« ហឹម~ តាមមើលពួកហ្នឹងប្រហែលជានាំគ្នាអវត្តមានតាមគ្នាទៀតហើយ »
« បើឈប់តាមគ្នាដូចអ្នកគ្រូគិតពិតមែន មេខ្លោងធំ គឺគ្មានអ្នកណាទៀតទេ ពិតជា ផាក សុងហានហ្នឹងឯង » អ្នកគ្រូដកដង្ហើមធំថប់ចិត្ត រួចងាកទៅសួរអៃវី
« អៃវី ថ្ងៃនេះសុងហានឈប់ព្រោះមូលហេតុអីមានដឹងទេ? » អៃវីធ្វើមុខស្រងូត ស្រីតូចតបអ្នកគ្រូទាំងមុខក្រៀម
« ខ្ញុំអត់ដឹងទេអ្នកគ្រូ »ពេលនេះនាងពិតជាព្រួយហើយក៏ខ្វល់ពីសុងហានខ្លាំងណាស់ព្រោះគិតថាមូលហេតុដែលគេឈប់ពិតជាមកពីនាងហើយ អៃវីតបរួច សិស្សស្រីដែលជាតួច្រណែននាងតាំងពីក្មេងក៏ប្រញាប់និយាយចាក់នាងភ្លាម
« ពុទ្ធោ! ថ្ងៃនេះសុងហានចេះឈប់ដោយមិនឱ្យដំណឹងដល់អៃវី ឬមួយក៏នាងលែងជាមនុស្សសំខាន់សម្រាប់គេទៀតហើយ? » ស៊ូមិ និយាយទាំងពេបមាត់ញញឹម ក្នុងចិត្តក៏លួចបន់ឱ្យដូចមាត់ខ្លួន បើសុងហានទាត់អៃវីចោលពេលណា នាងនឹងធ្វើពិធីជប់លាងឱ្យធំតែម្តង ហ៉ឹស! ស៊ូមិនិយាយអៃវីគ្មានអ្វីតបតទើបអ្នកគ្រូចេញនិយាយជំនួស
« ផ្តេសផ្តាសខ្លាំងណាស់ ម៉េចក៏ទៅនិយាយបែកឆ្វេងអញ្ចឹងទៅកើតស៊ូមិ ? »
« បានហើយ អ្នកណាចង់អវត្តមានអីក៏ហីទៅចុះ យើងនាំគ្នាចូលមេរៀនវិញកុំឱ្យខាតម៉ោង »
........
ក្រោយចូលរៀនបានជិត1ម៉ោង សំឡេងអ្វីមួយស្រាប់តែបន្លឺឡើងនៅខាងបង្អួច សិស្សស្រីដែលអង្គុយកៀននោះបានងាកទៅមើលហើយកើតការភ្ញាក់ផ្អើលជាខ្លាំង
« អូ ព្រះអ៉ើយ! តើនោះជាអ្វីទៅ? » ឆ្ងល់បណ្តើរសិស្សស្រីនោះបានអានអក្សរនៅលើស្លាកដែលគេចងបង្ហោះមកតាមត្រូនដោយសំឡេងឮៗ
« ឆូ អៃវី តើនាងអាចចុះមករកខ្ញុំមួយភ្លែតបានទេ? ខ្ញុំមានរឿងសំខាន់ចង់និយាយជាមួយនាង » អៃវីបើកភ្នែកធំពេលឮគេអានឈ្មោះខ្លួន គ្រាន់តែសិស្សម្នាក់ហ្នឹងអានហើយ សិស្សគ្រប់គ្នាដែលនៅក្នុងថ្នាក់បាននាំគ្នាផ្អើលឆោឡោទៅមើលស្រ៊ូពេញហ្នឹងយ៉ាងរញ៉េរញ៉ៃ គ្មានអ្នកណាចាប់អារម្មណ៍ថាមានគ្រូនៅក្នុងនោះឡើយ
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
Part 7 : ព្រឹត្តិការណ៍ធំ
Start from the beginning
