"ប្រាកដដែរទេថាលោកប៉ាអាចយកទៅបាន"
«ឯងនេះ!! យើងពិតជាមិនដឹងគួរនិយាយជាមួយឯងយ៉ាងម៉េចទៀតនោះទេ» នរណាទៅស្មានដឹងដល់?ឪពុកក្មេកនិងកូនប្រសារដែលនិយាយពុំដែលត្រូវគ្នាប៉ុន្តែចុងក្រោយបែរជាមកនិយាយគ្នាត្រូវដងត្រូវផ្លែគ្នាបែបនេះ លោកឃេវីនមើលឃើញយ៉ាងច្បាស់ពីមហិច្ឆតាកូនប្រសារ វាធ្វើអោយគាត់នឹកឃើញដល់កាលដែលគាត់ពីកំលោះដែលមានការគិតមិនខុសគ្នាប៉ុន្មាន...ណាមួយពេលនេះនាយក៏ជាគ្រួសារតែមួយជាមួយគាត់បើគេត្រូវការជំនួញក្នុងការពង្រីកអំណាច គាត់ក៏មិនមានបញ្ហាស្រាប់ហើយ
_____
ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
ស្ថិតនៅក្នុងអគារក្រុមហ៊ុនមួយកន្លែង បង្ហាញអោយឃើញបុរសស្ថិតក្នុងវ័យ៥០ឆ្នាំប្លាយដែលអង្គុយនៅក្នុងអូហ្វីសធ្វើការរបស់ខ្លួនក្នុងដៃមានកាន់ឈើច្រត់មួយនៅនឹងដៃផង
"ចាហ្វាយ!"បុរសដែលទំនងមើលទៅជាជំនិតផ្ទាល់ខ្លួនបានចូលមកខាងក្នុងសម្តែងនូវការគោរពទៅកាន់បុរសចំពោះមុខ
"រ៉ូឌ្រីកបានស្លាប់ហើយ"ខាធើរបានបន្លឺឡើងទាំងអោនមុខចុះដោយការដឹងកំហុសដែលមិនបានស្តាប់បញ្ជាចាហ្វាយ បណ្តាលអោយត្រូវបាត់បង់កូនអុកមួយទៅដ៏សំខាន់
"យើងប្រាប់ហើយថាវាជាមនុស្សឆ្លាត កុំមើលស្រាលសមត្ថភាពវាអោយសោះ បើមិនវាខ្លាំងវាមិនមែនកម្ចាត់វីនស្តុនបានហើយឡើងគ្រប់គ្រងខ្លួនឯងឡើយ"
"តែក្រែងព័ត៏មានប៉ុន្មានឆ្នាំមុនចុះផ្សាយថាវីនស្តុន ស្ទេស៏ហ្វតស្លាប់ដោយការរោគបេះដូងមិនអញ្ចឹង?"
"ដើរក្នុងសង្គមនេះហើយឯងនៅតែគិតមិនយល់ទៀតឬខាធើរ?"ខាធើរហាក់ចងចិញ្ចើមបែបមិនសូវយល់នឹងសម្តីចាហ្វាយ
"ចាហ្វាយកំពុងសង្ស័យថាវីនស្តុនត្រូវចៅខ្លួនឯងកម្ចាត់ចោលអញ្ចឹងឬ? "
"យើងគ្រាន់តែស្មានលេងៗប៉ុណ្ណោះមនុស្សដែលងាប់ទៅហើយសើរើមកវិញក៏គ្មានប្រយោជន៏ ថាទៅក៏អាណិតបងថ្លៃយើងដែរបើពេលនោះព្រមប្រគល់គ្រប់យ៉ាងមកអោយយើងកាន់កាប់ម្ល៉េសក៏មិនត្រូវងាប់បែបនោះឡើយ"ម្រាមដៃដែលមានសភាពជ្រីវជ្រួញទៅតាមវ័យលើកមកគោះលើតុតិចៗ
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ២:ដឹងហើយក៏មិនបានអ្វីមកវិញ
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)