Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.
(adminដាក់រូបឱ្យកុំឲ្យប៉ិនស្រមៃពេក)
________________
នៅជាន់ក្រោមឯនេះវិញនេះនីគីទើបតែមកដល់ព្រោះនាយទើបតែចេញពីធ្វើការក៏ត្រូវលោកយាយខលហើយតែម្ដង
"លោកយាយមានការអី"
"ថ្ងៃនេះមានពិធីជប់លៀងលោករដ្ឋមន្ត្រីចៅទៅជាមួយយាយទៅព្រោះប៉ាឯងមិននៅទេ"
"បាទ អញ្ចឹងខ្ញុំទៅរៀបចំខ្លួនសិន"នីគីទទួលខោអាវរួចក៏យកទៅប្ដូរក្នុងបន្ទប់ជាន់ក្រោម ជុងវ៉ុនក៏ចុះមកក្រោមដូចគ្នា
"លោកយាយខ្ញុំokអត់?"
"Ok!ស្អាតណាស់ចៅយាយ"គាត់ញញឹមសរសើរ ហៃយ៉ាស្អាតពិតមែន
"លោកយាយតោះ ខ្ញុំ-"នីគីចេញមករៀបនឹងហៅគាត់ក៏ត្រូវគាំងពេលដែលឃើញជុងវ៉ុននៅឈរពីមុខ
"លោកយាយតោះ"នីគីព្រិចភ្នែកញាប់ងាកមើលលោកយាយម៉ូរ៉ាវិញ
"យាយរាងឈឺក្បាលបន្តិចចៅ ទៅជាមួយចៅវ៉ុនទៅ"
"លោកយាយ!"នីគីសំឡេងរាងខ្ពស់បន្តិច នាយថាហើយច្បាស់ជាបែបនេះ
"ហៃយ៉ា...បើចៅមិនទៅទេផ្ទះយើងអស់អ្នកទៅហើយ"
"ចឹងគេទៅធ្វើអី?"
"ក៏ទៅជំនួសគ្រួសារយ៉ាងដែលហ្នឹងហើយ...ហៃយ៉ា...ចៅក៏ដឹងដែរគ្រួសារយើងជាសម្លាញ់នឹងគ្នាចឹងពីរនាក់ឯងទៅជាមួយគ្នាក៏គ្មានអ្នកចាប់អារម្មណ៍ដែរ"គាត់និយាយហើយនីគីក៏ព្រមទៅទាំងមិញសម្លឹងមុខជុងវ៉ុនទៀតទេ
"ក្រែងប្រាប់ថាឈឺហេស"
"បាទ?"ជុងវ៉ុនធ្វើមុខឆ្ងល់អង្គុយសុខៗស្រាប់តែឮនាយនិយាយមួយម៉ាត់
"ល្ងាចមិញសុំមកផ្ទះប្រាប់ថាឈឺតាមពិតមកសំងំតែងខ្លួនរត់តាមយើងសោះ"
"ស្អីគេ?បងគិតថាខ្លួនឯងជាទេវបុត្រធ្លាក់ពីលើមេឃមែនទេបានជាខ្ញុំត្រូវធ្វើខ្លួនរត់តាមបងត្រុតៗនោះ!"
"ចុះដែលខំធ្វើរាល់ថ្ងៃដើម្បីអី"
"ខ្ញុំក៏ធ្វើដើម្បីតួនាទីរបស់ខ្ញុំហ្នឹងហើយ បងក៏ដឹងខ្ញុំជាមនុស្សគោរពការងារគោរពពាក្យសំដី"
"ចឹងបីខែក្រោយជួយចេញពីជីវិតយើងឱ្យបាត់ផង"
"ខ្ញុំខ្លាចតែបងរត់តាមខ្ញុំវិញទេ!"ជុងវ៉ុនគិតក្នុងចិត្តហើយអ្នកទាំងពីរក៏ស្ងាត់ទៅ រហូតចូលដល់ពិធី។
ជុងវ៉ុនមិនឈរគៀកនាយពេកទេគេសុខចិត្តទៅអង្គុយលេងតុផ្សេងនិយាយជាមួយកំលោះៗដែលគេធ្លាប់ស្គាល់។យ៉ាងណាពិធីមង្គលការរបស់ពួកគេមិនត្រូវបានប្រកាសឱ្យអ្នកក្រៅដឹងឮច្រើនទេ ចឹងហើយក្នុងពិធីជុងវ៉ុនអាចដើរទៅណាក៏បានមិនបាច់ក្រែងចិត្តនាយ
"ហិចដដែល"និយាយទាំងសម្លឹងមើលទៅរាងតូចដែលកំពុងសើចលេងជាមួយកំលោះៗអស់នោះដូចជាស្និតស្នាលណាស់ចឹង
"អេ...លោកអគ្គនាយក"ពេលដែលនីគីរៀបនឹងងើបទៅស្រាប់តែមានមនុស្សម្នាក់ចូលមកហៅកាក់
"ហៃយ៉ា...នេះមកតែឯងទេហ៎...ឯណាប្រពន្ធឯង"
"ខ្ញុំគ្មានប្រពន្ធទេ"
"បើគ្មានប្រពន្ធប្រហែលមិនបានឡើងតំណែងទាំងមិនទាន់ជ្រុះប្រលៃពីក្បាលអុីចឹងទេ"
"ក៏...ប្រហែលជាលោកតាយល់ឃើញថាខ្ញុំមានសមត្ថភាពជាងអ្នកខ្លះ"
"ចឹងក៏ការពារតំណែងហ្នឹងឱ្យបានល្អទៅប្រយ័ត្នរបូតបាត់ដោយមិនដឹងខ្លួន!"
"កុំបារម្ភអី!ខ្ញុំមិនមែនជាប្រភេទមនុស្សដូចលោកពូទេ"
"ត្រូវហើយព្រោះយើងមិនបានស្រឡាញ់ប្រុសដូចឯង"គាត់និយាយទាំងសើចហើយងើបចេញទៅ
"ទោះខ្ញុំស្រឡាញ់ប្រុសក៏ប្រពន្ធខ្ញុំមិនមែនទៅរើសតាមផ្សារដូចលោកពូដែរ"នីគីមិនចាញ់ទេអ្នកណាឱ្យគាត់ចូលមកនិយាយមើលងាយមុនធ្វើអី
"ឯងមើលងាយយើង!"
"លោកពូមករករឿងខ្ញុំមុន"
"បងនីគី!"ជុងវ៉ុនដើរមកជិតខ្សិបហៅនាយ កុំឱ្យបង្ករឿងនៅទីនេះ
"ទៅផ្ទះ!"នីគីនិយាយតែប៉ុណ្ណឹងជុងវ៉ុនក៏ព្រមដើរទៅតាម។តាមពិតទៅលោកយាយឱ្យគេមកទីនេះព្រោះដើម្បីចាំឃាត់កុំអោយពីរនាក់នេះមានរឿងគ្នាក្នុងពិធីប៉ុណ្ណោះ....
រាងយឺតតិចហើយណ៎ាព្រោះរវល់ជាប់ប្រឡងឆមាស
រាងយឺតតិចហើយណ៎ាព្រះរវល់ជាប់ប្រឡងឆមាស
Vote and comm💗
ភាគទី7:លោកពូមករករឿងខ្ញុំមុន
Depuis le début
![✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]](https://img.wattpad.com/cover/374388973-64-k716664.jpg)