យើងស្លេះមកមើលថេយវិញកំពុងតែអង្គុយលើសាឡុងសម្លឹងទៅមើលកញ្ចក់ទូរទស្សន៍ក្នុងទឹកមុខក្រៀមស្រពោនទោះរឿងល្អមើលប៉ុណ្ណាក៏វាមិនអាចជួយឲ្យចិត្តថេយ៍សប្បាយបានដែរព្រោះតាំងពីរៀបការរួចជីវិតថេយ៍ដូចជាបក្សីក្នុងទ្រុងអញ្ចឹងធ្វើអីក៏គ្មានសេរីភាពពីជុងហ្គុកដែរ
"អ្នកប្រុសថេយ៍ចង់ញ៊ាំអ្វីកំដរមាត់ទេខ្ញុំរៀបចំជូន"ដោយឃើញថេយ៍ដូចជាស្ងាត់ស្ងៀមមិនចង់និយាយស្ដីបែបនេះអ្នកបម្រើស្រីម្នាក់ក៏បានចូលមកសួរនាំថេយ៍
"មិនអីទេ"ចប់ប្រយោគថេយ៍ក៏បានក្រោកដើរឆ្ពោះចូលបន្ទប់វិញទៅអាចថាមួយរយៈនេះថេយ៍ស្ងាត់ស្ងៀមខ្លាំងណាស់មិនសូវនិយាយស្ដីរកអ្នកណាឡើយព្រោះពិបាកចិត្តជាមួយជុងហ្គុកមានស្រីខ្លាំងពេកហើយគួបផ្សំជាមួយរឿងយប់មិញទៀតនោះកាន់តែទៅហើយ
"មួយរយៈនេះមើលទៅអ្នកប្រុសថេយ៍ដូចជាមិនសប្បាយចិត្តសោះ"អ្នកបម្រើបានខ្សឹបខ្សៀវគ្នា
"ឲ្យគាត់សប្បាយចិត្តទើបចម្លែកបើចៅហ្វាយធំខូចយ៉ាងនេះឯងធ្វើមិនដឹងអញ្ចឹង"អ្នកបម្រើម្នាក់បន្ទរពីក្រោយមួយភូមិគ្រឹះអ្នកណាក៏ស្គាល់ពីចរិតខិលខូចរបស់ជុងហ្គុកដែរ
....
បន្ទាប់ពីចំណាយពេលវេលាធ្វើការអស់ពេលជាយូរពេលល្ងាចជុងហ្គុកជាមួយហ្គេដិនដែលជាជំនិតក៏បានត្រឡប់មកភូមិគ្រឹះវិញជាមួយមុខខ្មៅប៉ែព្រោះហត់នឿយពេញមួយថ្ងៃហើយ
"ថេយ៉ុងគេនៅឯណា?"បាត់មិនឃើញប្រពនធនៅក្នុងបន្ទប់ធ្វើឲ្យចិត្តបុរសកំណាចម្នាក់នេះនៅមិនសុខឡើយទើបរហ័សចេញមកសួរអ្នកបម្រើ
"មុននេះបន្តិចអ្នកប្រុសថេយ៍គាត់ប្រាថាទៅដើរលេងសួនជិតៗនេះប្រហែលជាមួយសន្ទុះអីទៀតនឹងត្រឡប់មកវិញហើយទាន"អ្នកបម្រើប្រាប់ដល់ជុងហ្គុកច្បាស់ៗជៀសវាងបុរសកំណាចនេះយល់ច្រឡំលើថេយ៍ទៀត
+សួនកម្សាន្ត
ដំណើរមួយៗយ៉ាងស្រាលខ្លួនឆ្ពោះដើរទៅមុខបន្ទាប់ពីបានចំណាយពេលលំហែរខួរក្បាលជិតមួយម៉ោងមកនេះធ្វើឲ្យថេយ៍មានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់
"ថេយ៍ !"រំពេចនោះដែរសម្លេងឆ្មាតូចស្រួយស្រេះមួយបន្លឺឡើងហៅរាងស្ដើងពីក្រោយធ្វើឲ្យថេយ៍បែរទៅរកប្រភពនៃសម្លេងយ៉ាងលឿន
"ជីមីន"ថេយ៍មានទឹកមុខញញឹមស្រស់ចូលទៅរកជីមីនជាមិត្តល្អរបស់ខ្លួន
"ខានជួបគ្នាយូរហើយមើលទៅឯងដូចស្រក់សាច់ច្រើនណាស់តើឯងឈឺមែនទេ?"ជីមិនសួរព្រមទាំងអូសដៃថេយ៍ទៅអង្គុយបង់ជើងសាធារណៈមួយដើម្បីងាយស្រួលសន្ទនាគ្នា
"យើងមិនបានឈឺទេគ្រាន់តែមួយរយៈនេះយើងគេងមិនសូវលក់បាយមិនសូវបានប៉ុណ្ណោះ"
"ឯងនេះ !កុំសូវយករឿងមិនសប្បាយចិត្តមិនគិតច្រើនពេកប្រយ័ត្នទៅជាឈឺមិនល្អទេ"ស្ដាប់សម្ដីថេយ៍តែប៉ុណ្ណឹងជីមីនក៏អាចស្មានដឹងហើយថាថេយ៍ច្បាស់ជាមានរឿងពិបាកចិត្តអ្វីមិនខាន
"...មានរឿងអីឯងអាចយកវាមកចែករំលែកជាមួយយើងបានកុំក្រែងចិត្តយើងណា៎"ជីមីនចាប់ដៃថេយ៍អង្អែលថ្នមៗមានរឿងអីមិនសប្បាយចិត្តអាចចែករំលែកជាមួយមិត្តម្នាក់នេះបានស្ម័គ្រធ្វើជាអ្នកស្ដាប់24ម៉ោង
"យើងអរគុណឯងខ្លាំងណាស់ជីមីនមានតែឯងទេដែលយល់ពីយើង"ថេយ៍ស្ទុះឱបជីមីនអរគុណខ្លាំងណាស់ដែលតែងតែនៅក្បែរជួយរំលែករឿងរបស់គេមិនថាសប្បាយឬកើតទុក្ខឡើយ
"ឯងអាចប្រាប់យើងបានទេ?"
"អឹប"ថេយ៍ងក់ក្បាលបន្ទាប់មកថេយ៍ក៏បានរៀបរាប់រឿងគ្រប់យ៉ាងប្រាប់ដល់ជីមីនធ្វើឲ្យជីមីនដែលជាអ្នកស្ដាប់មម៉ៅក្ដៅក្រហាយជាមួយជុងហ្គុកជំនួសថេយ៍ទៅទៀតសឹងតែទាញកាំបិតដេញកាប់ជុងហ្គុកឲ្យស្លាប់ទេ
បន្ទាប់ពីការសន្ទនាអស់រយៈពេលជាយូរអ្នកទាំងពីរក៏បានបញ្ចប់់ការសន្ទនាដោយឃើញថាមេឃរាងងងឹតទៅហើយទើបបំបែកផ្លូវគ្នាមុនដំបូងជីមីនចង់ជូនថេយ៍ទៅវិញតែថេយ៍ប្រកែក
ថេយ៍បានដើរតែម្នាក់ឯងលើផ្លូវដ៏ស្ងាត់ជ្រងំដែលមានខ្យល់ត្រជាក់បក់ផាយផាត់មកប៉ះកាយតូចធ្វើឲ្យថេយ៍មានអារម្មណ៍ស្រៀវឆ្អឹងខ្នងជាខ្លាំង
"(ស្ដាយណាស់ដឹងអញ្ចឹងឲ្យជីមីនជូនទៅវិញល្អបាត់)"ថេយ៍ហាក់ស្ដាយក្រោយដឹងអញ្ចឹងឲ្យជីមីនជូនមកបាត់បើសម្លឹងទៅមេឃទៀតសោតដូចជារកកលចង់ភ្លៀងហើយ
"អាប្អូនត្រូវការឲ្យពួកបងជូនទៅផ្ទះទេ?"ខណៈនោះដែរក៏បានពួកស្ទាវមួយក្រុមបានស្រែកសួរទៅកាន់ថេយ៍ក្នុងបំណងមិនល្អ
"..."ជំនួសឲ្យការឆ្លើយតបថេយ៍ប្រឹងដើរគេចឆ្ងាយកាន់តែលឿនពីពួកស្ទាវទាំងនោះជាមួយអារម្មណ៍អសុវត្តិភាពចំណែកឯពួកស្ទាវទាំងនោះក៏បាននាំគ្នាដេញតាមក្រោយថេយ៍មិនឈប់
ក៏ប៉ុន្តែដូចពាក្យចាស់លោកថាក្នុងសំណាងអាក្រក់តែងតែមានសំណាងល្អរំពេចនោះដែរក៏មានប៉ូលីសប៉ុន្មាននាក់ដើររបាតក្បែរនោះថេយ៍សប្បាយចិត្តណាស់ក៏បានចូលទៅរកប៉ូលិសដែលកំពុងតែដើរល្បាតនោះឲ្យជួយធ្វើឲ្យពួកស្ទាវទាំងនោះមិនហ៊ានធ្វើសកម្មភាពអ្វីឡើយក្រៅពីដើរចេញទៅទាំងខកចិត្តចំណែកឯថេយ៍ក៏ត្រូវបានប៉ូលិសដើររបាតម្នាក់ជូនរហូតដល់ភូមិគ្រឹះ
...ភូមិគ្រឹះ
+ក្នុងបន្ទប់ថេយ៍
គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាមថេយ៍ក៏ទទួលដឹងភ្លាមថាកំពុងតែមានក្រសែរភ្នែកកំណាចមួយសម្លឹងមើលមកថេយ៍ដូចចង់ស៉ីសាច់ហុតឈាមថេយ៍អញ្ចឹង
"បងមកវិញយូរហើយមែនទេ?"
"អាប៉ូលិសដែលជូនឯងមកនោះវាជាអ្នកណា?"ជុងហ្គុកប្រែជាគ្មានហេតុផលស្ទុះចូលទៅច្របាច់ស្មាទាំងគូររបស់ថេយ៍មួយទំហឹងជម្រិតសួរ
"គ្រាន់តែប៉ូលិសដើររបាតប៉ុណ្ណោះតាមផ្លូវមានបញ្ហាតិចតួចទើបគាត់ជូនអូនមក !បងលេងអូនសិនទៅអូនឈឺណាស់ជុង"ថេយ៍ប្រឹងបេះដៃស្វាមីចិត្តកំណាចចេញច្របាច់ខ្លាំងម្ល៉េះមិនដឹងមនុស្សឈឺទេអី?
"ទៅជួបប្រុសយើងជឿខ្លះ"ព្រុស!!"មិនស្ដាប់ហេតុផលថេយ៍ថាបែបណាឡើយជុងហ្គុកស្រាប់តែក្រវាត់ថេយ៍ទៅលើគ្រែមួយទំហឹង
"បងចង់ធ្វើអីឆ្គួតទៀតហើយលែងអូន-ផាច់ !!!!"មួយដៃទៅលើផ្ទៃមុខមាត់ខៃរបស់ថេយ៍ធ្វើឲ្យថេយ៍ស្ងាត់មាត់លែងប្រកែកមួយរំពេច
...
______
ខមិនសាច់រឿងម្នាក់មួយផងណាចាំខ្មីនចេញភាគតឲ្យច្រើនៗ🤭🤭
សូមរង់ចាំអានភាគបន្ត❤️
YOU ARE READING
រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច
Short Story"អូនមិនជឿទេថាក្ដីស្រឡាញ់របស់អូនមិនអាចយកឈ្នះចិត្តស្អប់ដែលបងមានចំពោះអូនបានចន ជុងហ្គុក ហ្គ្រី គ្រីស"ថេយ៉ុង
រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច 5
Start from the beginning
