ភាគ១២:រកឃើញហើយ?

Start from the beginning
                                        

"បើអញ្ចឹងហេតុអីបងមិនគិតគូរដែរទៅ?"ថេយ៉ុងសួរឡើងដោយមានជុងហ្គុកចូលមកអង្គុយក្បែរមើលមកនាយហាក់យល់ស្របគំនិតភរិយា

"ដល់ពេលក៏គង់តែនឹងជួបឯងហើយ ម្យ៉ាងពេលនេះមិនទាន់គិតគូរនៅឡើយ"ស្តាប់ពាក្យគេហើយអត់មិនអោយថេយ៉ុងផ្ទុះសំណើចឡើងមកទប់មិនជាប់សូម្បីតែជុងហ្គុកក៏បែរមុខចេញគ្រវីក្បាលតិចៗហួសចិត្តដូចគ្នា

និយាយជជែកគ្នាបានយូរបន្តិចគ្រូពេទ្យក៏ចូលមកដើម្បីពិនិត្យសុខភាពថេយ៉ុងនិងកូនទើបពួកគេបានដើរចាកចេញមកខាងក្រៅសិនព្រោះតាមពិតសុកជីនមកទីនេះក៏មានដំណឹងមួយចង់និយាយប្រាប់ដល់ជុងហ្គុកផង

"រកវាឃើញហើយ?"ជុងហ្គុកបន្លឺតិចៗសម្លឹងមើលទៅសុកជីនដែលងក់ក្បាលសម្លឹងមើលមកកាន់គេដូចគ្នា

"តាមពិតវេស៏ត្រូវជាអ្នកមកប្រាប់ដោយផ្ទាល់ ប៉ុន្តែគេមានការងារនៅឃ្លាំងទើបផ្តាំអោយខ្ញុំមកប្រាប់លោកម្ចាស់មុន"សុកជីនហុចទូរស័ព្ទបង្ហាញពីទីតាំងមកកាន់ជុងហ្គុកបានមើលផង

"ចង់ចាត់ការវានៅពេលណា?"លឺសុកជីនខ្សឹបសួរបែបនេះជុងហ្គុកក៏មិនមាត់បានត្រឹមហុចទូរស័ព្ទទៅអោយនាយវិញ សម្លឹងមើលទ្វារបន្ទប់សម្រាករបស់ប្រពន្ធកូនបន្តិចមុននឹងបន្លឺឡើង

"យប់នេះល្អដែរទេ?"

"ថេយ៉ុងមិនសង្ស័យទេឬ?"

"ទៅពេលគេមិនដឹង ម៉េចនឹងអាចសង្ស័យកើតនោះ?"ស្តាប់លឺពាក្យគេហើយសុកជីនក៏ហាក់មានអារម្មណ៏ព្រឺឆ្អឹងខ្នងជំនួសលូហ្គេនដែលនឹងត្រូវប្រឈមមុខជាមួយស្ទេស៏ហ្វតដោយផ្ទាល់បែបនេះ

"យើងមានរឿងចង់លោកជួយម៉ូណេត"

"លោកម្ចាស់និយាយមកចុះ! "សុកជីនដើរមកជិតដើម្បីស្តាប់ពាក្យដែលគេខ្សឹបប្រាប់រួចក៏ងក់ក្បាលបន្តិច

"ខ្ញុំនឹងនិយាយជាមួយវេស៏ហើយចាត់ការភ្លាម ផ្តាំនិយាយលាថេយ៉ុងជំនួសខ្ញុំផង"ជុងហ្គុកងក់ក្បាលសម្លឹងមើលសុកជីនដែលរហ័សដើរចាកចេញទៅ ចំណែកគេក៏រុញទ្វារចូលមកក្នុងបន្ទប់អ្នកជំងឺវិញចំពេលដែលគ្រូពេទ្យពិនិត្យរួចល្មម

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now