់ជួយ
"ឈប់អោបអូនហើយចូលអាហារពេលព្រឹកទៅ នឹងអាលបានជូនកូនទៅសាលាទៅធ្វើការផងមិនអញ្ចឹង? "ជុងហ្គុកញញឹមបន្តិចតែក៏ព្រមលែងដៃពីចង្កេះថេយ៉ុងហើយដើរមកកន្លែងអង្គុយ តែក៏មិនបានអង្គុយភ្លាមត្រូវស្ទុះមកទប់ភរិយាដែលវិះនឹងដួលចុះទាំងដែលមិញឈរសុខៗសោះ
"អូនយ៉ាងម៉េចហើយ?"ជុងហ្គុកទប់ខ្លួនថេយ៉ុងជាប់ដោយមានឃេនឌ្រីកនិងនីកូលចុះពីកៅអីមកមើលទាំងក្រសែរភ្នែកព្រួយបារម្ភ ទើបថេយ៉ុងត្រូវគ្រវីប្រាប់ថាគេមិនអី
"ប្រហែលជាមិនទាន់ញ៉ាំអាហារពេលព្រឹកទើបខ្យល់បែបនេះ កុំបារម្ភអីណា"
"មិនបារម្ភយ៉ាងម៉េចបើមុខអូនស្លេកបែបនេះ"ជុងហ្គុកចងចិញ្ចើមតបមកវិញហាក់មិនស្រណុកចិត្តខ្លាចថាមកពីថារាល់ថ្ងៃនេះថេយ៉ុងបំពេញការងារនៅផ្ទះផងនៅមន្ទីរពេទ្យផងទើបប៉ះពាល់ដល់សុខភាពបែបនេះ
आप पढ़ रहे हैं
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
रोमांस«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ២៦:អូនយ៉ាងម៉េចហើយ?
शुरू से प्रारंभ करें:
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)