ភាគ២៣:ងើបមុខឡើង!

Mulai dari awal
                                        

"អូនចុះទៅហើយ! ពេញចិត្តលោកប្តីហើយខ្លាំងឬនៅ"

«ខ្លាំងណាស់! មួយទៀតហៅបងលោកប្តីបែបនេះរហូតក៏បាន បងចូលចិត្ត!»ថេយ៉ុងគ្រវីក្បាលសើចមុននឹងចុចបិតទូរស័ព្ទរបស់ខ្លួនហើយបែរមករៀបចំឥវ៉ាន់ដើម្បីចេញទៅក្រុមហ៊ុនរបស់ស្វាមី

ស្ទេស៏ហ្វតគ្រុប

ថេយ៉ុងដើរចូលមកខាងក្នុងក្រុមហ៊ុនរបស់ស្វាមីក្នុងដៃមានកាន់ស្បោងនំដែលគេបានទិញទុកសម្រាប់កូនៗញ៉ាំលេងពេលចេញពីសាលា ក្នុងដៃម្ខាងទៀតកាន់ទូរស័ព្ទចុចឆ្លើយតបសារជាមួយមិត្តរួមការងារពីរបាយការណ៏មួយចំនួន រុញទ្វារបន្ទប់ចូលភ្លាមក៏ភ្ញាក់ព្រើតព្រោះវិះតែនឹងបុកអ្នកដែលឈរមាត់ទ្វារតែម្តង

"ជុងហ្គុក! មកឈរអីត្រង់នេះលស់ព្រលឹងអូនអស់រលីង! "

"អូនដើរឈ្ងោកមើលទូរស័ព្ទខ្លួនឯងមកបន្ទោសបង? "ថេយ៉ុងបានត្រឹមសម្លក់​មុខជុងហ្គុកបន្តិចហើយដើរមកអង្គុយលើសាឡុងដោយមានស្វាមីដើរតាមមកអង្គុយពីក្រោយឡើងប្រកិតទាំងចងចិញ្ចើមមិនពេញចិត្តពេលឃើញភរិយាមិនចាប់អារម្មណ៏គេទាល់តែសោះ

"បងខំចាំមកទទួលអូនដល់មាត់ទ្វារ អូនបែរជាចាប់អារម្មណ៏ទូរស័ព្ទក្នុងដៃទៅវិញ?"លឺពាក្យរអ៊ូរបស់គេថេយ៉ុងលួចសើចបន្តិចហើយមើលទូរស័ព្ទបន្តធ្វើមិនដឹងអោយអ្នកដែលត្រូវគេព្រងើយដាក់កាន់តែមិនសុខចិត្តផ្តួលខ្លួនកើយលើភ្លៅរបស់អ្នកដែលកំពុងតបសារលេងជាមួយមិត្តយ៉ាងលឿន

"បង!!មិនទាន់ចប់ការងារផងមកគេងកើយភ្លៅអូនធ្វើអី?ងើបមក!"

"អូនលេងឆាតជាមួយនរណាញញឹមសើចរហូតនឹង"

"មិត្តរួមការងារគេផ្ញើរឯកសារមកអោយមើល ហើយគេផ្ញើរវីដេអូកូនឆ្កែមកអោយអូនមើលឃើញគួរអោយស្រលាញ់ទេ?"ថេយ៉ុងបែរទូរស័ព្ទអោយប្រុសពូកែប្រចណ្ឌខ្លះបានមើល

"តែពេលនេះអូនគួរតែផ្តោតលើបងមិនអញ្ចឹង?"ជុងហ្គុកទាញទូរស័ព្ទពីដៃថេយ៉ុងមកបិតទុកហើយបែរមកគេងអោបចង្កេះនាយតូចធ្វើមិនដឹង អោយថេយ៉ុងហួសចិត្តមិនស្ទើរពេលឃើញគេបែបនេះ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Tempat cerita menjadi hidup. Temukan sekarang