ភាគ១៤:មិនមែនបែបនោះទេ...

Comenzar desde el principio
                                        

"ថេយ៉ុង!!អូនត្រូវដឹងថាបើបងមិនចាត់ការវាមុនទេ វាច្បាស់ជាសម្លាប់បងបានមុន"ជុងហ្គុកចូលមកចាប់ដៃថេយ៉ុងណែនពេលគេព្យាយាមរើចេញពីការចាប់របស់ខ្លួនទាំងគ្រវីក្បាលតិចៗ

"តែយ៉ាងណាក៏មិនគួរលើកដៃសម្លាប់អ្នកដែលបីបាច់បងមក"ឃើញសភាពជុងហ្គុកពេលនេះគេមិនដឹងនោះឡើយថាខ្លួនឯងស្គាល់ស្វាមីបានច្បាស់ប៉ុណ្ណានោះឡើយ ត្រឹមសាច់ញាតិគ្រួសារនៅគេសម្លាប់ដោយមិនមានអារម្មណ៏សោកស្តាយហើយតើនៅមានរឿងខ្មៅងងឹតស្អីទៀតដែលគេព្យាយាមលាក់ខ្លួនទៅ?

"វាចិញ្ចឹមបងព្រោះទុកជាអាយ៉ងអោយវាប្រើដើម្បីពង្រីកអំណាច!វាមិនដែលឃើញបងជាចៅឡើយ!!"គេចង់អោយថេយ៉ុងបានយល់ពីគេខ្លះថានាយមិនមែនបែបនោះ បើសិនជាថេយ៉ុងបានដឹងពីរឿងដែលវីនស្តុនបានធ្វើមកលើគេនោះនាយតូចប្រាកដជាយល់ថាហេតុអីគេធ្វើបែបនេះ....គេមិនចង់ឃើញថេយ៉ុងបង្ហាញកាយវិការខ្លាចៗចំពោះនាយដូចជាពេលនេះឡើយ

"បងចង់បានន័យថាដែលបងសម្លាប់គាត់នោះក៏ព្រោះតែបងអាចឡើងមកជាលោកម្ចាស់ដូចសព្វថ្ងៃនេះមែនទេ?"

"វាក៏ជាហេតុផលមួយបងមិនប្រកែកអូនឡើយ តែវានៅមានរឿងជាច្រើនទៀតដែលបងសម្រេចចិត្តសម្លាប់វា...អោយឱកាសបង!បងនឹងអធិប្បាយប្រាប់អូនគ្រប់យ៉ាង"

"ឈប់និយាយទៅ!បងកាន់តែនិយាយ អូនក៏កាន់តែខ្លាច...ថ្ងៃណាមួយដែលអូននិងកូននៅទើសមុខមាត់បង បងក៏ប្រហែលជាសម្លាប់បំបិតមាត់ចោលដូចគ្នាមែនទេ?"គេគ្មានចេតនានិយាយបែបនោះឡើយតែដោយសារខឹងរឿងដែលជុងហ្គុកសម្លាប់តាខ្លួនឯង ថែមទាំងកុហកគេទៀតទើបជ្រុលមាត់និយាយចេញមក

"មិនមែនបែបនោះទេ..."

"មិនមែនបានដោយរបៀបណាបើត្រឹមតាខ្លួនឯងបងនៅសម្លាប់ព្រោះបានអំណាច ចុះទម្រាំអូននិងកូនដែលមិនដែលមានប្រយោជន៏អីអោយបងសោះ មិនយូរមិនឆាប់ក៏គង់តែជួបវាសនាដូចគ្នាមែនទេ"

"បិតមាត់អូនទៅថេយ៉ុង!! "សារនេះគេគំហកលឺណាស់ដល់ថ្នាក់ថេយ៉ុងភ្ញាក់សូម្បីតែឃេនឌ្រីកក៏ត្រូវស្រែកយំទើបនាយតូចត្រូវអោបកូនរលាក់តិចៗលួងគេអោយបាត់យំទាំងដែលខ្លួននៅយំញ័រខ្លួនទទ្រើកនៅឡើយ

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Donde viven las historias. Descúbrelo ahora