ដោយសារតែសុខភាពថេយ៉ុងនិងកូនរឹងមាំល្អមិនមានបញ្ហាអ្វីទើបគ្រូពេទ្យអនុញ្ញាតអោយត្រលប់ទៅផ្ទះវិញនៅ៥ថ្ងៃបន្ទាប់បានព្រោះតែថេយ៉ុងសម្រាលដោយការវះកាត់ទើបត្រូវរង់ចាំព្យាបាលមុខរបួសនឹងថ្នេរអោយបានជាសះសិន
"ថេយ៉ុង!! ជុងហ្គុក!"
"អ្នកមីង!លោកប៉ា!សួរស្តី"ថេយ៉ុងលើកដៃអោបទៅកាន់អ្នកស្រីអូលីវៀរពេលព្រឹកនេះគាត់បានមកសួរសុខទុក្ខជាថ្មី ដោយមានលោកឃេវីនដើរទៅអើតរាក់ទាក់ចៅដែលគេងលក់នៅគ្រែ
"សួរស្តីអ្នកមីង!លោកប៉ាក្មេក"ជុងហ្គុករាក់ទាក់ហើយក៏ទទួលបានស្នាមញញឹមពីអ្នកស្រីនិងលោកឃេវីនមកវិញតិចៗដូចគ្នា
"យ៉ាងម៉េចហើយនៅឈឺមុខរបួសទៀតទេកូន? "
"តិចតួចប៉ុណ្ណោះលោកប៉ា"លោកឃេវីនបានលឺបែបនេះក៏ញញឹមងក់ក្បាលតិចៗបានលឺកូននិយាយថាមិនអីបែបនេះគាត់ធូរចិត្តហើយ
"មីងបានយកអាហារមកសម្រាប់ពួកក្មួយដែរកុំភ្លេចញ៉ាំផងណា"អ្នកស្រីអូលីវៀរហុចស្រាក់អាហារទៅអោយជុងហ្គុកដែលទទួលមកកាន់ព្រមជាមួយប្រយោគអរគុណជាមួយផង លោកឃេវីនដែលឈរមើលក៏អាចសង្កេតដឹងថានៅជាមួយថេយ៉ុងយូរៗទៅកូនប្រសារគាត់ក៏ល្អប្រសើរជាងមុនចេះរាក់ទាក់ ចេះអរគុណអ្នកផ្សេងខ្លះមិនកោងកាចពេកដូចពីមុននោះឡើយ
"បងប្រុសលើកចៅមកនេះបន្តិចមកអោយខ្ញុំបីបន្តិច"
"បីខ្លាចគេភ្ញាក់បងមិនចង់រំខានចៅ"គាត់ស្រលាញ់ចៅសឹងអីទៅហើយសូម្បីតែឥលូវនឹកចៅចង់ចាប់ថើបចាប់បីតែមិនហ៊ានខ្លាចប៉ះទៅចៅភ្ញាក់
"បីបានទេតើលោកប៉ា...ឃេនឌ្រីកស្លូតណាស់មិនកិកកុករករឿងច្រើនទេ"លឺកូនប្រុសនិយាយទើបគាត់សម្រេចប្រថុយបីឡើងមក ហើយវាពិតជាដូចអ្វីដែលថេយ៉ុងបាននិយាយ អាល្អិតតូចពិតជាគេងលក់មិនខ្ចីភ្ញាក់ពិតមែន
"គេងទៀតហើយ មកលើកណាក៏មិនដែលទាន់ពេលចៅភ្ញាក់ដែរ"អ្នកស្រីអូលីវៀរងើបមកមើលចៅទាំងអារម្មណ៏ក្នាញ់ ឃើញថ្ពាល់ហៀរៗរបស់គេម្តងៗគាត់ចង់តែគ្រញិចអោយយំទេតើ
"បន្តិចទៀតក៏ប្រហែលជាភ្ញាក់ហើយអ្នកមីង ព្រោះរាល់ដងស្មាននេះអីគេចំណាំងើបមកឃ្លាន"
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ១៣:អូនឡើងមកយូរហើយមែនទេ?
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)