ភាគ២០:កុំបន្ទោសកូនអី

Start from the beginning
                                        

"ប៉ាប៉ា! "សម្លេងស្រួយស្រែសបង្កប់ទាំងភាពក្រមិចក្រមើមមកជាមួយមិនបាច់ទាយក៏ថេយ៉ុងដឹងថាជា នីកូល ស្ទេស៏ហ្វតកូនស្រីរបស់គេដែរ

"មកនេះមក នឹកខ្លាំងណាស់"ថេយ៉ុងអោបកូនស្រីថើបថ្ពាល់នាងឆ្វេងស្តាំអោយនាងតូចដែលមានអាយុ៨ឆ្នាំក៏សើចកក្អឹកស្រវាអោបកប៉ាតូចរបស់នាងកាន់តែណែន

"ថ្ងៃនេះអ្នកគ្រូចែកក្រដាសកិច្ចការផ្ទះម្សិលមិញមក កូនធ្វើបានពិន្ទុល្អខ្លាំងណាស់"នីកូលនិយាយអួតព្រមទាំងដកក្រដាសកិច្ចការមកអោយថេយ៉ុងមើល

"ពូកែណាស់!ចាំប៉ាធ្វើឃុកឃីដែលកូនចូលចិត្តអោយណា"

"យ៉េ!អរគុណប៉ាប៉ា"នីកូលថើបថ្ពាល់នាយតូចមួយខ្សឺត មុននឹងថេយ៉ុងបែរមកចាប់អារម្មណ៏កូនប្រុសច្បងដែលដើរចូលមកទន្ទឹមនឹងជុងហ្គុក

"បងនិងកូននាំគ្នាឡើងទៅផ្លាស់សម្លៀកបំពាក់សិនទៅ នឹងអាលបានចុះមកញ៉ាំអី"

"អាចនឹងចុះមកយឺតបន្តិចព្រោះមានរឿងត្រូវនិយាយជាមួយកូន"ជុងហ្គុកប្រាប់ទាំងស្នាមញញឹមថើរៗមកកាន់ថេយ៉ុង

"មានរឿងអីឬ?"

"បងនឹងប្រាប់អូនពេលក្រោយ"ជុងហ្គុកបន្លឺប្រាប់ទើបរេរភ្នែកមកមើលកូនប្រុស

"មកតាមយើងទៅបន្ទប់សៀវភៅ!"

"បាទលោកប៉ា"ថេយ៉ុងប្រុងចូលទៅសួរនាំតែក៏ត្រូវនីកូលចាប់ដៃព្រមទាំងប្រាប់នាយតូចពីអ្វីដែលនាងបានដឹង

"ថ្ងៃនេះនៅសាលាបងប្រុសនិងមិត្តរួមថ្នាក់ម្នាក់ឈ្លោះគ្នា គេមកទាក់ជើងគាត់វិះនឹងដួលហើយបងប្រុសក៏រុញគេដួលអុកគូតនៅកង់ទីនសាលា លោកគ្រូបានឃើញក៏ខលទៅលោកប៉ាទើបថ្ងៃនេះគាត់ជាអ្នកមកទទួលកូននិងបងប្រុសដោយផ្ទាល់"ថេយ៉ុងភ្ញាក់ផ្អើលពេលបានដឹងព័ត៏មាននេះ កើតរឿងដល់ថ្នាក់នេះហេតុអីក៏នាយមិនប្រាប់គេតាំងតែពីកើតរឿងភ្លាមគេនឹងបានតាមទៅជាមួយ

"ទៅផ្លាស់សម្លៀកបំពាក់ជាមួយអ៊ំមេការណាកូន ប៉ាចង់ទៅមើលឃេនឌ្រីកបន្តិច"នីកូលញញឹមងក់ក្បាលទើបថេយ៉ុងដឹកដៃកូនឡើងទៅខាងលើ ចាំនិយាយសួរ​នាំឃេនឌ្រីកពេលអាហារពេលល្ងាចហើយចុះ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now