"ទប់អារម្មណ៍អូនជេក!!កុំឆេវឆាវ បញ្ហាមានសំណស្រាយណា៎!!"ស៊ុងហ៊ុននោះវិញឈរច្របាច់ស្មាឲ្យជេកផងលួងលោមជេកផង
"លោកគិតទៅមើលអ្នកណាមិនក្តៅក្រហាយបើបញ្ហាវាមកទាំងព្រឹកបែបនាគ!!"ជេក
"អូនចិត្តត្រជាក់ទៅមើល!!ម៉ោះចាំបងថើបមួយ!!"ស៊ុងហ៊ុនបានអោបទៅថើបថ្ពល់ជេកដែលខណ:នោះជេកបានប្រែទឹកមុខពីខឹងមកញញឹមព្រោះអៀន។លេងអីឆ្កួតៗចឹងមកលេងថើបនៅនឹងមុខកូនចៅចឹងហ៎។
"អាឡប់!!ហ៊ានណាស់មកថើបគ្មានការអនុញ្ញាត!!"ជេកចង្អុលមុខស៊ុងហ៊ុន
បន្តិចក្រោយមកជុងវ៉ុនបានរត់មកពីណាទេពីរនាក់ជេយ៍មករកស៊ុងហ៊ុន
"ចាហ្វាយៗយ៉ាងមិចហើយទំនិញរលាយអស់នៅ??"ជុងវ៉ុនរត់កាន់ដៃជេយ៍មកដូចអ្នកណាស្លាប់ចឹងសួរទៅមេខ្លួនធ្វើដូចភ័យណាស់
"យ៉ា..!!!ឯងនេះមាត់ចង្រៃម្លេះ!!"ស៊ុនហ៊ុនលឺជុងវ៉ុនសួររកតែផ្លូវវិនាសបែបនេះក៏ស្តីឲ្យ
"សុំទោសចាហ្វាយមកពីភ័យពេក!!"ជុងវ៉ុន
"ហើយនេះពីណាគេ??"ស៊ុងហ៊ុនក្រលែកមើលទៅជេយ៍ក៏សួរទៅជុងវ៉ុន
"សង្សារខ្ញុំ!!មិចដែរឡូយអត់ cool អត់??"ជុងវ៉ុនលើកដៃដែលគេនិងជេយ៍កាន់ដៃគ្នាបង្ហាញស៊ុងហ៊ុន
"ហ៊ានមានសង្សារមុនយើងផងហេស??"ស៊ុងហ៊ុន
"ចុះបងជេកហ៎!!"ជុងវ៉ុន
"ត្រូវហើយយើងស្រឡាញ់ជេកតែមិនទាន់បានគ្នាជាសង្សារទេព្រោះនៅមើលចិត្តគ្នាសិន!មិនដូចឯងជួបគ្នាបានមួយថ្ងៃស្រលាញ់គ្នាបាត់!!"ស៊ុងហ៊ុន
"កុំចេះតែនិយាយពួកយើងជួបគ្នាតាំងពីនៅក្មេងហ៎!!'ជុងវ៉ុនតបវិញ ទាំងមេទាំងកូនចៅឈរឈ្លោះគ្នាអាណិតតែជេយ៍និងជេកទេឈរស្តាប់ផងមិនដឹងហឹងត្រចៀកមិចទេ។
"នែ៎បើឃ្លានឈ្លោះគ្នាណាស់ទៅឈ្លោះនៅបន្គន់អាចម៏*ទៅថ្លង់ណាស់អាមនុស្សកំពុងឈឺក្បាលផង!!"ជេកទ្រាំមិនបានក៏ដាក់ផាំងៗឲ្យស្ងាត់ទៅឯជេយ៍វិញគិតតែពីរឈរសើច
"ឃើញទេអូនជេកយើងខឹងហើយឯងត្រៀមតែអស់ប្រាក់ខែទៅ!!"ស៊ុងហ៊ុនងាកមកឌឺជុងវ៉ុនវិញ
"អត់ខ្វល់!!"ជុងវ៉ុនក្រវាសសក់ឌឺស៊ុងហ៊ុនរួចក៏អូសដៃជេយ៍ដើរចេញ
(អាណិតនីគី សូនូ និង ហេសុឹងណាស់អត់បានមកស្តាប់ជុងវ៉ុន និងស៊ុងហ៊ុនឈ្លោះគ្នាហាហាហា🥺🥺😏🙄👹🥶🤯🥵🤧😑🥴😵🥺🤮)
Skip
នីគីនេះវិញមួយម៉ោងបានកន្លងផុតទៅនាយក៏បានមកដល់អូស្រ្តាលី និងបានមកដល់កន្លែងជេកផ្ទុកទំនិញផងដែរ។
នីគីបានដោះស្រាយបញ្ហាទាំងអស់បានយ៉ាងរលូនរួចស្រាច់អស់ឲ្យប្អូនរបស់គេណាមួយមកទីនេះដើម្បីមកលេងប្អូនផង។
+ក្នុងផ្ទះជេក
ស៊ុងហ៊ុន ជេក និង នីគីបានអង្គុយពិភ្សាគ្នាលេងនៅបន្ទប់ទទួលភ្ញៀវ
"បងប្រុសនេះជា ស៊ុងហ៊ុនត្រូវជា មិត្ត....."ស៊ុងហ៊ុននិយាយកាត់
"ជាមិត្ត100ឆ្នាំបាទ!!ជម្រាបសួរបងថ្លៃ!!"ស៊ុងហ៊ុនខូខណាស់(នែ៎ញុមគាំងខ្លួនឯងណាស់ឲ្យស៊ុងហ៊ុនអាយុតិចជាងនីគី យាយមែនចង់តែគុយសើចឲ្យងាប់ទេ😭)
"អ៎បងយល់ហើយពួកឯងជាសង្សារគ្នាមែនទេ!!"នីគីយល់សាច់ការ
"ពិតមែនហើយ/មិនពិតទេ!!"ជេកនិងស៊ុងហ៊ុននិយាយស្មើរគ្នាធ្វើឲ្យនីគីមិនយល់ពីពួកគេ
"អ្វីប្រាកដទៅ??"នីគី
"គឺគ្រាន់តែមិត្តធម្មតាប៉ុន្តែគាត់នឹងតាមញ៉ែខ្ញុំ!!"ជេកប្រាប់ត្រង់ទៅនីគីហ្មងទៅខ្ជិលលាក់
"ឯងចង់ក្លាយជាប្អូនថ្លៃរបស់យើងដល់ថ្នាក់នឹងផង??"នីគីសួរទៅស៊ុងហ៊ុន
"អត់ទេចង់ក្លាយជាប្តីរបស់អូនជេកតើហិហិ!!"ស៊ុងហ៊ុនលេងសើចជាមួយបងថ្លៃលេង
"ចុះបងហ៎លឺថាមានអ្នកណាចង់ណែនាំ!!'ជេកសួរទៅនីគី
"ពិតមែនហើយ!!បងមានសង្សារហើយ គេឈ្មោះ គីម សូនូ ជាមនុស្សគួរឲ្យ...."នីគីនិយាយមិនទាន់ចប់ផងប្រូជ្រុយនិយាយកាត់ទៀតហើយ
"គីម សូនូ???"ស៊ុងហ៊ុន
"ត្រូវហើយមានអ្វីមែនទេ??"នីគី
"គីម សូនូ គឺជាប្អូនបង្កើតរបស់ខ្ញុំ!!"ស៊ុងហ៊ុងរៀងភ្ញាក់ផ្អើលដែរ
"ប្អូនបង្កើតហ៎?? ហៃយ៉ាបានជួបបងថ្លៃហើយតើនេះសុំចាប់ដៃមួយ!!"នីគីរៀងសប្បាហចិត្តដែរបានជួបបងថ្លៃស្រស់ៗចឹង
"ហៃយ៉ាពិតជានិស្ស័យមែនបើអញ្ចឹងមែនបើពួកយើងជាគ្រួសារតែមួយទៅល្អទេ!!"ស៊ុងហ៊ុន
"ល្អណាស់ៗ!!"នីគី
ឯជេកនោះគិតតែអង្គុយមើលពីរនាក់នឹងនិយាយគ្នាសើចសប្បាយ។មានអីចឹងទៅល្អមើលដែរតើបងប្អូនថ្លៃជួបគ្នាឡូយអស់តស់។
To be continued
ភាគនេះរៀងត្រប៉ែ💩
आप पढ़ रहे हैं
និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)
बेतरतीबរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!
|Part20: ខ្ជិលដាក់ចំណងជើងភាគណាស់|
शुरू से प्रारंभ करें:
