" អរគុណឯងហើយធ្វើសម្រាប់ពួកយើងគ្រប់យ៉ាង បើមិនបានឯងទេពួកយើងពីរនាក់ប៉ាកូនមិនដឹងយ៉ាងម៉េចហើយទេ " jake និយាយទាំងស្នាមញញឹមសម្លឹងមុខ felix ជាប់ កន្លងមកបានមិត្តម្នាក់និងឯងល្អដាក់គេនិងកូនមករហូត

" ប៉ាប៉ា និងជាអី " yena សួរ​ឡើងទាំងមានចម្ងល់

"អាហ្នឹងគេហៅថាប៉ាសស្ព័រ ប៉ាប៉ានិងនាំកូនទៅប្រទេសកូរ៉េវិញ កូនចង់ទៅទេ " jake

" យ៉េ~~ ទៅកូរ៉េ កូនចង់ទៅ កូនចង់ទៅជួបលោកពូ jungwon " នាងនិយាយលោតអរឡើងពេញហ្នឹង

    * Skip *

ងាកមកខាង heeseung នៅប្រទេសកូរ៉េឯណេះវិញ ពេលនេះគេកំពុងតែអង្គុយធ្វើការនៅក្នុង office របស់គេ ស្របពេលនោះក៏មាននរណាបើកទ្វារចូលមក

" annyeong សម្លាញ់ខានជួបគ្នាយូរហើយ " កម្លោះសង្ហាម្នាក់ដើរចូលមកព្រមទាំងដាក់ខ្លួនអង្គុយលើសាឡុង

" Hwang Hyunjin មានមុខមកជួបយើងហើយមែនទេ ស្មានមិនហ៊ានអើតក្បាលមកតើ " រាងក្រាស់និយាយទាំងភ្នែកនៅសម្លឹងកុំព្យូទ័រនៅឡើយ មិនបាច់មើលមុខក៏ចាំសម្លេងបានដែរ

" យើងមានអីអោយឯងមើល យកទៅដាក់លើតុទៅ " គេប្រាប់រាងក្រាស់បន្តិចមុននិងបញ្ចាកូនចៅអោយយករបស់ទៅអោយ hs

" មានអី អត់ប្រយោជន៍ឬមានប្រយោជន៍ " គេនិយាយទាំងទាញរបស់យកមកបើកមើល នៅក្នុងនោះគ្មានអីទេមានសុទ្ធតែរូបថត

" គេមានឈ្មោះថា jake ចំណែកក្មេងស្រីម្នាក់និងជាកូនរបស់គេអាយុ 5 ឆ្នាំ ចំណែក jake គេមានអាយុ23ហើយ គេគ្មានប្ដីនោះទេ សព្វថ្ងៃគេនៅអង់គ្លេស តែប្រហែលជាជិតមកកូរ៉េហើយ " hj និយាយរៀបរាប់អោយ hs ស្ដាប់ តែកុំមើលទឹកមុខរាងក្រាស់ គឺថាកំពុងតែឆ្ងល់ហើយ តើយករូបថតទាំងអស់និងអោយគេធ្វើអី

" ឯងទៅបានរូបនេះមកពីណា ហេតុអីត្រូវប្រាប់យើង យើងអត់បានចង់ដឹងពីក្មេងម្នាក់ហ្នឹងទេ " រាងក្រាស់និយាយទៅ hj វិញទាំងបង្ហាញទឹកមុខហួសចិត្ត

" គូរដណ្ដឹងរបស់យើងផ្ញើរមកអោយ យើងសង្ស័យថាគេជាក្មេងដែរឯងគេងជាមួយ តែបើឯងមិនចាប់អារម្មណ៍ក៏អត់ទៅ " គេនិយាយហើយក៏ងើបដើរចេញទៅបាត់ បន្សល់ទុកឲ្យ hs អង្គុយមើលរូបថតនោះទាំងមិនយល់ប៉ុន្តែគេនៅតែប្រមូលរូបថតនោះមកទុកនៅនិងខ្លួន វេលាចេះតែដើរទៅមុខពេលនេះក៏ដល់ពេលល្ងាចដែរ hs ត្រូវចេញពីធ្វើការល្មម

" ចៅហ្វាយទៅណាបន្តទេ " jeon និយាយមុននិងបើកឡានចេញទៅ

" អត់ទេយើងចង់ទៅ apartment " hs និយាយទាំងភ្នែករំពៃមើលទេសភាព ក្នុងចិត្តកំពុងតែនឹកគិតដល់ក្មេងម្នាក់ហ្នឹងទៀតហើយ

" ហេតុអីក៏ចៅហ្វាយចង់ទៅទីនោះ ចៅហ្វាយមិនបានទៅទីនោះច្រើនខែហើយ " jeon សួរឡើងទាំងឆ្ងល់ក្នុងចិត្តព្រោះតាំងពីមានរឿងនោះកើតឡើងហ៊ីសឹងមិនឧស្សាហ៍ទៅទីនោះទៀតទេ ប៉ុន្មានខែចុងក្រោយនេះរឹតតែមិនទៅតែម្ដងចុះឥលូវហេតុអីនឹកឃើញចង់ទៅ

" វាមិនមែនការងារឯងដែរត្រូវដឹងទេ ត្រូវអត់ " រាងក្រាស់និយាយព្រមទាំងងាកទៅសម្លឹងមើលជុនតាមកញ្ចក់ដោយទឹកមុខស្មើរ ដែរធ្វើអោយជុនឃើញហើយលេបទឹកមាត់ក្អឹកលែងហ៊ាននិយាយអីបន្ត ឡានចេះតែបន្តដំណើទៅមុខ ពេលនេះរាងក្រាស់និងជុនក៏បានមកដល់បន្ទប់រៀបរយ

  ក្រាក ~~ សម្លេងបើកទ្វារ ដំណើរមួយៗដើរចូលទៅក្នុងបន្ទប់គ្រប់យ៉ាងក៏ផុសមកក្នុងខួរក្បាលរាងក្រាស់ទាំងអស់ ដែរធ្វើអោយគេនឹកក្មេងម្នាក់ហ្នឹងមែនទែន គេដាក់ខ្លួនអង្គុយលើគ្រែយកដៃស្ទាបកម្រាលពូកថ្នមៗ ធ្វើអោយគេនឹកដល់ក្លិនក្មេងម្នាក់ដែរធ្លាប់គេងនៅទីនេះ ចំណែកជុនវិញបានត្រឹមឈរមើលចៅហ្វាយខ្លួនទាំងជួយអីអត់បាន ព្រោះថាអត់មានណាស្គាល់ក្មេងម្នាក់និងផង សូម្បីចៅហ្វាយខ្លួនមិនស្គាល់ផងរកម៉េចឃើញ រកឡើង5ឆ្នាំទៅហើយរកមិនឃើញផង ( បានអីឃើញកូនស្រីញុមអត់នៅកូរ៉េផង ហើយយើងមិនស្គាល់មុខគេទៀត )

  អធ្យាស្រ័យចំពោះភាពយឺតយ៉ាវ ព្រោះអេតមីនពុងគាំងខួរ 🥹🙏

មនុស្សសំខាន់ 💫🩵 // Heejake //Место, где живут истории. Откройте их для себя