ភាគ40. ស៊ូច ....ក្មេងល្អស្ដាប់បង្គាប់

Começar do início
                                        

" ថេយ៍យ៉ងមិចហើយ " យ៉ុងមីន
" មិនដឹងទេ រកមិនឃើញ វាចម្លែកពេកហើយ នៅលើខ្លួនជុងគុកមានចំហាយរបស់យើង ទោះគេទៅណាបើយើងចង់រកក៏ងាយស្រួលដែរ ប៉ុន្តែម្ដងនេះមិនមែនទេ គ្មានតម្រុយ " គួរឲ្យសង្ស័យពេកហើយ
" លោកម្ចាស់អាចទេបើអ្នកប្រុសតូចត្រូវអ្នកណាចាប់
ខ្លួន " រ៉ូគិ
" រ៉ូគិនិយាយត្រូវ " ហេជុន
-------------------
តាមពិតការស្មានរបស់ពួកគេខុសទាំងស្រុង ជុងគុកមិនបានទៅណាទេ គេនៅក្នុងវិមាននេះ គ្រាន់តែគេកំពុងតែនៅកន្លែងមួយដែលថេយ៉ុងមិនអាចស្មានដល់
" ឯងមែនទេជាអ្នកហៅយើងមកទីនេះ "
" ត្រូវហើយ "
" ឯងចង់បានអី " ជុងគុកសួរទៅមនុស្សនៅចំពោះមុខទាំងទឹកមុខស្មើរមិនយល់សេចក្ដីថាមនុស្សនោះចង់បានអ្វីម្ដងជាពីរដងតែងតែមកបង្កចម្ងល់ឲ្យគេជានិច្ច លើកដំបូងបង្ហើរសម្លេងឥឡូវនេះក៏បានជួបរូបពិតផ្ទាល់ .
ប៉ុន្តែហេតុអីគេនៅកន្លែងនេះ អ្វីទៅៗ ? ជុងគុកចង់មានន័យពីអ្វីកន្លែងអ្វី ?

" យើងប្រាប់ឯងរួចហើយថាចង់ឲ្យឯងជួយ "
" និយាយប្រាប់យើងឲ្យអស់បើមិននិយាយយើងចេញទៅក្រៅវិញហើយ "
" ជួយយើងចេញ ពីនេះ យើងមិនចង់នៅទីនេះទេប៉ាឯងធ្វើបាបយើងខ្លាំងណាស់ហុឹកៗ ឯងឃើញទេ នេះសុទ្ធតែស្នាមនិងរបួសដែលគេបង្ក អុឹកៗ ៗ " គេ សម្រក់ទឹកភ្នែកធ្វើទឹកមុខគួរឲ្យអាណិតដាក់ជុងគុក ដើម្បីបន្ទន់ចិត្តគេ .

" ....... "
" ជួយដោះច្រវ៉ាក់ចេញពីយើងបន្ដិចមកណាៗ ជុងគុកណា "
" មិចក៏ឯងស្គាល់ឈ្មោះយើង " ភ្ញាក់ផ្អើល
" លោកម្ចាស់ថេយ៉ុងធ្លាប់និយាយពីឯងប្រាប់យើង "
" ឯងឈ្មោះអី " ជុងគុក
" អុីនស៊ូ យើងធ្លាប់ជាឧបករណ៍លេងសើចរបស់គេ ហុឹកៗអុឹកៗ ពេលគាត់ធុញគាត់ក៏យកយើងមកដាក់នៅទីនេះ " អុីនស៊ូ
" មិនពិតទេប៉ាមិនមែនបែបនេះទេ ឯងកុហក " ជុងគុកនិយាយចប់ក៏បង្វែរខ្លួនដើរបកក្រោយប្រញាប់ចេញពីទីនោះវិញ ប៉ុន្តែគេមិនអាចឈានជំហានទៅមុនបាន បានត្រឹមនៅគាំងទ្រឹងនៅមួយកន្លែង

" លេងធម៌ត្រជាក់មិនចង់បាន ឯងចង់បានធម៍ក្ដៅហេស យើងខំរង់ចាំឱកាសនេះជាយូរមកហើយ "
អុីនសូញញឹមគួរឲ្យខ្លាច រួចដើរមករកជុងគុក យ៉ាងស្រួល ច្រវ៉ាក់ក៏របូតចេញពីគេដោយងាយ វាហាក់ដូចជាគេបានរៀបចំទុក រូបភាពដៃជើងជាប់
ច្រវ៉ាក់និងសភាពពិបាកមើលគ្រាន់តែបោកភ្នែកជុងគុកប៉ុណ្ណោះ .

" ឯងចង់ធ្វើអី " ព្យាយាមរើបម្រាស់
" ស៊ូច ... ក្មេងល្អស្ដាប់បង្គាប់ " អុីនសូ លើកចង្អុលដៃបិទមាត់ជុងគុក ភ្លាមៗជុងគុកប្រែក្លាយជាអុីនសូ ចំណែកអុីនស៊ូក៏ប្រើរាងកាយទៅជាជុងគុក
" ឯងក្លាយជាបិសាច ហើយ " ជុងគុកបើកភ្នែកធំៗ ក្រោយឃើញសមត្ថភាពដ៏ខ្លាំងក្លារបស់អុីនសូ សូម្បីតែគេក៏មិនអាចធ្វើបានដែរ . កែវភ្នែកពណ៍ក្រហម គេដុះចង្កូមដូចជា vampire ថែមទៀត .

ដឹប ព្រូស
" អឹក ធ្វើអី " រាងកាយលែងមានកម្លាំង មិនអាចតទល់បានមិនអាចសូម្បីរើបម្រាស់ចេញពីការដាក់ច្រវ៉ាក់របស់អុីនសូ
" Bye ជុប " អុីនសូ ធ្វើមុខច្រឡឺមដាក់ជុងគុកបន្ដិចក៏រលាយខ្លួនទៅបាត់ សមត្ថភាពគេមិនធម្មតាពិតមែន
ត្រឡប់ទៅមុននេះ ពេលដែលជុងគុកក្រោកចេញពីតុបាយ មកដល់ខាងក្រៅគេក៏បានឮសម្លេងអាថ៍កំបាំងបន្លឺឡើងហៅគេម្ដងទៀត ហើយសម្លេងនោះក៏ជាសម្លេងរបស់អុីនសូផងដែរ , លើកនេះអុីនសូបានឃើញឱកាសល្អទើបគេ ពង្វក់ជុងគុកឲ្យទៅរកគេដល់បន្ទប់ក្រោមដីរបស់ថេយ៉ុង ចំពេលល្អណាស់អុីនសូគេបានសន្ដំកូនចៅថេយ៉ុងឲ្យបាត់បង់ស្មារតីអស់ . ពេលវេលាអំណោយផល ព្រោះជុងគុកគេមានឬកពារមិនប្រក្រតីស្រាប់ ឆ្លៀតឱកាសអុីនសូបន្លំខ្លួនចូលយ៉ាងងាយដោយគ្មានអ្នកសង្ស័យ .

ត្រឡប់មកកាន់ជុងគុកវិញ ខណៈពេលនេះមិនដឹងត្រូវធ្វើយ៉ាងណា គេមិនអាចធ្វើអីបានឡើយ គេមិនមានសមាធិ សូម្បីតែប្រើញាណទៅរកថេយ៉ុងឬក៏រ៉ូគិក៏មិនបាន
" ឬយើងត្រូវជាប់នៅក្នុងនេះដល់ស្លាប់ មិនបានទេ "

---------------------

" ជុងគុកទើបមកពីណា " មិនខុសពីជុងគុក ថេយ៉ុងក៏ឆ្លេឆ្លា សម្បើមណាស់ដែរ ព្រោះគេមិនអាចប្រើញាណតាមរកជុងគុកបាន .
" លោក ... អឺ គឺ កូនទើបតែមកពីដើរលេងខាងក្រៅនិងណា mommy " បិះទៅហើយ អម្បាញ់មិញអុីនសូស្ទើរតែភ្លាត់មាត់ហៅថេយ៉ុងថាលោកម្ចាស់ទៅហើយ
" ដើរលេងនៅឯណា '' ថេយ៉ុងបង្ហាញទឹកមុខកាចៗបែបក្រមិចក្រមើមដាក់ជុងគុក្លែងក្លាយ
" ជិតៗនេះឯង "
" យ៉ា ! អាល្អិតងរនិងយើងរឿងស្អីទៀតហើយ "
" មិនបានងរទេ ខ្ញុំទៅបន្ទប់សិនហើយ "
" ប្លែកៗ " ថេយ៉ុង

ខ្វះតែ1ខែជាងទៀតបាត់មួយឆ្នាំពេញៗតាម៉ង់
សុខទុក្ខយ៉ាង អ្នកទាំងអស់គ្នា

Você leu todos os capítulos publicados.

⏰ Última atualização: Aug 12 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

🐰លោកប្ដី Hybird🐰Onde histórias criam vida. Descubra agora