ទីងៗៗៗ...ម្តងទៀតហើយលេខនោះជាលេខរបស់ថេហ្វីន
«ហេឡូ...»
«ជុងហ្គុកបងនៅឯណា ពេលនេះអូនមិនស្រួលខ្លួនទេ»ថេហ្វីនខលទៅចំពេលដែលថេហ្យុងលើកទទួលទូរសព្ទ័នោះល្មម អាចទេបើគេដឹងរឿងលួចក្បត់របស់ស្វាមីនៅក្នុងថ្ងៃនេះ??
«បង...បងស្រី»គេដឹងហើយថាជាលេខបងស្រីរបស់ខ្លួនតែក្រោយលើកហើយលឺនាងនិយាយបែបនេះហើយមានអារម្មណ៍ដឹងភ្លាមថាពួកគេមានទំនាក់ទំនងអ្វីសម្ងាត់ជាមួុយគ្នា
«ជាអែងទេហ៎???ហេតុអីលើកទូរសព្ទ័របស់ប្តីយើង ពេលនេះគេនៅឯណា??»ប្តី??គាត់ហៅប្តីរបស់គេថាប្តីចឹងមានបានថាយ៉ាងមិចទៅ??ពួកគេកំពុងតែលួចក្បត់គេឬ??ឬគ្រាន់តែជាពាក្យនិយាយអោយតែបានព្រោះដឹងស្រាប់ហើយថាថេហ្វីនមានបំណងចង់បានជុងហ្គុកត្រឡប់ទៅវិញឡើងញ័រខ្លួនទៅហើយ ចឹងអោយគេជឿអារម្មណ៍ខ្លួនអែងឬជឿងជុងហ្គុកទៅ??ពេលនេះគេវិលវល់អស់ហើយទឹកភ្នែកក៏បម្រុងនឹងហូតស្រក់តែសំឡេងស្រែករបស់ថេហ្វីនមកពីខ្សែទូរសព្ទ័មួយជំហៀងទៀតធ្វើអោយគេភ្ញាក់ព្រឺតហើយព្យាយាមទប់ទឹកភ្នែករបស់ខ្លួនកំពុងវាហូរចុះមក។
«មិនលឺយើងសួរទេហេ៎??»
«គឺ...»
«ថេហ៍...អូនកំពុងធ្វើអីនឹង??»ជុងហ្គុកចូលមកដល់ក៏ទាញទូរសព្ទ័ចេញពីដៃរបស់ថេហ្យុងតែម្តង កាយវិការមួយនេះដូចជាមានអ្វីលាក់បាំងជាមួយនិងថេហ្យុងច្បាស់ណាស់ នាយមិនបាច់ប្រកែកឡើយ។ក្រោយជុងហ្គុកបានបិទទូរសព្ទ័នោះហើយក៏បោះវាទៅម្ខាង
«គឺអូន...»
«មិនអីទេបងគ្រាន់តែសួរធម្មតាប៉ុណ្ណោះ»ជុងហ្គុកបានសម្រួលអារម្មណ៍ភ័យខ្លាចរបស់ខ្លួន ដឹងទេមិញនេះនាយភ័យសឹងស្លាប់ពេលឃើញថាថេហ្យុងកំពុងតែលើកទូរសព្ទ័របស់នាយ ហើយអ្នកដែលគេនិយាយជាមួយនោះជាថេហ្វីនទៀតនាយព្រលឹងចុងសក់តែម្តង
«មិញនេះបងស្រីខលមកថាគាត់មិនស្រួលខ្លួន តើបងនឹងគាត់...»
«អត់ទេបងគ្មានអ្វីទាក់ទងនិងនាងឡើយក្រែងអូនក៏ដឹងមិនចឹងថានាយតាមព្យាបាទពួកយើងគ្រប់ពេល»ជុងហ្គុកប្រញាប់និយាយកាត់យ៉ាងនេះហេ៎??
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
ភាគទី31:មានកូន??
Start from the beginning
