«បាទ? អរគឺ200000$» មុនដំបូងថៅកែម្នាក់នោះក៏រាងភ្ញាក់ផ្អើលនឹងសំណួររបស់រាងក្រាស់ដែរ ប៉ុន្តែគាត់ក៏ប្រាប់តម្លៃទៅហ៊ីស៊ឹងកុហកគេទាំងរស់តែម្ដង
«លក់គេបន្តមកឲ្យយើងមកយើងឲ្យ 1លាន»មិនចង់ក្បូរក្បាច់ច្រើន នាយសង្ហារបានដកយកសែកមកសរសេរចំនួនទឹកលុយគេបានស៊ីញ៉េហើយក៏ហុចសែកនោះទៅឲ្យថៅកែម្នាក់នោះ។
«អរ-អរគុណខ្លាំងណាស់លោកហ៊ីស៊ឹង មកពួកឯងកុំនៅរំខានគាត់ទៀត ខ្ញុំសូមលាសិនហើយលោកហ៊ីស៊ឹង សូមឲ្យមានសំណាងល្អ» ក្រោយពីទទួលបានសែកពីនាយកម្លោះហើយ ថៅកែម្នាក់នោះសំឡឹងមើលសាច់ប្រាក់ដែលសរសេរនៅក្នុងសែកនោះយ៉ាងសប្បាយចិត្តជាពន់ពេក។ គេក៏បានអោនគោរពលាហ៊ីស៊ឹងចេញទៅវិញទាំងញញឹមបិតមាត់មិនជិត
ក្រោយពីពួកគេចេញទៅអស់ហើយហ៊ីស៊ឹងក៏ក្រលៀសភ្នែកមើលក្មេងដែលគេទើបតែទិញអម្បិញមិញនៅក្រលៀតម្ខាងនៃបន្ទប់
«លោ-លោកឲ្យគេច្រើនម្ល៉េះ គេទិញខ្ញុំមកតែ20000$នោះទេ ប៉ុន្តែលោកអោយគេច្រើនយ៉ាងនឹងខ្ញុំធ្វើការមួយជីវិតក៏រកលុយមកសងលោកវិញមកបានផង» រាងតូចដើរចូលទៅជិតរាងក្រាស់ទាំងអារម្មណ៍ខ្លាចៗ ព្រោះក្រសែភ្នែកដែលរាងក្រាស់សម្លឹងមើលមកគេគឺពិតជាត្រជាក់គួរឲ្យខ្លាច
«អ្នកណាឲ្យឯងទៅធ្វើការសងលុយយើងវិញនោះ» ហ៊ីស៊ឹងស្រដីច្បាស់ៗទៅកាន់រាងតូចទើបគេនិយាយបន្តទៀត
«យើងដឹងថាឯងធ្វើការ2ជាតិទៀតក៏រកលុយមកសងយើងមិនបានដែរ» ហ៊ីស៊ឹងចាប់បង្វែរមុខស៊ុននូឲ្យមកជិតនឹងគេមុននឹងស្រដីឡក់ឡើយទៅកាន់រាងតូច
«ចុះម៉េចក៏លោកឲ្យគេច្រើនម្ល៉េះ ឲ្យខ្ញុំទៅរកការងារឯណាដែលមានប្រាក់ខែខ្ពស់ៗយកមកសងលោកនោះ»
«ចង់រកការងារដែលមានប្រាក់ខែខ្ពស់មែនទេ?... ទៅធ្វើអ្នកបម្រើនៅផ្ទះយើងទៅ» ហ៊ីស៊ឹងបន្លឺឡើងដោយញញឹមចុងមាត់តែវាគួរឲ្យព្រឺឆ្អឹងខ្នងពេលដែលរាងតូចឃើញបែបនេះ
«ការ-ងារ អ្វីទៅ?» រាងតូចសួរឡើងទាំងរដាក់រដុប គេមានអារម្មណ៍ថានៅជិតបរុសម្នាក់នេះយូរទៅគេកាន់តែព្រឺខ្លួនហើយ
YOU ARE READING
កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)
Romance«អ្នកណាក៏ដោយឲ្យតែប្រឆាំងនឹងបញ្ជាយើង ត្រៀមខ្លួនទៅជួបយមរាជឲ្យហើយទៅ» Lee Heeseung «គេយកខ្ញុំចេញពីនរក ប៉ុន្តែគេក៏ជាអ្នកដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់នរក» Kim Sunoo
EPISODE 02: គេចក្រពើជួបខ្លា
Start from the beginning
