" ប៉ាប៉ាអូនឃ្លានមែនទែនណា ប៉ាប៉ាឈរយូរដែរទេហ្នឹង " yena
" អូ ប៉ាប៉ាសុំទោសណាតោះយើងទៅ " គេនិយាយហើយក៏ដឹកដៃកូនស្រីដើរចេញទៅ បន្សល់ទុកអោយរាងក្រាស់ឈរសម្លឹងមើលផែនខ្នងអ្នកដែរដើរចេញទៅទាំងវិលវល់ក្នុងអារម្មណ៍ រហូតទាល់តែជុនហៅ
" ចៅហ្វាយ ប្រញ៉ាប់ទៅៗលោកប្រុសទាំងពីរប្រហែលជាចាំយូរហើយ " jeon
" អឺម " មួយម៉ាត់យ៉ាងខ្លីចេញពីបុរសសង្ហា ហើយពួកគេទាំងពីរអ្នកកូនចៅក៏បន្តដំណើរចូលហាងអាហារមួយនៅក្បែរនោះ
កាត់មកខាងរាងតូចឯណេះវិញពេលនេះគេនាំកូនស្រីរបស់គេមកដល់កន្លែងញ៉ាំអីនៅកន្លែងមួយ កំពុងតែអង្គុយញ៉ាំសុខៗជុងវ៉ុនក៏មកដល់ល្មម ព្រោះជេគប្រាប់កន្លែងរួចហើយ
" សួស្ដីកញ្ញា yena ខានជួបគ្នាយូរហើយនឹកពូទេ ឯណាសុំមើលឲ្យច្បាស់ៗបន្តិច មិនបានមួយឆ្នាំសោះធំដល់ហើយ " ដើរចូលមករកជេគនិងយេណាព្រមទាំងចាប់បង្វិលខ្លួនក្មួយមួយដើម្បីមើល
" លោកពូក៏ស្អាតជាងមុនឆ្ងាយដែរ " នាងតូចនិយាយស្របពេលជុងវ៉ុនលើកពរ
" សម្រាប់ពូគឺសង្ហាណាស់ មិនមែនស្អាតទេ " wonnie និយាយទាំងខ្នាញ់និងចរិតក្មួយមែនទែន
" ប៉ុន្តែអូនមើលឃើញពូវ៉ុនស្អាត ហិហិ " និយាយទាំងស្ញេញឡើងគួរឲ្យស្រលាញ់ ដែរធ្វើឲ្យជុងវ៉ុកាន់តែខ្នាញ់លើសដើម
" អឺមនិយាយចឹង felix គេមិនមកទេហ៎ ក្រែងជិតដល់ថ្ងៃការហើយមិនចឹងហេ៎ស " wonnie សួរឡើងព្រោះមកមួយសន្ទុះទៅហើយមិនឃើញហ្វីលិកសោះ
" អរគេមិនទាន់មកទេចាំមកជាមួយប៉ាម៉ាក់ ប្រហែលជាអាទិត្យក្រោយអីហ្នឹងមកហើយ " jake
" ប៉ាប៉ាអូនឆ្អែតហើយ " yena
" បើឆ្អែតហើយចង់ទៅណាតទេ " wonnie
" អត់ទេអូនចង់ទៅគេង " បន្ទាប់ពីនាងតូចនិយាយចប់រាងតូចទាំងពីរបានត្រឹមតែហួសចិត្ត ញ៉ាំហើយរកគេងតែម្ដង
ងាកមកខាងរាងក្រាស់វិញ ពេលនេះគេកំពុងអង្គុយរង់នឹកគិតទៅដល់ក្មេងប្រុសដែរគេបានជួបនោះ មុនមាត់គឺដូចនិងរូបថតដែរហ្យុនជីនយកមកឲ្យណាស់ ហើយអ្វីដែរគេមិនអស់ចិត្តនោះគឺក្លិនក្មេងម្នាក់មិញនេះដូចទៅនិងក្លិនក្មេងប្រុសដែរគេបានគេងជាមួយកាលពី5ឆ្នាំមុនចឹង ដោយការអង្គុយគិតសញ្ជឹកសញ្ជឹងតែម្នាក់ឯងនោះ ដែរធ្វើឲ្យគេមិនបានចាប់អារម្មណ៍និងសម្លេងនរណាម្នាក់កំពុងតែនិយាយជាមួយគេនោះទេ
" វាអង្គុយភ្លឹកស្អីវាហៅមិនលឺ " jay និយាយជាមួយហ្យុនជីន
" យើងម៉េចហ្នឹងដឹង អឺ!ចៅហ្វាយឯងទៅត្រូវស្នេហ៍អ្នកណាមកភ្លឹកៗតាំងពីមកដល់នៀកបាយក៏មិនស៊ី " គេនិយាយជាមួយជេយ៍បន្តិចមុននិងងាកទៅសួរជុន
" ខ្ញុំមិនដឹងទេលោកប្រុស មិញគាត់នៅល្អជាសោះហ្នឹង " jeon
" ឯងចង់ថាយើងឆ្គួតមែនទេ " hee
" អុ៎យ!! ចៅហ្វាយភ្ញាក់ខ្លួនវិញហើយហេ៎ស " jeon និយាយទាំងស្ញេញដាក់រាងក្រាស់
" យើងស្ដាប់លឺពួកឯងនិយាយគ្រប់ម៉ាត់គ្រប់ពាក្យហ្នឹង " hee
" ហើយឯងកើតអីភ្លឹកៗហ្នឹង " hyunjin
" អឺ~~ អាជីន ស៊ើបពីក្មេងម្នាក់ដែរឯងអោយយើងមើលរូបថ្ងៃមុនឲ្យបន្តិចបានទេ " hee
" ក្មេងម្នាក់ណា ? " jay ដែរមិនដឹងរឿងក៏សួរ
" ក្មេងដែរសង្ស័យថាបានគេងជាមួយអាសឹង " hyunjin
អេតមីនមកវិញហើយផុសមួយភាគបាត់មួយខែវាជាចរិតអ្នកសរសេរ ភ្លាវណាស់អ្នកអានអើយម៉េចម៉ាជួយខមិនប្រាប់ផង 😭😭
KAMU SEDANG MEMBACA
មនុស្សសំខាន់ 💫🩵 // Heejake //
Fantasiការស្វែងរកនរណាម្នាក់ដែរមិនដែលស្គាល់គ្នាទាល់តែសោះ រយះពេល5ឆ្នាំអ្នកចាំក៏នៅតែចាំ មិនដឹងថាអាចបានជួបគ្នាបានម្ដងដែរឬអត់ ?? heeseung / top jake / btt
វិលមកវិញ
Mulai dari awal
