pt 1 : ការធ្វើឃាត

Start from the beginning
                                        

   តើគេជាអ្នកណា?តើពួកគេមានជម្លោះនឹងគ្នាឬទើបបានជាដល់ថ្នាក់ធ្វើឃាត?
ប៉ុន្តែស្នាដៃរបស់ជននេះគឺមិនអាចលេងសើចបានឡើយ អាចចាត់ការក្នុងរយៈពេលមិនដល់ដប់នាទីហើយបានយ៉ាងល្អឥតខ្ចោះបូករួមទាំងភ្លៀងដែលមិនអាចបន្សល់ទុកភស្តុតាងដានម៉ូតូឲ្យគេសង្ស័យបានទៀតនោះ...ឥតខ្ចោះ!!

#skip

   នៅពេលនេះរឿងធ្វើឃាតនោះក៏បានចុះផ្សាយនៅក្នុងព័ត៍មាននិងមានការចុះមកត្រួតពិនិត្យនិងតាមដានភ្លាមៗក្រាយមានការរាយការណ៍ពីសំណាក់ប្រជានជនដែលរស់នៅភូមិដាច់ស្រយ៉ាលនៅជាយក្រុងក្បែរភ្លូវស្ងាត់នោះ....

   ប៉ុន្តែឡានដែលជួបគ្រោះថ្នាក់នោះវាផ្ទុះឆេះមិនអស់ទេដោយសារមានភ្លៀងធ្លាក់ទើបវា
រលត់អាចឲ្យយើងឃើញពីសភាពជនរងគ្រោះបាន

   "នៅពេលនេះភស្តុតាងនៅមិនទាន់រកឃើញនៅឡើយដោយសារជនលបឆ្មក់ហាក់មិនបានបន្សល់ទុកនូវការសង្ស័យដូច្នេះពួកយើងពិបាកនិងវែកញែកមុខរបស់ឃាតករណាស់"

   "ប៉ុន្តែយើងបានឃើញថានៅក្នុងឡានបែរជាមានផ្ទុកនូវថ្នាំញៀនយ៉ាងច្រើនប៉ុន្តែ
ដោយសារភ្លើងឆេះអស់ខ្លះយើងមិនអាចកំណត់ថាវាមានប៉ុណ្ណាឡើយ"

   "ដូច្នេះពួកយើងនឹងប្រឹងប្រែងស្វែងរកភស្តុតាងទាក់ទងនឹងរឿងក្តីមួយនេះបន្តទៀត"

   "ជនរងគ្រោះទាំង២នាក់គឺត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងដែលម្នាក់បញ្ជារឡានត្រូវមួយគ្រាប់ចំមួយចំហៀងក្បាលធ្លុះទៅមួយចំហៀងទៀតឯអ្នកដែលអង្គុយបាំងខាងក្រោយគឺត្រូវមួយគ្រាប់ដូចគ្នាធ្លុះចំកណ្តាលចិញ្ចើម ហើយគេគឺជាអ្នកមានមុខមាត់នៅក្នុងសង្គមម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញខាងផ្នែកលក់គ្រឿងពេជ្យប៉ុន្តែនៅក្នុងឡានបែជារកឃើញថាមានផ្ទុកគ្រឿងញៀនទៅវិញ រឿងក្តីនេះវាអាចមានពីរករណីដែលមានការធ្វើឃាតនិងជួញដូរគ្រឿងញៀន!ដូច្នេះយើងរឹតតែមិនដឹងពីគោលបំណងរបស់ឃាតករតើវាអាចទាក់ទងនឹងថ្មាំទាំងអស់នេះដែររឺទេ!?ដូចនេះហើយពួកយើ-"

*ផឹប!!

   សម្លេងចុចបិទផ្តាច់ការផ្សាយព័ត៌មាននៅក្នុងទូរទស្សន៍ក្នុងពេលតែមួយតែនៅកន្លែង2ផ្សេងគ្នា...

⊹ឧក្រិដ្ឋ&ស្នេហា⊹  Where stories live. Discover now