ភាគបញ្ចប់: ពន្លឺនៃដួងតារា

Start from the beginning
                                        

«អូន... ម៉េចក៏អូនគិតបែបនោះទៅវិញ?» គេសួរទាំងធ្លាក់ទឹកមុខពិបាកមើលបំផុត។

លូវីសឬចក្រាផើ្ដមលុតជង្គង់ចុះ គេចាប់ក្រសោបដៃស្រឡូ​នជាប់រួចនិយាយទាំងខ្សឹកខ្សួលពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅដែលមិនធ្លាប់បានបង្ហាញពីមុនមក៖

«ឥរិយាបងសុំទោស! បងសុំទោសដែលបងគ្មានភាពក្លាហានគ្រប់គ្រាន់ដើម្បីបកស្រាយគ្រប់យ៉ាងឱ្យអូនបានយល់! ​បងសុំទោសដែលទាញអូនឱ្យមកចួបរឿងរញ៉េរញៃរាប់មិនអស់! បងសុំទោសដែលព្យាយាមច្រានអូនចេញជាជាងការរកដំណោះស្រាយដើម្បីរក្សាអូននៅក្បែរ! បងស្រឡាញ់អូនណាស់ប៉ុន្តែរាល់ពេលដែលបងឃើញអូនពិបាក និងរងសម្ពាធគ្រប់យ៉ាងមិនថាពីបណ្ដាសារព័ត៌មាន អ្នកគាំទ្រដែលបញ្ចេញមតិមិនល្អមកលើអូន បងពិតជាពិបាកទ្រាំមើលភាពរឹងមាំដែលអូនព្យាយាមបង្ហាញទាំងដែលការពិតវាឋិតនៅក្នុងភាពឈឺចាប់ទទួលរងការវាយប្រហារដោយសារស្វាមីជាតារារបស់អូនម្នាក់នេះ!»

«វិសុទ្ធនិយាយត្រូវតាំងពីដើមមកទល់ពេលនេះ បងជាមនុស្សតែម្នាក់ដែលធ្វើឱ្យអូនពិបាក! ធ្វើឱ្យអូនទទួលរងសម្ពាធគ្រប់យ៉ាងបើមិនមែនបង អូនមិនមកត្រូវមានជីវិតរស់នៅដ៏ស្មុគស្មាញបែបនេះឡើយ! ថែមទាំងបងបានគិតថាប៉ាបងជាអ្នកមានចំណែកពាក់ព័ន្ធនឹងការស្លាប់របស់ប៉ាបង្កើតអូនទៀតបងកាន់តែមិនហ៊ានប្រឈមមុខជាមួយអូន។ ឥរិយាសូមអូនអភ័យទោសឱ្យបងផង! ពេលនេះបងដឹងហើយថាបងមិនអាចរស់នៅដោយគ្មានអូនក្បែរនោះទេ! បងត្រូវការអូនបំផុត បងស្រឡាញ់អូន!»

«ឆាប់ក្រោកឡើង!» នាងទាញមាឌមាំឡើងទាំងទឹកភ្នែកស្រក់រលីងរលោងជាប់ថ្ពាល់មិនខុសពីគេ។ ទឹកភ្នែកដែលស្រក់ដោយរំភើបនឹងពាក្យពេចន៍ដែលបកស្រាយយ៉ាងវែងអន្លាយចេញពីមាត់ស្វាមី។ នាងតប៖

«អូនធ្លាប់ប្រាប់បងហើយថាអូនមិនដែលខឹងនឹងបងទេ! តែអូនពិតជាឈឺនៅពេលដែលបងប្រើវិធីរុញច្រានអូនចេញពីបង ដោយឱ្យអូនយល់ថាអូនត្រូវបានបងប្រើប្រាស់! អូនជាតួសម្ដែងឱ្យបងដឹកនាំ។ រឿងមួយនេះដែលធ្វើឱ្យអូនឈឺចាប់បំផុត ទោះអូនដឹងថាបងមានហេតុផលណាមួយមិនចង់បកស្រាយដល់អូន តែវាឈឺណាស់ ឈឺខ្លាំងរហូតអូនមិនអាចទ្រាំបាន​! ទើបសម្រេចចិត្តបំពេញតាមអ្វីដែលបងត្រូវការ!»

You've reached the end of published parts.

⏰ Last updated: Oct 20 ⏰

Add this story to your Library to get notified about new parts!

អាពាហ៍ពិពាហ៍តារា~Married To A Super Star Where stories live. Discover now