"អូនចង់ទៅណា? "ជុងហ្គុករហ័សរត់មកពាំងចោទសួរពេលគេបម្រុងនឹងបីកូនដើរចេញពីគេ អ្វីដែលនាយចង់បាននៅពេលនេះគឺចង់អោយថេយ៉ុងអង្គុយចុះហើយស្តាប់ហេតុផលគេសិន ស្តាប់ថាហេតុអីក៏គេធ្វើបែបនេះកុំទាន់អាលងើបទៅចោលគេអី
"ទៅណាក៏បានអោយតែឆ្ងាយពីបង"សារភាពតាមត្រង់ពេលនេះថេយ៉ុងទទួលយកមិនបានទេពេលបានដឹងនូវរឿងមួយនេះ គេគ្រាន់តែចង់នៅឆ្ងាយពីជុងហ្គុកមួយរយ:ព្រោះលើកនេះវាលើសពីអ្វីដែលគេអាចអង្គុយស្តាប់នាយនិយាយបាន គេខ្លាចថាកាបកស្រាយរបស់ជុងហ្គុកពេលនេះវាមិនអាចធ្វើអោយគ្រប់យ៉ាងប្រសើរឡើងទើបចង់គេចទៅសម្រួលអារម្មណ៏ខ្លួនឯងសិន
"អូនស្តាប់បងបកស្រាយសិនតើមិនបានឬ?"
"តើមូលហេតុអីដែលវាធ្ងន់ធ្ងរដល់ថ្នាក់បងលើកដៃសម្លាប់សាច់ញាតិគ្រួសារខ្លួនឯងហ្ហាសជុងហ្គុក?អូនទទួលស្គាល់ថាលោកតារបស់បងមិនដែលល្អជាមួយបង តែយ៉ាងណាគាត់ក៏ចិញ្ចឹមបងមកដែរហេតុអីក៏បង-"
"វាមិនមែនជាតារបស់បងទេ!"ជុងហ្គុកសង្កត់សម្លេងបន្តិចសម្លឹងមើលថេយ៉ុងដែលឈរអោបកូនបង្ហូរទឹកភ្នែកចំពោះមុខគេ
"តើអ្នកដែលឈរនៅចំពោះមុខអូនពេលនេះជានរណា?អូនហាក់មើលមិនស្គាល់ថាជាបងនោះឡើយជុងហ្គុក"ថេយ៉ុងទទួលស្គាល់ថាជុងហ្គុកមិនមែនជាមនុស្សល្អ ដៃនាយស្រោបដោយឈាមគេក៏ដឹងតែគេក៏ព្យាយាមយល់ហើយទទួលយកគេព្រោះតែនាយដើរលើវិស័យមួយនេះវាតែងតែចៀសមិនផុតពីរឿងបែបនេះអ្វីដែលសំខាន់គឺគេស្រលាញ់ជុងហ្គុកទើបព្រមទទួលបានគ្រប់យ៉ាងទាំងអស់ដែលជានាយ គេគ្រាន់តែមិននឹកស្មានថាជុងហ្គុកនឹងហ៊ានដល់ថ្នាក់លើកដៃសម្លាប់អ្នកដែលមានគុណលើជីវិតនាយបែបនេះ
"អូន...អូនមិននឹកស្មានថាបងនឹងដល់ថ្នាក់នេះឡើយជុងហ្គុក...ហេតុអីក៏ធ្វើវាទៅរួចអូនមិនយល់នោះឡើយ"ថេយ៉ុងយំគ្រវីក្បាលតិចៗទើបជុងហ្គុកចង់ចូលទៅអោបលួងតែគេបែរជាបីកូនថយជំហានជើងចេញពីនាយ វាជារូបភាពដែលជុងហ្គុកស្អប់បំផុត!គេស្អប់ពេលដែលត្រូវបានសម្លឹងមើលមកដោយក្រសែរភ្នែកភ័យខ្លាចពីថេយ៉ុងបែបនេះម្តងទៀត
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ១៤:មិនមែនបែបនោះទេ...
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)