«អឹម!!លោក»ដោយសារពន្លឺព្រះអាទិត្យដែលកំពុងរះចាំងមកលើផែនដីមកប៉ះនឹងផ្ទៃមុខដែលសរម៉ត់រលោងស្រមោចវារជ្រុះនោះធ្វើឲ្យម្ចាស់វាភ្ញាក់ តែក៏ត្រូវផ្អើលព្រោះបុរសដែលនៅជិតគេនេះទៀតឡើងស្វាងចេះតែម្តង
«តើថ្ងៃនេះឯងគេចម៉ោងរៀនមែនទេ?»សំណួរដែលជុងវ៉ុនលឺហើយចង់បោកក្បាលនឹងបង់កំពុងអង្គុយនេះតែម្តង
«អ្នកណាថាខ្ញុំគេច គ្រូទេដែលគេចមិនបង្រៀននោះ»
«ចឹងឯងមកទីនេះធ្វើអី នេះកុំប្រាប់ណាថាឯងមករកខ្ញុំមែនទេ?»
«ឆ្កួត !អ្នកណាមករកលោកនោះ លោកកុំចេះស្រមៃទាំងថ្ងៃអី»
«ត្រូវហើយរាល់ថ្ងៃនេះខ្ញុំប្រហែលស្រម៉ៃច្រើនពេកហើយ»
ជេគហាក់អន់ចិត្តគេនិយាយទាំងសម្លឹងទៅកាន់ព្រះអាទិត្យ
ដែលកំពុងខំប្រឹងបញ្ចេញរស្មី។
ចំណែកជុនវ៉ុនគេក៏ប្រញាប់សម្លឹងទៅកាន់ជេគ តែពាក្យដែលគេចង់និយាយក៏ត្រូវគាំងជាប់ព្រោះភ្នែកគេកំពុងសម្លឹងទៅកាន់
បុរសម្នាក់ដែលអង្គុយជិតគេនេះមិនដាក់ភ្នែកឡើយ ទោះមើលទៅ
ជេគរាងស្លេកស្លាំងជាងមនុស្សធម្មតាតែគេនៅតែសង្ហារនិងទាក់ទាញជាមួយកែវភ្នែកដែលថ្លាឆ្វេងដូចដុំទឹកករុំពទ្ធ័ដោយរោមភ្នែកសសៃរឆ្មាៗ ចិញ្ចើមពណ៌ខ្មៅក្រាស់បបូរមាត់ទន់ក្រាស់ពណ៌សុីជម្ពូ សក់ពណ៌ត្នោតចាស់ទន់រលោងដែលត្រូវបានចាំងដោយពន្លឺព្រះអាទិត្យកាន់តែជួយលើកសម្រស់គេមួយកម្រិតទៀត។
«តើឯងឈប់ខ្លាចខ្ញុំហើយមែនទេ បានជាសម្លឹងខ្ញុំមិនដាក់ភ្នែក
បែបនេះ»ជេគ
«ភ្នែកលោកប្រហែលម៉ាញ៉ូមហើយ ខ្ញុំមើលទៅខាងនោះទេមិនបានមើលលោកទេ ហើយមួយទៀតណាថាខ្ញុំខ្លាចលោក»
«គឺមិនចាំបាច់អ្នកណាថាទេ ខ្ញុំមើលឃើញផ្ទាល់ភ្នែកនឹងហើយ»
«ពេលនោះមកពីខ្ញុំមានការប្រញាប់ទើបចាកចេញពីលោកលឿនបែបនេះ ខ្ញុំមិនបានរត់គេចឯណា»
«ឈប់ហៅខ្ញុំថាលោកទៅ ខ្ញុំឈឺត្រចៀកនឹងពាក្យនឹងណាស់»
«អៅ!ចឹងឲ្យហៅថាមិចបើខ្ញុំមិនស្គាល់ឈ្មោះលោកផង»
«គឺជេគជាឈ្មោះរបស់ខ្ញុំ»
«okលោកជេគមុខស្លេក»ជុងវ៉ុន
YOU ARE READING
Love is Never lost like the wind.
Fantasyរឿងរ៉ាវស្នេហារបស់វិញ្ញាណមួយដែលនៅតែលតោលនិងនិស្សិតផ្នែកតន្រ្តីម្នាក់ដែលអាចមើលឃើញគេ។ តើនឹងមានរឿងអ្វីកើតឡើង ស្នេហាដែលកើតឡើងដោយចៃដ្យនម្ខាងជាមនុស្សធម្មតាហើយម្ខាងទៀតគ្រាន់តែជាស្រមោលនៅលើផែនដីនេះប៉ុណ្ណោះ។ «ស្នេហាមិនមែនដូចជាខ្យល់ព្យុះដែលបក់បោកខ្លាំងបានតែមួយគ្...
4: អ្នកជិតខាងថ្មី
Start from the beginning
