EPISODE 02: គេចក្រពើជួបខ្លា

Start from the beginning
                                        

«មិនឮយើងប្រាប់ទេហេស៎ ថាទៅធ្វើអ្នកបម្រើនៅផ្ទះយើង បើឯងយល់ព្រមទៅដល់ឯងគង់តែដឹងនោះទេ» ហ៊ីស៊ឹងរាងខ្នើសចិត្តនឹងរាងតូចដែរ ដែលគេនិយាយរួចម្ដងហើយមកសួរបញ្ជាក់គេបែបនេះទៀត

«ខ្ញុំ ខ្ញុំយល់ព្រម» ស៊ុននូឆ្លើយដោយមិនទាក់ទើ ព្រោះបើកុំតែបាននាយម្នាក់នេះទិញគេពីអាថៅកែម្នាក់នោះ ប្រហែលជាពេលនេះគេកំពុងឈរនៅលើឆាកដេញថ្លៃបាត់ទៅហើយ ចាត់ទុកថាគេទៅធ្វើដើម្បីដោះបំណុលបុរសម្នាក់នេះទៅចុះ គ្រាន់តែទៅធ្វើការនៅផ្ទះរបស់គេមានអីទៅពិបាកពិតមែនទេ?

«ល្អណាស់ បន្តិចទៀតត្រៀមខ្លួនទៅជាមួយយើងផងណា ក្មេងតូច» ហ៊ីស៊ឹងយកដៃអង្អែលសក់ស៊ុននូចុះឡើងៗ ហើយក៏និយាយទៅកាន់គេទាំងសម្លេងត្រជាក់គួរឲ្យខ្លាច

«បា-បាទ» ស៊ុននូនៅស្ងៀមមិនហ៊ានកម្រើកខ្លួនបានតែឆ្លើយយល់ព្រមតាមតែគេបែបនឹង។

«អេឡិចរៀបចំឡានទៅផ្ទះវិញ» នាយក្រាស់ទាញទូរសព្ទរបស់ខលទៅជំនិតដែលគេទុកចិត្តបំផុតដែលនៅចាំគេនៅក្នុងឡានខាងមុខក្លិបឲ្យត្រៀមឡានដើម្បីត្រឡប់ទៅកាន់ទីស្នាក់នៅរបស់គេវិញ

«បាទ ចៅហ្វាយ» ទទួលបានការបញ្ជារហើយអេឡិចក៏ប្រញាប់បត់ឡានហើយក៏ឈរចាំបើកទ្វារឡានឲ្យចៅហ្វាយរបស់គេ។ បន្តិចក្រោយមកគេក៏ឃើញរាងក្រាស់ក៏ដើរចេញពីក្នុងក្លិបមកជាមួយនឹងក្មេងប្រុសម្នាក់ទៀតដែលដើរត្រឹកៗពីក្រោយនាយក្រាស់

«ចៅហ្វាយក្មេងនេះជាអ្នកណា?» អេឡិចសួរទៅកាន់ចៅហ្វាយខ្លួនទាំងភ្នែកនៅសំឡឹងរាងតូចទាំងទឹកមុខមានចម្ងល់

«អ្នកបម្រើថ្មី» នាយសង្ហារបន្លឺឡើងហីៗប្រាប់ទៅជំនិតរបស់គេវិញ

«បាទចៅហ្វាយ» អេឡិចអោនក្បាលបន្តិចហើយទើបនាយបើកទ្វារឡានឲ្យចៅហ្វាយនឹងក្មេងប្រុសប្លែកមុខនោះចូលទៅ បន្ទាប់មកទើបគេចាប់ផ្ដើមចេញដំណើរទៅ។

នៅតាមផ្លូវតម្រង់ទៅផ្ទះរបស់រាងក្រាស់ នៅក្នុងឡានមានសភាពស្ងប់ស្ងាត់ជ្រងំ រាងតូចអង្គុយអោនមុខចុះខាំមាត់ខ្លួនឯងតិចៗ ដៃចេះតែកេះជាយអាវតិចៗបន្លប់ភាពភ័យខ្លាច។ ប្រហែល10នាទីក្រោយមក ឡានក៏បានបត់ចូលទៅក្នុងផ្ទះមួយដែលមានអ្នកចាំបើកទ្វាររួចជាស្រេច របងខ្ពស់ៗមិនដឹងជាប៉ុន្មានម៉ែត្រ ទីធ្លាចូលទៅកាន់ផ្ទះមួយនោះធំទូលាយ ប៉ុន្តែតាមផ្លូវបែរជាដាំផ្កាកុលាបពណ៌ខ្មៅរហូតដល់មុខផ្ទះ។ មកដល់ភ្លាមអេឡិចក៏បានបើកទ្វារឲ្យរាងក្រាស់និងរាងតូចចុះចេញមក រាងតូចសម្លឹងមើលផ្ទះមួយនោះទាំងចំហរមាត់ធ្លុង នេះមិនមែនជាផ្ទះទេគឺជាភូមិគ្រិះច្រើនជាង គេងើយមើលសភាពភូមិគ្រិះមួយនេះទាំងអារម្មណ៍ពិបាកពណ៌នា មិនថាតែសួនផ្កាទេ សូម្បីតែភូមិគ្រិះនេះក៏លាបពណ៌ខ្មៅដែរ។ រាងតូចភ្ញាក់ខ្លួនវិញនៅពេលដែលឮសំឡេងស្រួយស្រេះស្រែកហៅឈ្មោះរបស់នាយកម្លោះ

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Where stories live. Discover now