"បើអញ្ចឹងមិនបាច់ទៅណាទេចាំបងទីនេះបន្តិច បងសម្អាតខ្លួនរួចនឹងចុះទៅធ្វើអោយអូន"
"មិនបាច់ទេជុងហ្គុកសម្រាកទៅបងមកពីហត់ហើយ"គេមិនចង់រំខានជុងហ្គុកទើបបដិសេធតែនាយឯណាទៅព្រមស្តាប់ខ្លួននោះ ចូលទៅសម្អាតខ្លួនអស់មួយស្របក់ធំទើបផ្លាស់ឈុតគេងយប់រួចក៏ចុះទៅក្រោមឆុងទឹកដោះគោអោយគេតែម្តង
"ស្អែកនេះចេញពីធ្វើការអូនគិតចង់ទៅលេងលោកប៉ានិងអ្នកមីង ព្រោះខានទៅយូរហើយ"ថេយ៉ុងនិយាយប្រាប់ស្របពេលលើកទឹកដោះគោមកក្រេបសម្លឹងមើលស្វាមីដែលគេងកើយលើភ្លៅរបស់គេសង្ងំអោយខ្លួនលេងសក់របស់នាយ
"ចាំបងជូនអូនទៅ ព្រោះបងមានរឿងចង់និយាយជាមួយគាត់ផង"ថេយ៉ុងងក់ក្បាលទុកកែវទៅម្ខាងពេលឃើញជុងហ្គុកគេងកើយភ្លៅខ្លួនសុខៗក៏ទាញដៃគេមកថើបថើរៗសឹមបន្លឺឡើង
"មួយរយ:នេះបងហាក់អារម្មណ៏មិនល្អសោះ ពួកអាចង្រៃអស់នោះបញ្ចូនមនុស្សមករញ៉េរញ៉ៃមិនឈប់ឈរបងបារម្ភខ្លាចវានឹងប៉ះពាល់ដល់អូននិងកូន"
"មានបងនៅក្បែរជាប់រហូតតើអូននិងកូនអាចកើតអ្វីបានទៅ?"ថេយ៉ុងលើកដៃប៉ះមុខស្វាមីលេងតិចៗជាការលួងលោមមិនអោយនាយគិតច្រើនខ្លាំងពេក
"បងនឹងប្រញាប់រៀបចំអោយគ្រប់យ៉ាងរៀបរយដូចពីមុនវិញនោះអូននឹងមិនចាំបាច់ទៅណាមកណាដោយប្រយ័ត្នខ្លួនដូចជាពេលនេះទៀត"ស្តាប់លឺជុងហ្គុកនិយាយបែបនេះ គេក៏ហាក់ចង់សួរនាំស្វាមីពីអ្វីដែលខ្លួនបានលឺដោយចៃដន្យកាលពីមួយរយ:មុន ឃើញគេធ្វើធម្មតាមិនសួរនាំតែមិនប្រាកដថាខ្លួនភ្លេចងាយៗឯណា?
"បង..."
"ហ្ហឹម? "
"តើបងមានអ្វីលាក់បាំងនឹងអូនដែលទេជុងហ្គុក?"លឺភរិយាសួរបែបនេះជុងហ្គុកក៏ស្ងាត់មាត់ចងចិញ្ចើមឡើងមក ងើបពីលើភ្លៅរបស់ថេយ៉ុងអង្គុយទល់មុខនាយតូចវិញ
"គ្មានទេ!ហេតុអីសុខៗអូនស្រាប់តែសួរបង?"គេមិនដែលមានអាថ៏កំបាំងជាមួយថេយ៉ុងឡើង សូម្បីតែរឿងការងារគេគិតអីមានបំណងអ្វីក៏តែងតែមកនិយាយប្រាប់សុំការយល់ឃើញពីភរិយារហូតលើកលែងតែរឿងមួយប៉ុណ្ណោះដែលមិនបានប្រាប់...
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៧:មានរឿងអី?
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)