ដោយហេតុថាមិនចង់រំខានដំណេកគេ ទើបថេយ៉ុងអោនមុខទៅថើបថ្ពាល់នាយបន្តិចសន្សឹមនាំខ្លួនចុះពីលើគ្រែ ងូតទឹកសម្អាតខ្លួននឹងអាលបានផ្លាស់សម្លៀកបំពាក់ទៅធ្វើការផង
"ថេយ៉ុង!យប់មិញគេងលក់ស្រួលទេក្មួយ? "ចុះមកជាន់ខាងក្រោមក៏ទទួលបានការរាក់ទាក់ពីអ្នកស្រីអូលីវៀរធ្វើអោយថេយ៉ុងញញឹមងក់ក្បាលមកកាន់គាត់ និយាយដោយស្មោះត្រង់ក៏នឹកផ្ទះណាស់ដែរដល់ពេលបានត្រលប់មកសម្រាកជុំមីងជុំឪពុកបែបនេះក៏កក់ក្តៅម្យ៉ាង
"ក្មួយប្រសារមីងមិនឃើញចុះមកសោះ នៅសម្រាកឬ? "
"បាទអ្នកមីង...សង្ស័យតែមកវិញទាបភ្លឺទើបខ្ញុំមិនហ៊ានដាស់គាត់អោយងើប"ថេយ៉ុងឆ្លើយខណ:ដែលជួយអ្នកមីងលើកចានអាហារពេលព្រឹកមកដាក់លើតុជូនលោកឃេវីន មុននឹងចូលអង្គុយញ៉ាំជុំគ្នា
"ថ្ងៃនេះទៅលេងផ្នូរអ្នកម៉ាក់កូនកំដរប៉ាទេថេយ៏?ចង់នាំចៅទៅអោយគេបានឃើញនិងដឹងផង"អំឡុងពេលញ៉ាំអាហារក៏លឺលោកឃេវីននិយាយសួរនាំបណ្តាលអោយថេយ៉ុងត្រូវងើបមុខទៅមើល
"គ្មានបញ្ហាស្រាប់ហើយលោកប៉ាខ្ញុំក៏ខានទៅលេងម៉ាក់យូរដូចគ្នា អ្នកមីងទៅជាមួយគ្នាទេ?"អ្នកស្រីអូលីវៀរញញឹមគ្រវីក្បាលតិចៗទុកកែវទឹកក្រូចច្របាច់ចុះ
"មីងចង់ទៅតែជាប់ការងារនៅមហាវិទ្យាល័យទើបទៅមិនបានបែបនេះ"គាត់ដកដង្ហើមធំព្រោះបើថ្ងៃនេះនៅមហាវិទ្យាល័យរបស់គាត់មិនមានប្រជុំក៏ប្រហែលជាអាចទៅលេងបងថ្លៃដែរហើយ
"និយាយអញ្ចឹងចៅមីងធ្វើទុក្ខឬអត់ថេយ៏?"
"មិនសូវជាប៉ុន្មានទេអ្នកមីង គ្រាន់តែពេលខ្លះអោយវិលមុខឃ្លានចង់ញ៉ាំនេះចង់ញ៉ាំនោះតែប៉ុណ្ណឹងឯង"
"មានចៅប្រុសដំបូងបែបនេះ មីងគិតថានឹងប្រគល់មហាវិទ្យាល័យដែលកំពុងគ្រប់គ្រងអោយគេជាកាដូហើយ"
"អំណោយធំពេកហើយអ្នកមីង ណាមួយមហាវិទ្យាល័យនោះអ្នកមីងខំបង្កើតវាមកទម្រាំតែបានវាលំបាកណាស់"លឺក្មួយនិយាយបែបនេះគាត់និងលោកឃេវីនមើលមុខគ្នាសើចបន្តិចទើបបែរមកចាប់កាន់ដៃនាយតូចថ្នមៗ
KAMU SEDANG MEMBACA
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romansa«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៩:បងដឹង?
Mulai dari awal
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)