ភាគទី38: អូនសុំទោស

Start from the beginning
                                        

«អូនជាអ្នកនិយាយទេណា...»

«បងអែងខូចណាស់»

«បងទទួលចុះ»ជុងហ្គុកញញឹមចុងមាត់ហើយក៏ប្រញាប់បើកឡានទៅផ្ទះ(ពួកគេមកនៅផ្ទះរបស់ពួកគេវិញហើយ)ដើម្បីប្តូរសម្លៀកបំពាក់ មុននឹងធ្វើដំណើរទៅក្រុមហ៊ុនដោយមិនភ្លេចយកប្រពន្ធសំណព្វចិត្តរបស់នាយទៅជាមួយគ្នា។

   ពេលដែលទៅដល់ក្រុមហ៊ុនមនុស្សទូទាំងក្រុមហ៊ុននាំគ្នាគោរពអ្នកទាំងពីរមិនដាច់នោះទេជាពិសេសបុគ្គលិកដែលធ្លាប់ធ្វើការជាមួយថេហ្យុង ពេលនេះសូម្បីតែមុខរបស់ថេហ្យុងចំក៏ពួកគេមិនហ៊ានមើលផង។ចំណែកឯអ្នកខ្លះវិញខ្លាចថេហ្យុងប្រាប់ជុងហ្គុកព្រោះពេលខ្លះពួកគេផ្ញើរអោយថេហ្យុងទិញនេះទិញនោះ តែមានទៅមានមកគ្រាន់តែចេះតែខ្លាចទៅប៉ុន្តែពួកគេមិនបានដឹងទេថាថេហ្យុងជាមនុស្សដែលមានសន្តានចិត្តប៉ុណ្ណាត្រឹមរឿងប៉ុណ្នឹងវាមិនមែនជាបញ្ហាទេ។ធម្មតាធ្វើការងារជាមួយសោះមិនបាច់គិតថាគេជាអ្នកណាមកពីណាទេតែធ្វើការងារជាមួយគ្នាជាមិត្តរួមការងារតែទាំងអស់ហ្នឹង។

«ជុង អូនដូចជាល្វើយណាស់ អូនចង់ញ៊ាំកាហ្វេ បងយកមួយកែវដែរទេ??»កំពុងតែអង្គុយនៅលើភ្លៅរបស់លោកប្តីសុខៗថេហ្យុងក៏មានអារម្មណ៍ថាល្វើយហើយចង់ផឹកកាហ្វេទើបសួរប្តីក្រែងល៌នាយចង់បានមួយកែវដែរ។

«អឹម...តែបងមិនយកស្កទេព្រោះអ្វីដែលអូនធ្វើអោយបងវាផ្អែមណាស់ទៅហើយ»ជុងហ្គុកបញ្ឈប់សកម្មភាពធ្វើការរបស់ខ្លួនហើយក៏មកសន្ទនាជាមួយប្រពន្ធវិញ

«ហៃយ៉ាប្រុសចាស់នេះ»

«យ៉ាងមិចអៀនប្រុសចាស់ហើយឬ??»

«ឆឺសអោយតែសម្តីផ្អែមបែបនេះរហូតទៅ»ថេហ្យុងចង់បានន័យថាចង់អោយនាយសម្តីផ្អែមរហូតមិនថាពួកគេទៅជាយ៉ាងណាទេ សុំអោយក្តីស្រលាញ់ដែលជុងហ្គុកមានចំពោះគេវាស្ថិតស្ថេរគ្មានថ្ងៃប្រែប្រួល

«វាគ្មានថ្ងៃថមថយទេអូនសម្លាញ់វាមានតែច្រើនលើសលុបទៅវិញទេbaby»

«ឈប់និយាយជាមួយបងហើយខ្លាចវាផ្អែមដល់ថ្នាក់កាត់ជើង»

«ហាហា»ជុងហ្គុកសើចជាមួយនិងភាពគួរអោយស្រលាញ់របស់ប្រពន្ធហើយក៏សម្លឹងមើលដំណើរដើរចេញទៅរបស់ថេហ្យុងទាំងក្រឺតខ្នាញ់ចាំមើលយប់នេះ នាយនឹងសម្រុកមិនអោយគេគេងជាដាច់ខាត។

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now