"អេហ៏!!លោកប៉ា"លឺពាក្យថាតុក្កតាថ្មីនីកូលរហ៏សអោបជើងឪពុកយ៉ាងលឿនញញឹមស្ញេញយ៉ាងគួរអោយស្រលាញ់ដាក់ជុងហ្គុកដែលលើកចិញ្ចើមមើលមកគេ
"ក្រែងថាខឹង?"
"មានឯណាកូនធ្វើលេងទេតើ!លោកប៉ាជូនកូនទៅទិញណា"នាងបើកភ្នែកម៉ក់ៗសម្លឹងមើលជុងហ្គុកដូចកូនឆ្មារយ៉ាងគួរអោយស្រលាញ់អោយអ្នកជាឪពុកអស់សំណើចលើកពរនាងឡើងថើបគ្រញីថ្ពាល់កូនស្រីឡើងក្រហមអស់
"ទឹកមុខអង្វរបែបនេះយើងដឹងច្បាស់ណាស់ថាកាត់មកពីនរណាគេ! "ជុងហ្គុកដៀងភ្នែកមើលភរិយាបន្តិចហើយក៏សើចពរកូនស្រីចេញទៅអោយថេយ៉ុងគ្រវីក្បាលញញឹមតិចៗកាន់កាតាបកូនស្រីដើរតាមពួកគេពីក្រោយ ចេញទៅក៏ជួបនឹងឃេនឌ្រីកដែលទើបនឹងចេញពីបន្ទប់គេដូចគ្នា
"ប៉ា...លោកប៉ា"គេអោនក្បាលគោរពថេយ៉ុងនិងជុងហ្គុកបន្តិចទើបនាយតូចញញឹមចូលមកថើបសក់ក្បាលកូនបន្តិច
"ទៅញ៉ាំបាយនឹងអាលបានទៅសាលាណាកូន"ឃេនឌ្រីកងក់ក្បាលលារដៃសុំកាតាបប្អូនស្រីពីដៃថេយ៉ុងមកកាន់ ជុងហ្គុកដែលពរកូនស្រីមើលមកក៏ញញឹមពេញចិត្តនឹងអត្តចរឹកកូនប្រុសមិនធម្មតាឡើយ
"មិនអីទេប៉ាកាន់បាន"
"តែខ្ញុំមិនចង់ប៉ាពិបាកទេ ប្រគល់អោយខ្ញុំមកប៉ា"ឃេនឌ្រីកយកកាតាបប្អូនស្រីមកយួរដៃម្ខាងញញឹមថើរដាក់ថេយ៉ុងបន្តិចហើយកាន់ដៃនាយតូចចុះទៅខាងក្រោមជាមួយគ្នា ជុងហ្គុកឃើញបែបនេះក៏ពរកូនស្រីដើរមកក្បែរអោយប្រកិត ឃើញចាហ្វាយនាយចុះមកគ្រប់គ្នាហើយអ្នកបម្រើក៏ស្រុះដៃរៀបចំតុអាហារអោយបានរៀបរយសម្រាប់ពួកគេទទួលទានអាហារមុននឹងបំបែកគ្នាទៅបំពេញការងារតាមតួនាទីរៀងខ្លួន
____
នីកូលដើរទន្ទឹមនឹងបងប្រុសចូលមកខាងក្នុងសាលាល្បីឈ្មោះមួយកន្លែងនៅក្នុងរដ្ឋមួយនេះដែលទទួលសិស្សតាំងពីកម្រិតបឋមរហូតដល់កម្រិតអនុវិទ្យាល័យបែបនេះហើយទើបបងប្អូនពួកគេអាចងាយស្រួលមករៀនជុំគ្នាបានបែបនេះ
"ដល់ថ្នាក់ហើយ តាំងចិត្តរៀនយល់ទេ?"ឃេនឌ្រីកផ្តាំប្អូនស្រីអោយនាងតូចងក់ក្បាលស្តាប់បង្គាប់លើកដៃគ្រវីលាបងប្រុសហើយស្ពាយកាតាបចូលទៅខាងក្នុងថ្នាក់របស់នាងរៀនចំណែកឃេនឌ្រីកគេនៅឈរមើលប្អូនដល់ចូលទៅផុតទើបដើរមកថ្នាក់របស់គេដែលស្ថិតនៅអគារម្ខាងទៀត
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ២១:ក្រែងថាខឹង?
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)