"បងឯងកាលណាយកអូនទៅជួបនឹងប៉ាបងឯង??"សូនូដើរអោបដៃនីគី
"ពេលបងមានឱកាសល្អបងនឹងនាំអូនទៅភ្លាម!!"នីគី
"ហើយចុះអូនហ៎ពេលណាដែរទៅ?"នីគី
"ប៉ាអូននៅឆ្ងាយពិបាកជួបណាស់ចាំជួបប៉ាបងឯងហើយសិន!!"សូនូ
"បាទសម្រេចលើអូនហើយណា៎!!"នីគី
"អ្ហឹម!! តែអូនឆ្ងល់នាគ បងឯងលួចស្រឡាញ់អូនពីកាលមិនដឹងសោះ!!"សូនូសួរទៅនីគី
"បងលួចមានចិត្តលើអូនតាំងពីអូនឯងយកដៃប៉ះមាត់បងកាលយើងនៅរៀននោះ!!"នីគី
"ហៃយ៉ា!!!មិចក៏មានចិត្តលឿនម្លេះពេលនឹងជួបគ្នាទើបតែបានមួយថ្ងៃនឹង!!!"សូនូភ្ញាក់ផ្អើលនឹងនីគីណាស់វាមិនដែលអាណាជួបភ្លាមស្រឡាញ់ផ្លេតទេ
"អូនស្គាល់ស្នេហារន្ទះបាញ់ទេ?? បងនឹងហើយឃើញអូនភ្លាមស្រឡាញ់អូនផ្លេត!!"នីគីនិយាយទាំងយកដៃអង្អែលក្បាលសូនូ
"ហាសហាបើអូនវិញស្រឡាញ់បងតាំងពីថ្ងៃដែលពួកយើងនៅទន្លេហាន ហើយបងលេងហ្គីតា ច្រៀងចម្រៀងឲ្យអូនស្តាប់!!អូនប្រាប់ទៅពេលនឹងអូនមិនបានដេកលក់ទេអូនធ្វើពើតើ ពេលនឹងបងឯងលួចថើបអូន!!"សូនូរៀបរាប់ទាំងញញឹមគេពិតជានឹកពេលនឹងណាស់មិនទាំងដឹងអីផងផុតកន្លងទៅឡើងមួយឆ្នាំបាត់ពេលវាលាពិតជាដើរលឿនមែន។
"ឥឡូវនេះអូនស្គាល់ស្នេហ៍ពិតទេ?? បងនេះហើយជាស្នេហ៍ពិតរបស់អូន បើបងស្រឡាញ់អូនមិនច្បាស់ទេបងមិននៅរង់ចាំអូនរយះពេលជិតមួយឆ្នាំទេ!!អាចថាទោះអូនចាកចេញពីបងជាលើកទីពីរក៏ដោយក៏បងនៅតែរង់ចាំអូនរហូតមិនថា1ម៉ោង1ខែ1ឆ្នាំបងចាំអូន1ជីវិត។បងពិតជាស្រឡាញ់អូនណាស់។បងមិនដឹងថាអនាគតទៅពួកយើងយ៉ាងមិចទេប៉ុន្តែបងគ្រាន់តែដឹងថាពេលនេះបងបាននៅជាមួយអូនបងមានក្តីសុខមានភាពកក់ក្តៅ។"នីគីនិយាយឲ្យសូនូស្តាប់ឡើងសូនូចង់ហូរទឹកភ្នែកគេពិតជាមិននឹកស្មានថាជាតិមុនគេធ្វើបុណ្យបុិនណាទេទើបជាតិនេះគេសំណាងណាស់បានជួបមនុស្សដូចជានីគីនោះ
"ហ្ហឹកៗ!!!បងជាស្នេហាពិតរបស់អូន!អូនពិតមានសំណាងណាស់!!អូនស្រឡាញ់បង!!ហ្ហឹក!!"ក្តីរំភើបរបស់សូនូធ្វើឲ្យគេយំតែម្តង
YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki(ចប់)
Randomរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!
|Part16:ស្នេហាពិត|
Start from the beginning
