«ខ្សឺត ចិត្តត្រជាក់babyហើយប្រាប់ពីការងារដែលអូនចង់អោយបងធ្វើមក»
«គឺ...បងត្រូវទៅជាមួយអូនព្រោះបងក៏មានចំណែកក្នុងការងារមួយនេះ»
«មិនទៅបានទេ ចាំបងអោយជំនួយការបងទៅ»
«មិនបាន»
«ចង់នៅក្បែរបងក៏ថាទៅ»ទៀតហើយ នាយញ៉ោះគេលេងទៀតហើយ
«បើដឹងចឹងហើយ ខ្លួនអែងទៅជាមួយគេទៅ»មកថេហ្យុងចុះហេតុអីគួរអោយស្រលាញ់ថ្នាក់នេះ
«ទៅក៏បានក្លាយក្មេងយំ»
«យេ...»ក្រោយទទួលបានពាក្យនោះហើយគេញញឹមបិទមាត់មិនជិតទេ តាមពិតដឹងច្បាស់ហើយថាជុងហ្គុកនិងទៅតែគ្រាន់តែចង់អោយនាយនិយាយចេញមកមិនមែនជាការដែលចាប់ដាក់ ប៉ុន្តែថាចឹងក៏មិនត្រូវបើនិយាយចេញមកដូចបង្ខំដដែលហ្នឹង។
_________
«ពិតជាសំណាងដែលដែលបានធ្វើជាដៃគូរសហការជាមួយនិងលោកគីម»លោកលីញញឹមបិទមាត់មិនជិតក្រោយបានរួមហ៊ុនជាមួយនិងមួយពូកែហើយស្អាតដូចជាថេហ្យុង ហើយភ្នែករបស់គាត់សម្លឹងមើលមកថេហ្យុងមិនដាច់ទេមើលដល់ថ្នាក់ជុងហ្គុកក្អួកជាសញ្ញាទៅហើយ។តែថេហ្យុងក៏ណាស់ទៀតគ្រាន់តែលឺថានាយក្អួកភ្លាមធ្វើជាមិនខ្វល់ហើយក៏ញញឹមញញែមដាក់លោកលីវិញ
«ខ្ញុំក៏ដូចគ្នាបានសហការជាមួយមនុស្សមានសមត្ថភាពដូចជាលោកពិតជាល្អណាស់»ម្តងនេះមិនត្រឹមតែញញឹមលោកលីក៏យកដៃរបស់គាត់ទៅចាប់ដៃរបស់ថេហ្យុងហើយបម្រុងនិងលើកថើបតែថេហ្យុងប្រញាប់ដកដៃចេញវិញព្រោះវាមិនសមទេណាមួយសំណព្វចិត្តរបស់ខ្លួនក៏នៅទីនេះដែលបើសិនជាលេងជ្រុលហួសហេតុពេកក៏មិនកើតដូចគ្នា។
«សុំទោសតែនោះជាទម្លាប់របស់ខ្ញុំហើយសង្ឃឹមថាលោកមិនប្រកាន់ទេណាលោកគីម...ប៉ុន្តែចេះចុះ ចុះបើខ្ញុំហៅលោកគីមទៅញ៊ាំអាហារបែបផ្ទាល់ខ្លួនវិញនោះ»
«ចាំទាក់ទងទៅលេខាខ្ញុំចុះ»ថេហ្យុងរក្សាស្នាមញញឹមនិងតាំងចិត្តអោយត្រជាក់បំផុតព្រោះមិនចង់ខូចការធំនេះបើមិនយល់ដល់ការសហការគ្នាទេគេប្តឹងបាត់ទៅហើយ ណាមួយចង់បញ្ឈឺជុងហ្គុកលេងផងនោះទើបមិនបញ្ចេញអាការៈញ៉េញរបស់គេ ដោយសារជាធម្មតាភ្ញៀវណាហ៊ានមករញ៉េរញ៉ៃផ្តេសផ្តាសត្រូវខ្ទប់របស់គេមិនខានទេ។
YOU ARE READING
ប្រធានផ្នែកចន
Romanceអ្នកណាមកមុនឬមកក្រោយមិនសំខាន់ សំខាន់ខ្ញុំស្រលាញ់ចនជុងហ្គុកដូច្នេះគេត្រូវតែជារបស់ខ្ញុំ នាងគ្មានសិទ្ធទេប្រាប់អោយដឹង
ភាគទី5:ចុះបងគួរខឹងទេ?
Start from the beginning
