ភាគ6
#កាត់ចូលមកដល់ព្រឹកថ្ងៃថ្មី
« ងឺត » សម្លេងឡានក៏បានបន្លឺឡើង រាងកាយសង្ហាដើរចេញពីឡាន កែវភ្នែកអ្នកម្ខាងទៀតក៏បានមើលឃើញពី
ខាងលើ ក៏ប្រញាប់ចុះមក
« ប្រញាប់ មកធ្វើអី?? មិចមិននៅទីនោះតែម្ដងទៅ ? » នាងតូចថាអោយថេយ៍ខ្លាំងៗតាមចិត្តខឹង
« ហើយវាយ៉ាងមិចអូននឹង ជេន? បានជាមកស្រែកអោយបងទាំងព្រឹកចឹង? » ថេយ៍តបទៅជេនវិញទាំងមានអារម្មណ៍មួលម៉ៅ
« ស្រែកពិននឹងនៅស្រាលពេកផង សំណាងហើយខ្ញុំមិនឲ
គេរៀបចំខោអាវលោកយកទៅដុតចោលនោះ!! ហើយយប់មិញទៅណា៎ មិចមិនចូលផ្ទះ? មិចគិតថាលោកប៉ាមិននៅលោកឯងដើរលេងមិនចូលផ្ទះ?? »
« ខ្ញុំមិនចង់ចូលផ្ទះ ព្រោះតែអូនវាបែបនេះ » ថេយ៍
« ខ្ញុំវាបែបណា? » ជេននីជ្រួញចញ្ចើមចូលគ្នា
« អូនមើលសភាពអូននៅពេលនេះទៅ វាដូចជាមនុស្សឆ្កួតចឹង ស្រែក សម្លត់ គ្មានហេតុផល !! »
« គ្មានហេតុផល? ចុះលោកវិញ ដើរលេងមិនចូលផ្ទះហ្នឹក
មានហេតុផលណាស់ទៅហី? »
« ខ្ញុំចង់ដើរវាមិច? ចង់អីខ្ញុំ? » ថេយ៍
« ថេយ៉ុង..!! » ជេន
« មិច..!! នាមជាប្រពន្ធទេកុំចេះដឹងពេក »
« ផ្លាច់»មួយកំភ្លៀងទះទៅផ្ទៃមុខសង្ហារបស់ថេយ៉ុង
« ហេតុអីលោកប្រើពាក្យសម្ដីបែបនេះមកលើខ្ញុំ? លោកប៉ា
ខ្ញុំមិននៅលោកឯងហ៊ានប្រើពាក្យសម្ដីដ៏ថោកទាបបែបនេះមកកាន់ខ្ញុំ? » ទឹកភ្នែកជាច្រើនដំណក់ក៏បានហូរមក
« ខ្ញុំហ៊ានធ្វើលើសពីនេះទៀត ហើយកុំយកប្រាប់លោកប៉ាអោយសោះ បើខ្ញុំដឹងអូននឹងមិនរួចខ្លួនទេជេននី !! »
« លោកគម្រោមខ្ញុំ? »
« មិនប្រាប់គម្រោម តែខ្ញុំនឹងធ្វើវាពិតមែន » ថេយ៍អោនទៅជិតត្រចៀកដោយនិយាយតិចៗ ហើយក៏ដើរចេញប្រងើយ
