«នែឆាប់ឈប់ភ្លាម ចនជុងហ្គុក»
«យ៉ាងមិច ចន ថេហ្យុង»ពេលមកដល់ឡានហើយថេហ្យុងក៏រត់ទៅអង្គុយខាងមុខចំពេលដែលជុងហ្គុកកំពុងតែឡើងឡានទៅអង្គុយក្នុងឡានដូចគ្នា។
«នៅធ្វើពើទៀតហេ៎ លោកចង់យ៉ាងមិចជាមួយខ្ញុំ ម្សិលមិញប្រចណ្ឌ័ដាច់ក្បាលដាច់កន្ទុយថ្ងៃនេះក៏មកធ្វើចរិតប្លែកៗដាក់ខ្ញុំទៀត លោកចង់មានរឿងជាមួយខ្ញុំណាស់ហេ៎?»
«បងមិនដឹងធ្វើបែបណាទើបតម្រូវតាមចិត្តរបស់អូនត្រូវទេ»ជុងហ្គុកងាកមកសម្លឹងមុខរបស់ថេហ្យុងចំៗហើយក៏ងាកទៅវិញមួយរំពិច
«នេះ...ហ៊ើយលោកនៅខឹងនឹងខ្ញុំខ្លាំងណាស់មែនទេ»
«អូនថាទៅមើលបងគួរខឹងឬអត់??»
«គឺ...គឺខ្ញុំសុំទោស ដែលម្សិលមិញមិនយល់ពីអារម្មណ៍របស់លោក»ថេហ្យុងធ្វើភ្នែកម៉ក់ៗហើយក៏លើកដៃទៅទាញមុខរបស់ជុងហ្គុកអោយងាកមកមើលមុខរបស់គេឥឡូវនេះ ដឹងទេជុងហ្គុកប្រឹងទប់ស្នាមញញឹមណាស់ព្រោះមុខប្រពន្ធរបស់នាយពេលនេះcute ពេកហើយcuteឡើងហៅលែងលឺតែម្តង។
«មិនអីទេបំភ្លេចវាចោលចុះ»
«ជុង...»
«...»ស្ងាត់
«okអូនសុំទោស...អូនសុំទោសប៉ុណ្នឹងបានឬនៅលោកប្តី»
«មិនដឹងទេ»
«ហៃយ៉ាលោកប្តី អូនសុំទោសហើយតាស»ថេហ្យុងចាប់ផ្តើមក្រញ៉ែងខ្លួនបែបមិនសុខចិត្តនៅពេលដែលខ្លួនខំដាក់ទុនសុំទោសនាយមុនហើយនាយនៅតែព្រងើយៗដាក់គេទៀត
«ចុះបងមានបានថាអីឯណា»ជុងហ្គុកនៅតែបន្តភាពព្រងើយរបស់នាយដាាក់ថេហ្យុងដដែល ទើបរាងតូចបានស្នើរសំណើរមួយដល់នាយ
«ឥឡូវចេះចុះ យប់នេះអូនជារបស់បងហើយបងចាត់ការអូនយ៉ាងមិចក៏បានដែលលោកប្តី»ថេហ្យុងធ្វើមុខមាត់សិចស៉ីដាក់ជុងហ្គុកហើយពាក្យប៉ុន្មានម៉ាត់ដែលគេបាននិយាយចុងក្រោយនោះគេក៏ឪនទៅខ្សឹបត្រចៀករបស់ជុងហ្គុកហើយក៏ខាំត្រចៀករបស់នាយតិចៗធ្វើអោយអ្នកកម្លោះប៉ះរោមមិនស្ទើរទេ ហេតុអីថ្ងៃនេះប្រពន្ធរបស់នាយខុសប្លែកយ៉ាងនេះដឹងទេវារឹតតែគួរអោយស្រលាញ់ ពេលដែលគេបង្ហាញកាយវិការបែបនេះ។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
ភាគទី38: អូនសុំទោស
Start from the beginning
