"លោកប៉ាខលមកបែបនេះ មានន័យថាព្រមប្រគល់ទីតាំងដីនោះមកអោយខ្ញុំហើយមែនទេ?"
«អឺ! លឺថាឯងចង់បានបើកជាអគារស្កាយ៏បារ៏ទើបយើងប្រគល់អោយ សង្ឃឹមថាឯងនឹងធ្វើអោយវារីកចម្រើនមិនធ្វើយើងខកចិត្តបានហើយ»
"មិនហ៊ាននិយាយសន្យា ប៉ុន្តែលោកប៉ាចាំមើលដោយខ្លួនឯងចុះ"
«ល្អយើងនឹងចាំមើល! យ៉ាងណាៗស្អែកនេះចាំមកយកប្លង់ដីពីយើងទៅ ចាំយើងរៀបចំផ្ទេរាទៅឈ្មោះរបស់ឯង»
"មិនចាំបាច់ផ្ទេរទេលោកប៉ា ទុកវាអោយនៅក្រោមឈ្មោះថេយ៉ុងចុះយ៉ាងណាដីនោះក៏ជាដីគេខ្ញុំមិនយកទៅណានោះឡើយ"
«ឯងច្បាស់ហើយ?»គាត់ចោទសួរឡើងតែពេលមិនលឺជុងហ្គុកឆ្លើយតបទើបដឹងថាគេពិតជាមិនបានចង់បានដីមួយប្លង់នោះកាន់កាប់ទាំងស្រុងឡើយ អ្វីដែលគេចង់បានគឺគ្រាន់តែចង់ពង្រីកមុខជំនួញថ្មីៗបន្ថែមអោយមុខជំនួញគេកាន់តែរីកដុះដាលតែប៉ុណ្ណឹង
«បើឯងគិតចង់ពង្រីកអំណាចយើងមិនហាមឃាត់នោះឡើយ ប៉ុន្តែក្នុងនាមយើងដែលដើរផ្លូវនេះមុនឯងយើងគ្រាន់តែចង់តឿន ថាពេលនេះឯងមិនមែនដើរលើផ្លូវនេះតែម្នាក់ឯងទៀតនោះឡើយ ប៉ុន្តែឯងមានប្រពន្ធមានកូនដែលត្រូវនៅជាមួយ...អំណាចកាន់តែកើនមិនខ្វះទេអ្នកដែលចាំកាច់បំបាក់ឯង មើលថែប្រពន្ធនិងកូនអោយបានល្អកុំអោយពួកវាចាប់យកជាចំណុចខ្សោយរបស់ឯងបានអោយសោះ» ជុងហ្គុកមិនមាត់ចោលភ្នែកសម្លឹងមើលអ្នកដែលគេងលក់នៅលើសាឡុង ទើបរេភ្នែកមកប៉ះនឹងពោះដែលដៃរបស់ថេយ៉ុងដាក់អោបនៅពីលើនោះផង
"លោកប៉ាកុំបារម្ភ!យ៉ាងណាខ្ញុំក៏មិនព្រមអោយពួកវាចូលមកក្បែរថេយ៉ុងនិងកូនស្រាប់ហើយ"
«ជីវិតកូននិងចៅយើងផ្ញើរលើឯងទាំងស្រុងហើយ...ដូច្នេះបើមានបញ្ហាអីកើតឡើងចង់អោយជួយឯងអាចមករកយើងបានគ្រប់ពេលចាត់ទុកថា...ថាយើងជាឪពុកឯងម្នាក់ទៀតទៅចុះ»
"ប្រពន្ធខ្ញុំពរពោះបាន៦ខែហើយ ប៉ាទើបតែមកទទួលស្គាល់ខ្ញុំជាកូនប្រសារទេឬ? "
«យ៉ាងម៉េចមិនពេញចិត្តឬ?បើថាមិនពេញចិត្តយើងនឹងអាលនាំកូននាំចៅយើងមកវិញ»
YOU ARE READING
[The Wrongful Desire] រដូវកាលទី២ COMPLETE✔️
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ២:ដឹងហើយក៏មិនបានអ្វីមកវិញ
Start from the beginning
![[The Wrongful Desire] រដូវកាលទី២ COMPLETE✔️](https://img.wattpad.com/cover/377863655-64-k17237.jpg)