18 / បងប្អូនភ្លោះ!!

Mulai dari awal
                                        

ចំណែកឯហ្វូតឯណេះដើរទៅឡានបណ្ដើរក៏រអ៊ូរបណ្ដើរនឹកខឹងប្ដីខ្លួនខឹងប៉ុណ្ណឹងហើយនៅមិនតាមមកលួងបែរជានៅនិយាយជាមួយនិងស្រីពីរនាក់នោះទៀត ដូចជាស្ដាយស្រណោះដល់ហើយណ៌!!
« ហឹស! អាប្ដីឡប់! អាប្ដីឆ្កួត! អាប្ដីហេងស៊យ! ស្ដាយណាស់ដែរមិនវ៉ៃអោយខ្លាំងជាងនេះ! » ខឹងៗៗៗ! ចាំមើលតែយប់នេះគេឈប់អោយគេងឱបគេទៀតហើយ
« ប្រពន្ធសម្លាញ់ចាំប្ដីផងអូន » ជេមក៏ស្រែកហៅហ្វូតពីក្រោយរត់តាមប្រពន្ធត្រុកៗព្រោះហ្វូតដើរលឿនពេក
« មិនចាំ! ដើរមិនទាន់ក៏ហីទៅ! » និយាយរួចគេក៏កាន់តែបន្ថែមកម្លាំងជើងដើរកាន់តែលឿនជាងមុនដែរធ្វើអោយជេមក៏បន្ថែមកម្លាំងរត់តាមពីក្រោយគេផងដែរ
« ហ្វីតចាំបងផង // អុស** ខណៈពេលដែរកំពុងតែរត់តាមហ្វូតត្រុកៗមិនប្រយ័ត្នគេក៏ទៅបុកនិងក្មេងប្រុសម្នាក់
« សុំទោសៗៗ »
« មិនអី – ក៏ជាឯងទេហេស៌? » ចង់ដឹងថាមនុស្សដែរជេមដើរបុកម្នាក់នោះគឺជាអ្នកណាទេ??

« ចៃ-ចៃដន្យដល់ហើយ ហិហិ » កម្លោះតូចក៏សើចមកវិញតិចទាំងមិនសមហេតុអីក៏អោយខ្លួនមកជួបនិងប្រុសម្នាក់និង? នាំស៊យដាក់ខ្លួនខ្លាំងមែនទែន
ហ្វីតអើយយ!!

« និយាយអញ្ជឹងតើមកតែម្នាក់ឯងទេ? » ប្រពន្ធខឹងទុកមួយលែកសិនសំខាន់ពេលនេះគឺខ្លួនមិនអាចបាត់បង់ឱកាសដែរជួបមនុស្សដែរមានមុខមាត់ដូចជាប្រពន្ធខ្លួនបានឡើយ
« បា-បាទ! មិនមែនមកតែម្នាក់ឯងទេមិត្តប្រុសខ្ញុំចាំនូវខាងក្រៅចុះលោក // ជេម ខ្ញុំឈ្មោះថាជេម » ដោយសារតែគិតថាហ្វីតនិងមិនស្គាល់ឈ្មោះរបស់ជេមទើបជេមក៏និយាយកាត់ដើម្បីប្រាប់ឈ្មោះខ្លួនទៅកាន់ហ្វីត តែថាមានរឿងអ្វីដែរហ្វីតមិនដឹងនិងមិនស្គាល់ឈ្មោះរបស់ជេមនោះ? បើខ្លួនគេផ្ទាល់នេះគឺជាមនុស្សតែម្នាក់ដែរត្រូវបានចាស់ទុំអោយរៀបការជាមួយជេម!! ឈ្មោះរបស់ជេមគេប្រាកដជាស្គាល់ កាលដែរជួបគ្នានៅហាងកាហ្វេលើកមុនគេមិនស្គាល់ព្រោះគ្រាន់តែមិនចង់អោយសង្សាររបស់គេខឹងតែប៉ុណ្ណោះ

« អរ! បាទលោកជេម » ហ្វីត
« ខ្ញុំអាចសួរសំណួរឯងខ្លះបានទេ? សង្ឃឹមថាឯងមិនបដិសេធនូវសំណើរខ្ញុំទៅចុះ » ជេម
«* ចង្រៃយ៍អើយយយ! បើមកនិយាយបែបនេះបដិសេធគេបែបមិចទើបសម?? *» ហ្វីតញញឹមទាំងមិនសមចង់បដិសេធក៏មិនកើតទើបងួកក្បាលយល់ស្របតិចៗ ងាគមកមើលហ្វូតឯនេះចាំជេមតាមលួងយូរពេកក៏សម្រាច់ចិត្តថាដើរបកក្រោយមកវិញតែក៏គាំងឈរឈប់គាំងមួយកន្លែងខណៈដែរឃើញជេមកំពុងតែឈរកាន់ដៃបងរបស់ខ្លួន?

« ចុះបើគេដឹងការពិត? អា៌...!! មិនអាចទេ! ចុះបើគេគិតថាបងហ្វីតជាខ្ញុំ? និងកាន់តែ- អេ៌? តែមិចក៏មិនអាចបើពីរនាក់ខ្ញុំដូចគ្នាយ៉ាងនិង? » មិនហ៊ានដើរទៅរកតែក៏ដើរទៅដើរមកនៅកន្លែងដែរកំពុងតែឈរមើលពួកគេចំណែកឯដៃក៏លើកយកមកខាំតិចៗព្រោះតែពេលនេះភ័យខ្លាំង

« ឈ្មោះពេញរបស់ឯងឈ្មោះអី?? » សំណួរដ៏តូចតាចប៉ុន្តែវាប្រៀបទៅជាសំណួរដែរធំប៉ិនផ្ទាំងទឹកកកដែររៀបនិងបាក់សង្កត់មកលើហ្វីត ខ្វះសំណួរណាស់ឬ? អាឆ្កួតនេះ!! បើគេឆ្លើយទៅគេមិនស្គាល់ហើយឬ?
« ខ្ញុំ- ខ្ញុំ // ជេម!!! » ខណៈដែរហ្វីតកំពុងតែជួបទុកធំហ្វូតក៏ចេញមកធ្វើជាស្រែកហៅជេមដែរធ្វើអោយជេមងាគទៅរកគេហើយក៏អាចអោយហ្វីតធូរទ្រូងបានបន្តិចផងដែរ
« អូនមកនេះមក! មើលនេះគេមានឈ្មោះដូចជាអូនហើយថែមទាំងមានមុខមាត់ដូចជាអូនទៀតផង! » ជេមនិយាយបណ្ដើរក៏ដើរទៅរកហ្វូតបណ្ដើរ គេក៏ដឹកដៃហ្វូតអោយមកឈរទល់ពីមុខហ្វីត
« អូ-អូ! ពិតមែនឬ? » ហ្វូតក៏ធ្វើជាសួរទៅកាន់ជេមទាំងទឹកមុខមិនសូវសម
« មិចក៏អូនធ្វើមុខបែបនេះ? មើលទៅអូនហើយនិងគេគឺដូចគ្នាខ្លាំងណាស់សឹងតែដូចបងប្អូនភ្លោះទៅហើយ!! » ចិងបញ្ចប់នៃប្រយោគគេក៏ប្រែជាសង្កត់ពាក្យដែរធ្វើហ្វូតនិងហ្វីតសម្លឹងមុខគេទាំងភ្ញាក់ផ្អើល កុំនិយាយអោយសោះថាគេបានដឹងអំពីរឿងទាងនេះ!!

« ខ្ញុំ-ខ្ញុំគិតថាលាលោកជេមទៅវិញហើយព្រោះតែមិត្តប្រុសរបស់ខ្ញុំចាំយូរហើយ » មិនបង្អង់យូរខ្លាចថារឿងគ្រប់យ៉ាងនិងត្រូវបានលាតត្រដាងហ្វីតក៏រហាសសុំជេមចាកចេញចំណែកឯជេមក៏ងួកក្បាលយល់ព្រម

« ..... »
« បងសម្លាញ់!! » ដោយឃើញថាជេមមិននិយាយអ្វីហ្វូតក៏និយាយទាំងស្រែកឡើង
« អូនកើតអី? »
« អូនធ្វើបាត់ខ្ទះហើយ ហ្ហឹកៗ.. ទិញមកមិនទាន់បានប្រើផង ហ្ហឹកៗ ស្ដាយលុយណាស់ លឿនឡើងឆាប់ទៅជួយរកអូន » មុននេះរវល់តែភ័យពេកទើបមិនដឹងច្រឡំដៃទុកវានៅកន្លែងណា ពុទ្ធោអើយយ!! ទើបតែបកថង់ចេញវ៉ៃក្បាលប្ដីមុននេះផង បើបាត់ស្ដាយស្លាប់ហើយយ T-T
ពុទ្ធោ!! ហ្វូតរឿងចឹងសោះក៏កូនយំកើតដែរ? ហើយប្ដីកូនឡើងមហាសេដ្ឋីនៀកកកក ><

| Admin អត់ចេញរឿងអោយអ្នកអាន អានព្រោះ Admin ចង់ការពារអ្នកអានពី Beyońce hasha Just kidding 🥲

BY : Yari ✨🤍
To be continue 🙏✨💖

 អន្ទាក់ស្នេហ៍បងប្អូនភ្លោះTempat cerita menjadi hidup. Temukan sekarang