ភាគ១១:មិនអីទេ

Start from the beginning
                                        

មិនរករឿងពេលនេះល្អហើយព្រោះគេមិនចេះលួងកូននោះឡើយ

ព្រឹកថ្ងៃបន្ទាប់

ម៉ោង៧ព្រឹក

ថេយ៉ុងភ្ញាក់ដឹងខ្លួនឡើងពីសន្លប់និងសាបជាតិថ្នាំភ្លាមក៏ក្រឡេកឆ្វេងស្តាំរកមើលកូន ក៏ឃើញថាជុងហ្គុកកំពុងអោនកាន់ដបទឹកដបគោបញ្ចុកឃេនឌ្រីកដែលរើខ្លួនបណ្តើរសង្ងំបឺតទឹកដោះគោនៅលើគ្រែរបស់គេ​ ចំណែកវេស៏ដែលនៅមិនឆ្ងាយពីទីនោះក៏កំពុងចាក់ទឹកក្តៅចូលបំពង់ទឹកដែកមួយទុកអោយវាក្តៅល្មមក្នុងសីតុណ្ហភាពមួយដែលទារកអាចបៅបាន

"បង! "លឺសម្លេងហៅជុងហ្គុកងើបមុខមកមើលក៏ឃើញថាថេយ៉ុងដឹងខ្លួនហើយទើបបែរមកហៅវេស៏អោយជួយកាន់ថបទឹកដោះគោអោយកូនប្រុសសិន ចំណែកនាយក៏ចូលមកជួយគ្រាហ៏ថេយ៉ុងអោយអង្គុយឡើងនិងចុចគ្រែអោយវាហើបបន្តិចស្រួលអោយគេផ្អែកផងមុននឹងចាក់ទឹកអោយគេបានញ៉ាំផ្សើមបំពង់ក

"នៅឈឺមុខរបួសទេ? បងទៅតាមពេទ្យមកឬអត់?"ថេយ៉ុងគ្រវីក្បាលទទួលកែវទឹកដែលជុងហ្គុកយកអោយមុននេះមកផឹកសិនទើបហុចអោយគេវិញ

"យប់មិញពេលអូនសន្លប់មិនទាន់ភ្ញាក់ ឃេនឌ្រីកមានយំឬអត់?"ថេយ៉ុងសម្លឹងមើលកូនប្រុសដែលកំពុងគេងបៅទឹកដោះគោទាំងស្នាមញញឹមចង់លើកបីគេដែរតែថាកូននៅបៅមិនឆ្អែតទើបមិនចង់រំខានគេ

"ស្ងៀមស្ងាត់ល្អណាស់ ទើបតែមិញនេះទេដែលភ្ញាក់មកក៏យំឃ្លានហើយពេលបានទឹកដោះគោក៏ស្ងាត់ដូចដែលអូនបានឃើញ"ជុងហ្គុកប្រាប់ដោយមានវេស៏បន្ទរមកពីក្រោយផង

"ពេលអ្នកប្រុសយំមុននេះលោកម្ចាស់ស្មានតែឈឺអី វិះនឹងរត់ទៅហៅពេទ្យមកហើយទេតើ"ថេយ៉ុងសើចតិចៗពេលឃើញជុងហ្គុកសម្លឹងមើលវេស៏បំណងអោយគេបិតមាត់មិនបាច់និយាយស្អីទៀតទេ

"ទឹកដោះគោបងជាអ្នកឆុងមែនទេ?"

"ពេទ្យបង្រៀនយប់មិញ"ជុងហ្គុកតបខ្លីៗ នឹកឃើញរឿងឆុងទឹកដោះគោកូនគេក៏ចង់ឈឺក្បាលមកម្តងទៀតព្រោះខ្លាចថាកូនឃ្លានហើយគេឯណេះក៏មិនដែលចេះទើបក្រោយពេលដេញអោយវេស៏ទៅសម្រាក នាយក៏សុំគ្រូពេទ្យអោយគាត់បង្រៀនទម្រាំតែអាចយល់បានក៏ត្រូវរៀនឆុងជិតមួយម៉ោងដែរនឹង គេថែមទាំងណូតទុកក្នុងថេបប្លេតធ្វើការខ្លួនឯងអំពីរបៀបឆុង វាស់ទឹកប៉ុន្មាន ម្សៅទឹកដោះគោប៉ុន្មានខ្លាចថានឹងភ្លេច

[The Wrongful Desire]  រដូវកាលទី២ COMPLETE✔️Where stories live. Discover now