«អូខេបាន»បន្ទាប់ពីជជែកគ្នាក្រោយចប់ការងារសំខាន់ហើយនោះពួកគេក៏ចេះតែនិយាយជាហូរហែរពេលខ្លះចង់អោយជុងហ្គុកប្រចណ្ឌ័គេក៏ធ្វើជាស្អិតស្នាលជាមួុលោកលី តែក៏មិនជ្រុលពេកដែរ។ក្រោយពេលនិយាយគ្នារួចហើយជុងហ្គុកគឺមិនមិយាយរកថេហ្យុងតែម្តង នាយបើកឡានដោយស្ងៀមស្ងាត់បំផុត។
រវាងថេហ្យុងនិងជុងហ្គុកគឺមិនបាននិយាយគ្នាជាមួយនិងគ្នាទាល់តែសោះហើយ ថេហ្យុងពិតជារកវិធីដើម្បីបាននិយាយគ្នាជាមួយនិងជុងហ្គុកតែនាយមិនព្រមសោះ នាយមិនមកជួបគេតែម្តងប្រាប់ថារវល់មិនឈប់គឺរកលេសមិនចង់និយាយគ្នាជាមួយនិងថេហ្យុងរហូតដល់ពេលចេញទៅផ្ទះ។
«ជុង...»ឃើញថាជុងហ្គុកកំពុងតែធ្វើម្ហូបធ្វើថេហ្យុងប្រញាប់ចូលទៅឪបចង្កេះនាយពីក្រោយតែត្រូវនាយក្រវាសដៃចេញហើយក៏ធ្វើម្ហូបរបស់នាយបន្តទៀតដោយមិននិយាយអ្វីទាំងអស់។
«បងកើតអី??ហេតុអីធ្វើចរឹតបែបនេះដាក់អូន»ថេហ្យុងពេបមាត់ព្រោះមិនបានពេញចិត្តជាមួយនិងទង្វើររបស់ជុងហ្គុកឥឡូវនេះទាល់តែសោះ។
«បង...»
«....»នៅតែស្ងាត់
«អូនមិនចូលចិត្តទេកាលដែលបងធ្វើចរឹតបែបនេះដាក់អូន តើបងកំពុងតែកើតអី»ថេហ្យុងនៅមិនអស់ចិត្តនៅតាមជម្រិតសួរជុងហ្គុកមិនឈប់ទាំងដែលគេដឹងពីមូលហេតុនៃការខឹងរបស់ជុងហ្គុកច្បាស់ណាស់ ហេតុអីចាំបាច់សួរទៀត?
«ឬអូនគិតថាបងចូលចិត្ត??»ជុងហ្គុកចាប់ផ្តើមដោះអៀមចេញព្រោះម្ហូបរបស់នាយរួចរាល់ហើយ បន្ទាប់មកក៏យកអាហារទាំងនោះទៅដាក់លើតុ
«ចឹងកុំធ្វើចរឹតចឹងដាក់អូន ខឹងអូនប្រាប់អូនតាមត្រង់មក ហេតុអីធ្វើព្រងើយៗ»
«បងមិនចង់វែងឆ្ងាយឈប់គិតទៅ»
«នែបងយ៉ាងមិចនិង ឬខឹងដែលអូនទៅលេងសើចជាមួយលោកលី នេះគាត់ជាភ្ញៀវអូនចឹងត្រូវតែ...»
«ត្រូវតែស្និតស្នាល??ចឹងបងគួរខឹងទេ??»
«ជុង...តាមពិតទៅអូនគ្រាន់តែនិយាយរាក់ទាក់គាត់លេងហើយក៏ញញឹមជាមួយគាត់តាមធម្មតា បងក៏ដឹងគាត់ជាភ្ញៀវរបស់ពួកកយើង»
YOU ARE READING
ប្រធានផ្នែកចន
Romanceអ្នកណាមកមុនឬមកក្រោយមិនសំខាន់ សំខាន់ខ្ញុំស្រលាញ់ចនជុងហ្គុកដូច្នេះគេត្រូវតែជារបស់ខ្ញុំ នាងគ្មានសិទ្ធទេប្រាប់អោយដឹង
ភាគទី5:ចុះបងគួរខឹងទេ?
Start from the beginning
