EPISODE 23:ជើងខ្ញុំកើតអី?

Start from the beginning
                                        

«ជួយនិយាយឲ្យខ្ញុំយល់បន្តិចមកបានទេ? ហើយពេលនេះខ្ញុំនៅទីណា? ខ្ញុំមិនទាន់ស្លាប់ទេពិតទេ?» ស៊ុននូសួរទាំងស្អកៗព្រោះក្នុងខ្លួនគេពេលនេះខ្សោះជាតិទឹកជាងខ្លាំង

«ញ៉ាំទឹកបន្តិចសិនទៅ» ណាមជូនប្រៀបដូចជាយល់ចិត្តស៊ុននូច្បាស់ គេបានហុចទឹកឲ្យទៅរាងល្អិតផឹកកុំឲ្យឈឺក ហើយគេក៏ចាប់ផ្ដើមរៀបរាប់ប្រាប់រឿងរ៉ាវលម្អិតឲ្យស៊ុននូបានដឹង

«បងគឺជាណាមជូនបងប្រុសរបស់ឯងណាវីលៀម មូលហេតុដែលយើងទាំងពីរត្រូវរស់នៅបែកគ្នាបែបនេះព្រោះតែពេលនោះ គ្រួសាររបស់យើងត្រូវបានគម្រាមពីគ្រួសារអេរិក ពួកគេតាមវាយប្រហារគ្រួសាររបស់យើងព្រោះតែវាច្រណែនគុំគួននឹងលោកប៉ាដែលបានឡើងធ្វើជានាយករដ្ឋមន្ត្រីហើយលោកប៉ាតាមចាប់ពេលដែលគេជួញដូរខុសច្បាប់ ធ្វើឲ្យក្រុមហ៊ុនវាក្ស័យធនទើបវាតាមសម្លាប់មួយគ្រួសារតែម្ដង ពេលនោះអ្នកម៉ាក់បានយកបងមកទុកនៅអាមេរិកព្រោះតែបងរាងធំជាងឯងហើយពួកគាត់ក៏បានយកឯងទៅកូរ៉េជាមួយនឹងគាត់ ចាប់តាំងពីពេលនោះមកបងមិនដែលទទួលបានដំណឹងអំពីពួកគាត់ហើយនឹងឯងឡើយ រំលងប្រហែលជា1ឆ្នាំបន្ទាប់ពីឆ្នាំនោះបងក៏ទទួលដំណឹងមកពីលោកពូលីថាលោកប៉ាអ្នកម៉ាក់បានបាត់បង់ជីវិតព្រោះតែឃាតកម្មហើយគាត់ក៏តាមស្វែងរកឯងមករហូតដែរ ប៉ុន្តែគ្មានតម្រុយសោះ។ រហូតដល់បងអាយុ20ឆ្នាំបងក៏ឡើងគ្រប់គ្រងក្រុមហ៊ុននៅអាមេរិកនេះ ដែលទុកចោលឲ្យជំនួយការរបស់ប៉ាជាអ្នកគ្រប់គ្រងមកតាំងពីបងនៅអាយុ14ឆ្នាំ។ បងបានអោយគេតាមស៊ើបរកឯងមករហូត ប៉ុន្តែវាពិបាកត្រង់ថាបងមានតែរូបនៅពីតូចរបស់ឯងទើបពិបាកនៅក្នុងការស្វែងរកដែលធ្វើឲ្យបងចំណាយពេលយូរដើម្បីស្វែងរក គឺបងបានឲ្យគេស៊ើបសួរនាំពីអ្នកដែលនៅជាប់កន្លែងឃាតកម្មរបស់លោកប៉ាអ្នកម៉ាក់នោះ ក៏មានគ្រួសារមួយចេញមុខមកអះអាងថាគេនោះហើយជាអ្នកប្ដឹងប៉ូលីសពេលដែលឃើញសាកសពរបស់លោកប៉ាអ្នកម៉ាក់ហើយ មុនពេលដែលគេឃើញសាកសពនោះប្រហែលជា3 4ថ្ងៃគឺលោកប៉ាអ្នកម៉ាក់ក៏បានជួបគេម្ដងដែរ គឺពួកគាត់សុំឲ្យគេយកឯងទៅចិញ្ចឹមផង...គាត់បានទុកខ្សែក៏មួយទៅឯងដែលជាខ្សែកសម្រាប់តំណាងត្រកូលគីម... ហើយថ្មីៗនេះនៅពេលដែលបងស៊ើបដឹងថាគេជាអ្នកយកឯងទៅចិញ្ចឹមហើយបងក៏សួររកឯងប៉ុន្តែគេបានប្រាប់ថាឯងបានចេញពីផ្ទះបាត់ទៅហើយ ប៉ុន្តែគេក៏បានអោយរូបថតរបស់ឯងប៉ុន្មានសន្លឹកមកឲ្យកូនចៅរបស់បងទើបពួកគេឆាប់រកឯងឃើញដូច្នេះ»

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Where stories live. Discover now